* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកម្មវិធីពីព័រណ៍ខួប១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦
* លោក ត្រាំ ប្រឈមនឹងការវាយតម្លៃដ៏សំខាន់ពីម្ចាស់ឆ្នោតអាមេរិក ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិដណ្តើមសិទ្ធិគ្រប់គ្រងសភាដ៏ស្វិតស្វាញ
* លោក ត្រាំ ប្រកាសថា អាមេរិកនឹងឈប់ផ្តល់ជំនួយយោធាដល់អ៊ីស្រាអែល នៅចុងឆ្នាំ២០២៦
* អតីតបវរកញ្ញាថៃ ប្រឈមមុខនឹងការស៊ើបអង្កេតលើករណីលាងលុយ
* វិភាគអន្តរជាតិ៖ តើនឹងមានអ្វីប្រែប្រួល បើគណបក្សប្រជាធិបតេយ្យក្ដោបយកបានសំឡេងភាគច្រើនក្នុងសភាអាមេរិក?
* Fresh Exclusive: ពីសម្ពាធសង្គ្រាមច្រើនតំបន់ ដល់ការត្រៀមស្បៀង៖ តើពិភពលោកកំពុងត្រៀមទប់ទល់វិបត្តិធំឆ្នាំ២០២៧?
* តាមអនុសាសន៍សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត, វិទ្យាល័យព្រះអង្គឌួង ចាប់ផ្តើមអនុវត្តវិធានការហាមប្រើទូរសព្ទ ក្នុងម៉ោងសិក្សា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

សម្ដេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេងយៀត និមន្តដឹកនាំព្រះមន្ត្រីសង្ឃចូលរួមរំលែកមរណទុក្ខ និងបង្សុកូលឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធ អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ អ៊ុយ ស៊ីមួន

03-11-2026 16:53

(ភ្នំពេញ)៖ សម្ដេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេងយៀត ព្រះចៅអធិការវត្តឧណ្ណាលោម កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៦ បាននិមន្តដឹកនាំព្រះមន្ត្រីសង្ឃអញ្ជើញចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារនៃសព ព្រមទាំងប្រារព្ធពិធីបង្សុកូលឧទ្ទិសមហាកុសលជូនដួងវិញ្ញាណក្ខន្ធ អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ អ៊ុយ ស៊ីមួន អតីតព្រឹទ្ធាចារ្យ និងជាអតីតមន្ត្រីជាន់ខ្ពស់គយ និងរដ្ឋាករ ដែលបានទទួលមរណភាពក្នុងជន្មាយុ ៨២ឆ្នាំ ដោយរោគាពាធ កាលពីថ្ងៃសៅរ៍ ទី៣១ ខែតុលា ឆ្នាំ២០២៦។

ការនិមន្តចូលរួមដោយផ្ទាល់របស់ សម្ដេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេងយៀត និងព្រះមន្ត្រីសង្ឃ ក្នុងពិធីបុណ្យទក្ខិណានុប្បទានឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខន្ធ មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ អ៊ុយ ស៊ីមួន នាពេលនេះ បានបង្ហាញពីទឹកព្រះទ័យប្រកបដោយព្រហ្មវិហារធម៌ សន្តោសប្រោសប្រណីដ៏ជ្រាលជ្រៅបំផុត ព្រមទាំងជាការផ្តល់តម្លៃដ៏ខ្ពង់ខ្ពស់ចំពោះគុណូបការៈ និងសទ្ធាជ្រះថ្លារបស់សព ដែលក្នុងមួយជីវិតរបស់លោកតែងតែបានរួមចំណែកយ៉ាងសកម្មក្នុងការឧបត្ថម្ភគាំទ្រវិស័យព្រះពុទ្ធសាសនា។

ស្ថិតក្នុងឱកាសដ៏ខ្ពង់ខ្ពស់ និងប្រកបដោយមហាកិត្តិយសនេះ លោក ឃុត រ៉ឺណង់ តំណាងឱ្យក្រុមគ្រួសារនៃសពទាំងមូល បានសម្តែងនូវក្តីរំភើបរីករាយឥតឧបមា និងសូមក្រាបថ្វាយបង្គំថ្លែងអំណរព្រះគុណដ៏ជ្រាលជ្រៅបំផុតថ្វាយចំពោះ សម្ដេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេងយៀត ព្រះចៅអធិការវត្តឧណ្ណាលោម និងព្រះមន្ត្រីសង្ឃគ្រប់ព្រះអង្គ ដែលបានចំណាយពេលវេលាដ៏មានតម្លៃនិមន្តចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារ និងបង្សុកូលឧទ្ទិសមហាកុសលជូនដល់ ដួងវិញ្ញាណក្ខន្ធលោកឪពុកបង្កើតរបស់លោក។

សូមបញ្ជាក់ថា មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ អ៊ុយ ស៊ីមួន (នាមដើម ឃុន ខេង) បានទទួលមរណភាពកាលពីវេលាម៉ោង ៨៖១៩នាទីយប់ ថ្ងៃសៅរ៍ ទី៣១ ខែតុលា ឆ្នាំ២០២៦ ក្នុងជន្មាយុ ៨២ឆ្នាំ។ សពត្រូវបានតម្កល់ធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណីព្រះពុទ្ធសាសនា នៅគេហដ្ឋាននៃសពស្ថិតក្នុងបុរីប៉េងហួតបឹងស្ងោ (គម្រោង ១០) ផ្ទះលេខ 127 ផ្លូវលេខ E03 រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៣ ខែវិច្ឆិកា និងត្រូវដង្ហែទៅកាន់វត្តស្លាកែត នារសៀលថ្ងៃអង្គារ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ខណៈពិធីបុណ្យគម្រប់ខួប ៧ថ្ងៃ នឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី០៥ និងទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅគេហដ្ឋាននៃសពដដែល៕