* វិភាគអន្តរជាតិ៖ តើនឹងមានអ្វីប្រែប្រួល បើគណបក្សប្រជាធិបតេយ្យក្ដោបយកបានសំឡេងភាគច្រើនក្នុងសភាអាមេរិក?
* Fresh Exclusive: ពីសម្ពាធសង្គ្រាមច្រើនតំបន់ ដល់ការត្រៀមស្បៀង៖ តើពិភពលោកកំពុងត្រៀមទប់ទល់វិបត្តិធំឆ្នាំ២០២៧?
* តាមអនុសាសន៍សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត, វិទ្យាល័យព្រះអង្គឌួង ចាប់ផ្តើមអនុវត្តវិធានការហាមប្រើទូរសព្ទ ក្នុងម៉ោងសិក្សា
* ស៉្វ៉ីសដែលជាប្រទេសសុខសាន្តបំផុតមួយលើពិភពលោក ក៏គេចមិនផុតពីការផ្ទុះបាតុកម្ម ដែលកំពុងរាលដាលពេញទ្វីបអឺរ៉ុប
* ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា បន្តចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចតំបន់ច្រកបឹងត្រកួន ខេត្តបន្ទាយមានជ័យ
* រដ្ឋាភិបាលនាយករដ្ឋមន្រ្តីថៃ អានុទីន នឹងត្រូវប្រឈមការបោះឆ្នោតដកសេចក្តីទុកចិត្ត នៅខែធ្នូ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ផ្តើមចេញពីបទពិសោធន៍ជីវិតលំបាកក្នុងការសិក្សារៀនសូត្រ ទើបជំរុញឱ្យសម្តេចតេជោ ដាក់ចេញគោលនយោបាយពង្រាយសាលារៀនដល់តាមភូមិ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តាមការសិក្សាសិស្សរៀន ៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង, បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ខ្សែភាពយន្ដកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី ដែលជាខ្សែជីវិតរបស់សម្ដេចតេជោ ហ៊ុន សែន ស្ដែងច្បាស់ក្នុងប្រវត្តិសាស្ដ្រកម្ពុជាលើវិស័យអប់រំ គឺខ្វះខាតសាលារៀន
* រដ្ឋាភិបាលកម្ពុជា នឹងដាក់ចេញទិសដៅក្នុងសាលាគ្មានទូរស័ព្ទនៅឆ្នាំ២០២៧ តែអាចប្រើប្រាស់បានលុះត្រាមានការអនុញ្ញាតពីគ្រូបង្រៀន
* សហរដ្ឋអាមេរិកអនុម័តថ្នាំបង្ការជំងឺអេដស៍ ចាក់ ២ដងក្នុងមួយឆ្នាំអស់ ៤០ដុល្លារ
* Wall Street Journal៖ សហរដ្ឋអាមេរិកបើកការវាយប្រហារលើកោះ Qeshm របស់អ៉ីរ៉ង់
* ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់ នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងអប់រំ និងគ្រូ គិតគូរពីការប្រើទូរស័ព្ទនៅក្នុងសាលា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យសិក្សាពីការប្រើប្រាស់ឌីជីថលនេះ កម្រិតណាសម្រាប់បឋម អនុវិទ្យាល័យ វិទ្យាល័យ។ សម្តេចមានប្រសាសន៍ថា ប្រើឌីជីថល ជាជំនួយគ្រូ និងសៀវភៅ តែកុំប្រើជំនួសគ្រូ និងសៀវភៅ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ធនាគារជាតិនៃកម្ពុជា ផ្សព្វផ្សាយពីការប្រើប្រាស់ប្រាក់រៀល ប្រព័ន្ធបាគង និង KHQR នៅខេត្តកំពត

03-11-2026 14:41

(កំពត)៖ ធនាគារជាតិនៃកម្ពុជា បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្ដីពី «ប្រាក់រៀល ប្រព័ន្ធបាគង និង KHQR» ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង និងជំរុញការប្រើប្រាស់ប្រាក់រៀល ឱ្យកាន់តែទូលំទូលាយក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ព្រមទាំងបង្ហាញពីការវិវត្តនៃប្រព័ន្ធទូទាត់សងប្រាក់បែបឌីជីថលដ៏ទំនើបរបស់កម្ពុជា។

សិក្ខាសាលានេះ បានប្រព្រឹត្តទៅ នាថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តកំពត ក្រោមអធិបតីភាព លោក យឹម លាត ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា និងលោល ខៀវ រិទ្ធិភ័ណ្ឌ អភិបាលរងខេត្ត តំណាងលោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត ព្រមទាំងមានការចូលរួមពីសំណាក់អាជ្ញាធរមូលដ្ឋាន មន្ទីរជុំវិញខេត្ត គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ លោកគ្រូ អ្នកគ្រូ និងប្អូនៗសិស្សានុសិស្ស ដែលឆ្លុះបញ្ចាំងឱ្យឃើញពីការគាំទ្រយ៉ាងសកម្ម ចំពោះប្រាក់រៀល ដែលជារូបិយវត្ថុ និងជានិមិត្តរូបនៃអត្តសញ្ញាណជាតិ។

លោក ខៀវ រិទ្ធិភ័ណ្ឌ អភិបាលរងខេត្តកំពត បានមានប្រសាសន៍ថា ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចជាតិ និយាយជារួម និងសេដ្ឋកិច្ចតំបន់ ឬខេត្តកំពតនិយាយដោយឡែក អាចប្រព្រឹត្តទៅដោយរលូន និងពិសេស ទាមទារនូវវត្តមានរូបិយវត្ថុជាតិ ដែលដើរតួនាទីសំខាន់ ប្រៀបបាននឹងប្រេងរំអិល ក្នុងការសម្រួលដល់សកម្មភាពវិនិយោគ ផលិតកម្ម ពាណិជ្ជកម្ម និងទេសចរណ៍ឱ្យមានភាពរស់រវើក។ មិនត្រឹមតែប៉ុណ្ណោះ ប្រទេសនីមួយៗតែងតែមានរូបិយវត្ថុជាតិរបស់ខ្លួន ដែលតំណាងឱ្យអធិបតេយ្យ និងអត្តសញ្ញាណជាតិ។ ដូចនេះ ការប្រើប្រាស់ប្រាក់រៀលឱ្យបានទូលំទូលាយ ពិសេសតាមរយៈប្រព័ន្ធបច្ចេកវិទ្យាទូទាត់ទំនើប ដូចជា ប្រព័ន្ធបាគង និងខេអេចឃ្យូអរ (KHQR) នៅតាមទីផ្សារ អាជីវកម្ម សណ្ឋាគារ រមណីយដ្ឋាន និងសហគ្រាសក្នុងខេត្ត ប្រៀបបាននឹងការលើកកម្ពស់កិត្យានុភាព​ជាតិ រក្សាស្ថិរភាពថ្លៃទំនិញ និងបង្ហាញពីភាពជឿនលឿននៃសេដ្ឋកិច្ចឌីជីថលកម្ពុជា ដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

លោក យឹម លាត បានជម្រាបជូនអង្គពិធីពីដំណើរវិត្តន៍របស់ប្រាក់រៀល ចាប់តាំងពីការចាប់កំណើតឡើងវិញក្រោយថ្ងៃរំដោះ ៧មករា ១៩៧៩ រហូតដល់ការប្រែក្លាយខ្លួនមកជា «ប្រាក់រៀលនៅក្នុងទូរស័ព្ទដៃ» តាមរយៈប្រព័ន្ធបាគង (Bakong) និង KHQR។

លោកបន្តថា ទិន្នន័យនៃការសិក្សាស្រាវជ្រាវក្នុងឆ្នាំ២០២៣ បានបង្ហាញយ៉ាងច្បាស់ថា ប្រាក់រៀលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការទូទាត់ប្រចាំថ្ងៃ ដោយការចំណាយជាប្រាក់រៀល របស់កម្មករនិយោជិតរោងចក្រ មានរហូតដល់ប្រមាណ ៩២% សម្រាប់អ្នករស់នៅតាមបណ្តាខេត្ត និងប្រមាណ ៨២% សម្រាប់អ្នករស់នៅទីក្រុង។

បន្ថែមលើនេះ សិក្ខាសាលា ក៏បានផ្សព្វផ្សាយអំពីភាពងាយស្រួលនៃប្រព័ន្ធបាគង និង KHQR ព្រមទាំងការដាក់ឱ្យដំណើរការ «បាគងទេសចរ - Bakong Tourists App)» ដើម្បីសម្រួលដល់ភ្ញៀវទេសចរអន្តរជាតិ ក្នុងការចាយវាយជាប្រាក់រៀលដោយមិនបាច់ប្រើសាច់ប្រាក់សុទ្ធ។

លោក យឹម លាត ក៏បានសង្កត់ធ្ងន់ថា ការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល មិនអាចសម្រេចបានដោយស្ថាប័នណាតែមួយនោះទេ ប៉ុន្តែទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ គឺចាប់ផ្តើមពីទម្លាប់តូចៗ មិនថាជាការទូទាត់ ការសន្សំ ឬការកំណត់តម្លៃជាប្រាក់រៀល ដើម្បីរួមចំណែកពង្រឹងមូលដ្ឋាន និងភាពធន់នៃសេដ្ឋកិច្ចជាតិ។

លោកបន្តឱ្យដឹងទៀតថា “សកម្មភាពតួចៗរបស់យើងម្នាក់ៗ នៅពេលរួមបញ្ចូលគ្នា នឹងក្លាយជាកម្លាំងដ៏សំខាន់ ក្នុងការពង្រឹងតួនាទីប្រាក់រៀលនៅក្នុងសេដ្ឋកិច្ចជាតិ”។

គួរបញ្ជាក់ផងដែរថា ក្នុងកម្មវិធីផ្សព្វផ្សាយនាព្រឹកនេះ ក៏មានសកម្មភាពអបអរសាទរជាច្រើនដូចជា ការធ្វើបទបង្ហាញរបស់សិស្សានុសិស្ស ការតាំងពិព័រណ៍ប្រវត្តិប្រាក់រៀល ការបញ្ចាំងវីដេអូខ្លីស្តីពីប្រាក់រៀល កម្មវិធីល្បងប្រាជ្ញាយករង្វាន់ និងការប្តូរក្រដាសប្រាក់រៀលចាស់ ទក់ រហែក យកក្រដាសប្រាក់ថ្មីដោយឥតគិតថ្លៃ ជូនដល់សាធារណជនផងដែរ៕