* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកម្មវិធីពីព័រណ៍ខួប១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦
* លោក ត្រាំ ប្រឈមនឹងការវាយតម្លៃដ៏សំខាន់ពីម្ចាស់ឆ្នោតអាមេរិក ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិដណ្តើមសិទ្ធិគ្រប់គ្រងសភាដ៏ស្វិតស្វាញ
* លោក ត្រាំ ប្រកាសថា អាមេរិកនឹងឈប់ផ្តល់ជំនួយយោធាដល់អ៊ីស្រាអែល នៅចុងឆ្នាំ២០២៦
* អតីតបវរកញ្ញាថៃ ប្រឈមមុខនឹងការស៊ើបអង្កេតលើករណីលាងលុយ
* វិភាគអន្តរជាតិ៖ តើនឹងមានអ្វីប្រែប្រួល បើគណបក្សប្រជាធិបតេយ្យក្ដោបយកបានសំឡេងភាគច្រើនក្នុងសភាអាមេរិក?
* Fresh Exclusive: ពីសម្ពាធសង្គ្រាមច្រើនតំបន់ ដល់ការត្រៀមស្បៀង៖ តើពិភពលោកកំពុងត្រៀមទប់ទល់វិបត្តិធំឆ្នាំ២០២៧?
* តាមអនុសាសន៍សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត, វិទ្យាល័យព្រះអង្គឌួង ចាប់ផ្តើមអនុវត្តវិធានការហាមប្រើទូរសព្ទ ក្នុងម៉ោងសិក្សា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អភិបាលខេត្តកែប ចុះរៀបចំសោភ័ណភាព បរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈ នៅឆ្នេរតេជោសន្តិភាព ក្រុងកែប

03-11-2026 17:35

(កែប)៖ លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប នាថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ បានដឹកនាំមន្ត្រីពាក់ព័ន្ធក្រោមឱវាទ ចុះពិនិត្យស្ថានភាពជាក់ស្តែងតាមបណ្តោយឆ្នេរខ្សាច់តេជោសន្តិភាព ឬ(ឆ្នេរ២៧០០ម៉ែត្រ) ស្ថិតក្នុងក្រុងកែប ដើម្បីពិនិត្យសោភ័ណភាព បរិស្ថាន អនាម័យ និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងស្វែងរកដំណោះស្រាយ ចំពោះបញ្ហាប្រឈមនានា ដែលអាចប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ និងការទាក់ទាញភ្ញៀវទេសចរ។

ក្នុងឱកាសនោះ លោកអភិបាលខេត្ត បានពិនិត្យលើស្ថានភាពទូទៅតាមបណ្តោយឆ្នេរ ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ការគ្រប់គ្រងសំរាម និងការថែរក្សាបរិស្ថាន ដើម្បីធានាបាននូវភាពស្រស់ស្អាត អនាម័យ និងភាពងាយស្រួលសម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ។

ជាមួយគ្នានេះ លោកអភិបាលខេត្ត ក៏បានណែនាំដល់មន្ទីរ អង្គភាព និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ឱ្យបន្តយកចិត្តទុកដាក់លើការថែទាំសម្អាតបរិស្ថាន ការរៀបចំសណ្តាប់ធ្នាប់ ការគ្រប់គ្រងសំណល់ និងការកែលម្អសោភ័ណភាព តាមបណ្តោយឆ្នេរ ព្រមទាំងជំរុញការចូលរួមសហការពីប្រជាពលរដ្ឋ និងអាជីវករ ដើម្បីរក្សាភាពស្អាត និងជំរុញការអភិវឌ្ឍប្រកបដោយចីរភាព។

ការចុះពិនិត្យនេះ បង្ហាញពីការយកចិត្តទុកដាក់របស់រដ្ឋបាលខេត្តកែប ក្នុងការលើកកម្ពស់សោភ័ណភាពទីក្រុង ថែរក្សាបរិស្ថាន និងជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ ដើម្បីបង្កើតបរិយាកាសល្អប្រសើរសម្រាប់ការរស់នៅ និងការកម្សាន្ត ព្រមទាំងលើកកម្ពស់កេរ្តិ៍ឈ្មោះខេត្តកែប ជាគោលដៅទេសចរណ៍ដ៏ទាក់ទាញរបស់កម្ពុជា៕