* Fresh Exclusive: ពីសម្ពាធសង្គ្រាមច្រើនតំបន់ ដល់ការត្រៀមស្បៀង៖ តើពិភពលោកកំពុងត្រៀមទប់ទល់វិបត្តិធំឆ្នាំ២០២៧?
* តាមអនុសាសន៍សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត, វិទ្យាល័យព្រះអង្គឌួង ចាប់ផ្តើមអនុវត្តវិធានការហាមប្រើទូរសព្ទ ក្នុងម៉ោងសិក្សា
* ស៉្វ៉ីសដែលជាប្រទេសសុខសាន្តបំផុតមួយលើពិភពលោក ក៏គេចមិនផុតពីការផ្ទុះបាតុកម្ម ដែលកំពុងរាលដាលពេញទ្វីបអឺរ៉ុប
* ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា បន្តចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចតំបន់ច្រកបឹងត្រកួន ខេត្តបន្ទាយមានជ័យ
* រដ្ឋាភិបាលនាយករដ្ឋមន្រ្តីថៃ អានុទីន នឹងត្រូវប្រឈមការបោះឆ្នោតដកសេចក្តីទុកចិត្ត នៅខែធ្នូ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ផ្តើមចេញពីបទពិសោធន៍ជីវិតលំបាកក្នុងការសិក្សារៀនសូត្រ ទើបជំរុញឱ្យសម្តេចតេជោ ដាក់ចេញគោលនយោបាយពង្រាយសាលារៀនដល់តាមភូមិ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តាមការសិក្សាសិស្សរៀន ៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង, បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ខ្សែភាពយន្ដកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី ដែលជាខ្សែជីវិតរបស់សម្ដេចតេជោ ហ៊ុន សែន ស្ដែងច្បាស់ក្នុងប្រវត្តិសាស្ដ្រកម្ពុជាលើវិស័យអប់រំ គឺខ្វះខាតសាលារៀន
* រដ្ឋាភិបាលកម្ពុជា នឹងដាក់ចេញទិសដៅក្នុងសាលាគ្មានទូរស័ព្ទនៅឆ្នាំ២០២៧ តែអាចប្រើប្រាស់បានលុះត្រាមានការអនុញ្ញាតពីគ្រូបង្រៀន
* សហរដ្ឋអាមេរិកអនុម័តថ្នាំបង្ការជំងឺអេដស៍ ចាក់ ២ដងក្នុងមួយឆ្នាំអស់ ៤០ដុល្លារ
* Wall Street Journal៖ សហរដ្ឋអាមេរិកបើកការវាយប្រហារលើកោះ Qeshm របស់អ៉ីរ៉ង់
* ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់ នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងអប់រំ និងគ្រូ គិតគូរពីការប្រើទូរស័ព្ទនៅក្នុងសាលា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យសិក្សាពីការប្រើប្រាស់ឌីជីថលនេះ កម្រិតណាសម្រាប់បឋម អនុវិទ្យាល័យ វិទ្យាល័យ។ សម្តេចមានប្រសាសន៍ថា ប្រើឌីជីថល ជាជំនួយគ្រូ និងសៀវភៅ តែកុំប្រើជំនួសគ្រូ និងសៀវភៅ
* កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលគ្រូសយុទ្ធសាស្ត្រ ចំពោះមុខការកើនឡើងភាពតានតឹងលើឧបទ្វីបកូរ៉េ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អគ្គស្នងការរងនគរបាលជាតិ ជំរុញឱ្យមន្ត្រីជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនទាំងអស់ បន្តពង្រឹងប្រតិបត្តិការ បង្ការ និងបង្ក្រាបបទល្មើសគ្រឿងញៀនឱ្យកាន់តែមានប្រសិទ្ធភាព

03-11-2026 15:21

(ភំ្នពេញ)៖ ដោយទទួលបានការអនុញ្ញាតពី នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នាថ្ងៃទី២ ខែវិចិ្ឆកា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច អគ្គស្នងការរងនគរបាលជាតិ ដឹកនាំការងារស្រាវជ្រាវស៊ើបអង្កេតបង្រ្កាបបទល្មើសគ្រឿងញៀន និង ឧត្តបសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងនគរបាលជាតិ ដឹកនាំការងាររដ្ឋបាល និងបច្ចេកទេសមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន​ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា និងលើកទិសដៅការងារបន្តខែវិច្ឆិកា ឆ្នាំ២០២៦ របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដោយមានការអញ្ជើញចូលរួមពី ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន លោកឧត្តមសេនីយ៍ វរសេនីយ៍ នាយរងមន្ទីរ និងមន្រ្តីជំនាញជាច្រើនរូបផ្សេងទៀត នៅសាលប្រជុំអគ្គស្នងការដ្ឋាននគរបាលជាតិ ។

ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង ប្រកបដោយស្មារតីទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនទាំងអស់ ដែលបានរួមសហការគ្នាយ៉ាងសកម្ម ក្នុងការអនុវត្តភារកិច្ចប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន និងសម្រេចបានលទ្ធផលគួរជាទីកត់សម្គាល់ សំដៅធានាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម។

បន្ថែមពីលើនេះ ឧត្តមសេនីយ៍ឯក បានក្រើនរំលឹក ដល់មន្រ្តីនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនទាំងអស់ ត្រូវបង្កើនការអប់រំ រំលឹកដល់មន្ត្រីអនុវត្តច្បាប់នូវក្រមសីលធម៌ វិជ្ជាជីវៈ អនុវត្តឱ្យបានត្រឹមត្រូវតាមជំនាញ និងនីតិវិធីច្បាប់ ក្នុងនាមជាមន្រ្តីអនុវត្តច្បាប់ ដើម្បីលុបបំបាត់នូវភាពអវិជ្ជមាន និងបញ្ចៀសការរិះគន់អំពីសំណាក់ប្រជាពលរដ្ឋ ។

ឧត្តបសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងនគរបាលជាតិ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្រ្តីនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នាពេលកន្លងមកទទួលបានលទ្ធផលល្អប្រសើរគួរឲ្យកត់សម្គាល់។

លោកក៏បានណែនាំឱ្យគ្រប់អង្គភាពពាក់ព័ន្ធទាំងអស់ បន្តពង្រឹងការទទួលខុសខ្ពស់ ក្នុងកិច្ចប្រតិបត្តិការ បង្ការ និងបង្ក្រាបបទល្មើសគ្រឿងញៀនឱ្យកាន់តែមានប្រសិទ្ធភាព ស្របតាមផែនការយុទ្ធសាស្ត្រ និងការណែនាំរបស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ។

ឧត្តមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច ក៏បានផ្តល់អនុសាសន៍ជាទិសដៅបន្ថែមមួយចំនួនរួមមាន៖ - ពង្រឹងការយកចិត្តទុកដាក់និងការទទួលខុសត្រូវ, -ពង្រឹងការស្រាវជ្រាវនិងប្រមូលព័ត៌មាន -ពង្រឹងការយល់ដឹងនិងពិនិត្យវាយតម្លៃលទ្ធផលការងារ -ពង្រឹងកិច្ចសហការជាមួយអង្គភាពស្ថាប័នពាក់ព័ន្ធ -បង្កើនប្រសិទ្ធភាពក្នុងការបង្រ្កាប និងបង្កើនការអប់រំ រំលឹកដល់មន្ត្រីអនុវត្តច្បាប់ នូវក្រមសីលធម៌ វិជ្ជាជីវៈ អនុវត្តឱ្យបានត្រឹមត្រូវ តាមជំនាញ នីតិវិធី និងច្បាប់ ដើម្បីលុបបំបាត់នូវភាពអវិជ្ជមាន។

សូមជម្រាបថា នៅខេត្តតុលា ឆ្នាំ២០២៦ កម្លាំងនៃមន្ទីរប្រឆាំងគ្រឿងញៀនបង្ក្រាបបានសរុប៖ ៧៩១ ករណី, ឃាត់ខ្លួន ១,៩៩៦ នាក់ (ស្រី ៨០នាក់) និងអនុវត្តដីកា ១០១ដីកា (ឃាត់ខ្លួន ៨៨នាក់) និង ជនសង្ស័យមានដល់ ១៨ សញ្ជាតិ។

ដោយដកហូតវត្ថុតាងចាប់យកសរុប៖ សារធាតុញៀនសរុប៖ ២តោន ២៦៣គីឡូក្រាម ៤២៨.៩៤ក្រាម (រួមមាន មេតំហ្វេតាមីន, កេតាមីន, , ហេរ៉ូអ៊ិន, អ៊ិចស្តាស៊ី, កូកាអ៊ិន) និងសារធាតុគីមីផ្សំ៖ ៤២គ.ក្រ ៥៤២ក្រាម។ បើធៀបនឹងខែតុលា ឆ្នាំ២០២៥៖ ករណីបង្ក្រាបកើនឡើង ៨.៩៥% (៧៩១ ករណី), ជនសង្ស័យកើនឡើង ២១.៤១% (១,៩៩៦នាក់) និងបរិមាណគ្រឿងញៀនកើនឡើង ដល់ ៥,៧៦៥% (២តោន ២៦៤គ.ក្រ)៕