* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកម្មវិធីពីព័រណ៍ខួប១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦
* លោក ត្រាំ ប្រឈមនឹងការវាយតម្លៃដ៏សំខាន់ពីម្ចាស់ឆ្នោតអាមេរិក ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិដណ្តើមសិទ្ធិគ្រប់គ្រងសភាដ៏ស្វិតស្វាញ
* លោក ត្រាំ ប្រកាសថា អាមេរិកនឹងឈប់ផ្តល់ជំនួយយោធាដល់អ៊ីស្រាអែល នៅចុងឆ្នាំ២០២៦
* អតីតបវរកញ្ញាថៃ ប្រឈមមុខនឹងការស៊ើបអង្កេតលើករណីលាងលុយ
* វិភាគអន្តរជាតិ៖ តើនឹងមានអ្វីប្រែប្រួល បើគណបក្សប្រជាធិបតេយ្យក្ដោបយកបានសំឡេងភាគច្រើនក្នុងសភាអាមេរិក?
* Fresh Exclusive: ពីសម្ពាធសង្គ្រាមច្រើនតំបន់ ដល់ការត្រៀមស្បៀង៖ តើពិភពលោកកំពុងត្រៀមទប់ទល់វិបត្តិធំឆ្នាំ២០២៧?
* តាមអនុសាសន៍សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត, វិទ្យាល័យព្រះអង្គឌួង ចាប់ផ្តើមអនុវត្តវិធានការហាមប្រើទូរសព្ទ ក្នុងម៉ោងសិក្សា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

សាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ ចែកអំណោយមនុស្សធម៌ដល់ពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ ១៣៣គ្រួសារ

03-11-2026 15:50

(តាកែវ)៖ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខា ទៅផ្តល់ជូនគ្រួសារប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន ១៣៣គ្រួសារ ក្នុងស្រុកចំនួន៣ រួមមាន៖ ស្រុកព្រៃកប្បាស ស្រុកបាទី និងស្រុកអង្គរបូរី។

ក្នុងឱកាសនោះ លោក វ៉ី សំណាង បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេចតែងតែយកចិត្តទុកដាក់ខ្ពស់ពីសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទ ដោយមិនប្រកាន់និន្នាការនយោបាយ ពូជសាសន៍ ឬសាសនាអ្វីឡើយ ស្របតាមទិសស្លោក «ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជាចាំជួយជានិច្ច»។

ជាមួយគ្នានោះ លោកប្រធានគណៈកម្មាធិការសាខា ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋអំពីការប្រែប្រួលអាកាសធាតុ និងបានណែនាំឱ្យបងប្អូនថែរក្សាសុខភាព ប្រើប្រាស់ទឹកដោយសន្សំសំចៃ ដាំដើមឈើជុំវិញផ្ទះ និងបង្កើនការប្រុងប្រយ័ត្នខ្ពស់នៅពេលមានភ្លៀង ឬខ្យល់កន្រ្តាក់ម្ដងៗ។

អាជ្ញាធរមូលដ្ឋានក៏ត្រូវបានណែនាំឱ្យត្រៀមទីទួលសុវត្ថិភាព និងមធ្យោបាយជួយសង្គ្រោះប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។ អំណោយដែលបានចែកជូនរួមមាន៖ អង្ករ ត្រីខ មី ប្រេងឆា នំ ទឹកត្រី ទឹកស៊ីអ៊ីវ កន្ទេល មុង ភួយ សារុង ក្រម៉ា និងថវិកាមួយចំនួន រួមទាំងតង់ធំសម្រាប់គ្រួសារដែលរលំផ្ទះទាំងស្រុង៕