* លោក ត្រាំ ប្រកាសថា អាមេរិកនឹងឈប់ផ្តល់ជំនួយយោធាដល់អ៊ីស្រាអែល នៅចុងឆ្នាំ២០២៦
* អតីតបវរកញ្ញាថៃ ប្រឈមមុខនឹងការស៊ើបអង្កេតលើករណីលាងលុយ
* វិភាគអន្តរជាតិ៖ តើនឹងមានអ្វីប្រែប្រួល បើគណបក្សប្រជាធិបតេយ្យក្ដោបយកបានសំឡេងភាគច្រើនក្នុងសភាអាមេរិក?
* Fresh Exclusive: ពីសម្ពាធសង្គ្រាមច្រើនតំបន់ ដល់ការត្រៀមស្បៀង៖ តើពិភពលោកកំពុងត្រៀមទប់ទល់វិបត្តិធំឆ្នាំ២០២៧?
* តាមអនុសាសន៍សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត, វិទ្យាល័យព្រះអង្គឌួង ចាប់ផ្តើមអនុវត្តវិធានការហាមប្រើទូរសព្ទ ក្នុងម៉ោងសិក្សា
* ស៉្វ៉ីសដែលជាប្រទេសសុខសាន្តបំផុតមួយលើពិភពលោក ក៏គេចមិនផុតពីការផ្ទុះបាតុកម្ម ដែលកំពុងរាលដាលពេញទ្វីបអឺរ៉ុប
* ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា បន្តចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចតំបន់ច្រកបឹងត្រកួន ខេត្តបន្ទាយមានជ័យ
* រដ្ឋាភិបាលនាយករដ្ឋមន្រ្តីថៃ អានុទីន នឹងត្រូវប្រឈមការបោះឆ្នោតដកសេចក្តីទុកចិត្ត នៅខែធ្នូ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ផ្តើមចេញពីបទពិសោធន៍ជីវិតលំបាកក្នុងការសិក្សារៀនសូត្រ ទើបជំរុញឱ្យសម្តេចតេជោ ដាក់ចេញគោលនយោបាយពង្រាយសាលារៀនដល់តាមភូមិ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តាមការសិក្សាសិស្សរៀន ៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង, បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ខ្សែភាពយន្ដកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី ដែលជាខ្សែជីវិតរបស់សម្ដេចតេជោ ហ៊ុន សែន ស្ដែងច្បាស់ក្នុងប្រវត្តិសាស្ដ្រកម្ពុជាលើវិស័យអប់រំ គឺខ្វះខាតសាលារៀន
* រដ្ឋាភិបាលកម្ពុជា នឹងដាក់ចេញទិសដៅក្នុងសាលាគ្មានទូរស័ព្ទនៅឆ្នាំ២០២៧ តែអាចប្រើប្រាស់បានលុះត្រាមានការអនុញ្ញាតពីគ្រូបង្រៀន
* សហរដ្ឋអាមេរិកអនុម័តថ្នាំបង្ការជំងឺអេដស៍ ចាក់ ២ដងក្នុងមួយឆ្នាំអស់ ៤០ដុល្លារ
* Wall Street Journal៖ សហរដ្ឋអាមេរិកបើកការវាយប្រហារលើកោះ Qeshm របស់អ៉ីរ៉ង់
* ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់ នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ចុះជួបសំណេះសំណាល និងសួរសុខទុក្ខភរិយាកងការពារព្រំដែន និងក្រុមគ្រួសារកងទ័ព នៅខេត្តបន្ទាយមានជ័យ

03-11-2026 15:58

(បន្ទាយមានជ័យ)៖ លោកស្រីកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខគ្រួសារកងការពារព្រំដែនលេខ៥០៣ និងលេខ៥១៣ នៅខេត្តបន្ទាយមានជ័យ នាថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦។

ក្នុងឱកាសនោះ លោកស្រីកិត្តិបណ្ឌិតរដ្ឋមន្ត្រី បានពាំនាំនូវសារសួរសុខទុក្ខ និងការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជូនចំពោះបងប្អូនភរិយាកងការពារព្រំដែន និងក្រុមគ្រួសារវីរកងទ័ពទាំងអស់​ តាមរយៈការនាំយកមកនូវស្បៀងអាហារ សម្ភារៈប្រើប្រាស់ និងថវិកាដែលទទួលបាន ការឧបត្ថម្ភពីអង្គការនគរទេព ដើម្បីជួយសម្រាលការលំបាក និងលើកទឹកចិត្តដល់ក្រុមគ្រួសារកងទ័ព ដែលកំពុងបំពេញភារកិច្ចការពារជាតិ និងបូរណភាពទឹកដី។

លោកស្រីកិត្តិបណ្ឌិតរដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរ និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវីរភាព ការលះបង់ ​និងការបំពេញភារកិច្ច ប្រកបដោយភាពអង់អាចក្លាហាន​របស់កងកម្លាំងការពារព្រំដែន​ ហើយលោកស្រី ក៏បានលើកឡើងសសើរភរិយាកងទ័ព ក្នុងការថែទាំ និងអប់រំកូនចៅ គ្រប់គ្រងគ្រួសារ និងរក្សាភាពរឹងមាំទាំងផ្លូវកាយនិងចិត្តដើម្បីគ្រួសារ ក្នុងអំឡុងពេលស្វាមីបំពេញបេសកកម្មដើម្បីជាតិមាតុភូមិ។

លោកស្រីកិត្តិបណ្ឌិតរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរបស់ប្រទេសជាតិ មិនអាចកាត់ផ្តាច់ចេញពីការលះបង់របស់កងកម្លាំងប្រដាប់អាវុធ និងការគាំទ្រដ៏រឹងមាំពីសំណាក់ក្រុមគ្រួសាររបស់ពួកគេបានឡើយ។ ការអត់ធ្មត់ ភាពស្មោះត្រង់ និងការលះបង់ដោយស្ងៀមស្ងាត់របស់ភរិយាកងទ័ព គឺជាកម្លាំងចិត្តដ៏មានតម្លៃ ដែលគួរទទួលបានការគោរព និងការកោតសរសើរ។

ជាមួយគ្នានេះ លោកស្រីបានលើកទឹកចិត្តដល់បងប្អូនស្ត្រី និងក្រុមគ្រួសារកងទ័ព ឱ្យបន្តរក្សាសាមគ្គីភាពក្នុងគ្រួសារ និងសហគមន៍ ព្រមទាំងខិតខំបង្កើនមុខរបរ និងសកម្មភាពសេដ្ឋកិច្ចគ្រួសារ ដើម្បីលើកកម្ពស់ជីវភាពរស់នៅឱ្យកាន់តែប្រសើរឡើង។

សកម្មភាពនេះ បង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល និងក្រសួងកិច្ចការនារី ចំពោះសុខុមាលភាព និងជីវភាពរស់នៅរបស់ស្ត្រី និងក្រុមគ្រួសារកងទ័ព ព្រមទាំងការលើកកម្ពស់តួនាទីរបស់ស្ត្រីក្នុងការរក្សាស្ថិរភាពគ្រួសារ និងការអភិវឌ្ឍសង្គមជាតិ៕