* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញបើកកម្មវិធីបោះជំរំយុវជនកាកបាទក្រហមកម្ពុជាថ្នាក់ជាតិ នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
* លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដឹកនាំក្រុមការងារ ចូលរួមកិច្ចប្រជុំលើកទី៣ នៃគណៈកម្មការផ្សះផ្សះដោយបង្ខំ លើដែនសមុទ្រកម្ពុជា និងថៃ នៅម៉ាឡេស៊ី
* កូនប្រុសសម្តេចមហាបវរធិបតី អាយុទើប៩ឆ្នាំ តែមានសមត្ថភាពរៀនគណិតវិទ្យាកម្រិតមធ្យម
* អ្នកសារព័ត៌មានអន្តរជាតិ ចុះផ្ដិតយករូបភាពពីស្លាកស្នាមឈឺចាប់ បន្សល់ទុកដោយការឈ្លានពានរបស់យោធាថៃ នៅតាមបន្ទាត់ព្រំដែន
* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនពលរដ្ឋងាយរងគ្រោះបំផុត ១០២០គ្រួសារ នៅខេត្ដពោធិ៍សាត់
* លោក Mark Rutte៖ NATO នឹងការពារទឹកដីគ្រប់ចំអាមទាំងអស់របស់ប៉ូឡូញ
* កម្ពុជា រកឃើញជំងឺអុតស្វាមួយករណីថ្មី, ក្រសួងអំពាវនាវដល់ប្រជាពលរដ្ឋយកចិត្តទុកដាក់ថែសុខភាព
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កុំចាំបាច់ធ្វើល្អឥតខ្ចោះទើបចាប់ផ្ដើម ត្រូវហ៊ានចាប់ផ្ដើមធ្វើដាក់ឲ្យប្រើប្រាស់បណ្ដើរៗ និងកែតម្រូវទើបយើងទៅមុខ
* CoolApp មានមុខងារជាច្រើនរួមមាន Chat Call Channel Reel ដោយប្រើប្រាស់តាមស្តង់ដារអន្តរជាតិ ទិន្នន័យស្ថិតក្នុងលក្ខណៈ Encryption ! បណ្តាញទំនាក់ទំនងសង្គម CoolApp ជាមោទនភាពរបស់ជាតិយើង និងប្រើប្រាស់ក្នុងដែនសុវត្ថិភាពរបស់ខ្មែរ

ខេត្តពោធិ៍សាត់ និងស្រុកយ៉ាំងផ្សង់ នៃសាធារណរដ្ឋកូរ៉េ ចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MOU) លើវិស័យកសិកម្ម និងការផ្លាស់ប្តូរពលករតាមរដូវកាល ដើម្បីផលប្រយោជន៍ និងការអភិវឌ្ឍរួមគ្នា

03-11-2026 15:29

(ពោធិ៍សាត់)៖ នាល្ងាចថ្ងៃទី0២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសាលប្រជុំទេពឧកញ៉ា ឃ្លាំង មឿង សាលាខេត្ត លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងលោក JEON JIN SEON អភិបាលស្រុកយ៉ាំងផ្សង់ នៃសាធារណរដ្ឋកូរ៉េ បានអញ្ជើញជាអធិបតីភាពក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នា (MOU) ស្តីពីកិច្ចសហប្រតិបត្តិការទៅវិញទៅមក ក្នុងវិស័យកសិកម្ម និងការផ្លាស់ប្តូរពលករតាមរដូវកាល។

ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធ នៃភាគីទាំងពីរផងដែរ។

លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះគណៈប្រតិភូស្រុកយ៉ាំងផ្សង់ ដោយគូសបញ្ជាក់ថា៖ អនុស្សរណៈយោគយល់គ្នានៅថ្ងៃនេះ មិនត្រឹមតែជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីនៃកិច្ចសហប្រតិបត្តិការរវាងខេត្តពោធិ៍សាត់ និងស្រុកយ៉ាំងផ្សង់ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាស្ពានចងភ្ជាប់ទំនាក់ទំនងមិត្តភាព និងការអភិវឌ្ឍប្រកបដោយផលប្រយោជន៍ទៅវិញទៅមក។

លោកបន្តថា រដ្ឋបាលខេត្តពោធិ៍សាត់ ប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការសម្របសម្រួល និងគ្រប់គ្រងការបញ្ជូនពលករតាមរដូវកាលឱ្យមានស្ថិរភាព និងសុវត្ថិភាព ព្រមទាំងខិតខំស្រូបយកនូវបទពិសោធន៍ និងបច្ចេកវិទ្យាកសិកម្មទំនើបៗពីភាគីកូរ៉េ ដើម្បីលើកកម្ពស់ជីវភាពប្រជាកសិករ និងអភិវឌ្ឍវិស័យកសិកម្មក្នុងខេត្តឱ្យកាន់តែរីកចម្រើន។

ជាការឆ្លើយតប លោក JEON JIN SEON អភិបាលស្រុកយ៉ាំងផ្សង់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងស្និទ្ធស្នាល ពីសំណាក់រដ្ឋបាលខេត្តពោធិ៍សាត់។ លោកសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកអភិបាលខេត្ត និងអាជ្ញាធរខេត្តពោធិ៍សាត់ ដែលបានផ្តល់ការសហការយ៉ាងល្អប្រសើរ ក្នុងការរៀបចំពិធីចុះអនុស្សរណៈនេះឡើង។

លោក JEON JIN SEON បានលើកឡើងថា ស្រុកយ៉ាំងផ្សង់ រីករាយយ៉ាងខ្លាំង ក្នុងការចែករំលែកចំណេះដឹង បច្ចេកទេសកសិកម្មបៃតង និងបទពិសោធន៍រដ្ឋបាលកសិកម្ម ជូនដល់ខេត្តពោធិ៍សាត់ ហើយលោកក៏បានប្តេជ្ញាយ៉ាងមុតមាំ ក្នុងការមើលថែទាំ ការពារសិទ្ធិ និងបង្កើតបរិយាកាសការងារប្រកបដោយសុវត្ថិភាព ជូនដល់ពលករតាមរដូវកាលមកពីខេត្តពោធិ៍សាត់ ដូចជាបងប្អូនកូរ៉េដែរ។

បន្ទាប់ពីការផ្លាស់ប្តូរមតិសំណេះសំណាល និងការទស្សនាវីដេអូឯកសារបង្ហាញពីសក្តានុពលរួចមក ថ្នាក់ដឹកនាំទាំងពីរ បានអញ្ជើញចុះហត្ថលេខាលើឯកសារ MOU ផ្លូវការ ដែលផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម (កសិកម្មឆ្លាតវៃ រោងផ្ទះសំណាញ់ និងយន្តូបនីយកម្ម) និងការបញ្ជូន-គ្រប់គ្រងពលករតាមរដូវកាល។

ឆ្លៀតក្នុងឱកាសនោះ គណៈប្រតិភូ ក៏បានអញ្ជើញចុះទស្សនាកសិដ្ឋានដាំបន្លែ នៅភូមិអូថ្កូវ សង្កាត់រលាប, ទស្សនាសារៈមន្ទីរខេត្ត ក្រុងពោធិ៍សាត់ និងបានចូលរួមពិសារអាហារសាមគ្គីជួបជុំគ្នា ដើម្បីពង្រឹងចំណងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែស៊ីជម្រៅថែមទៀត៕