* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកម្មវិធីពីព័រណ៍ខួប១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦
* លោក ត្រាំ ប្រឈមនឹងការវាយតម្លៃដ៏សំខាន់ពីម្ចាស់ឆ្នោតអាមេរិក ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិដណ្តើមសិទ្ធិគ្រប់គ្រងសភាដ៏ស្វិតស្វាញ
* លោក ត្រាំ ប្រកាសថា អាមេរិកនឹងឈប់ផ្តល់ជំនួយយោធាដល់អ៊ីស្រាអែល នៅចុងឆ្នាំ២០២៦
* អតីតបវរកញ្ញាថៃ ប្រឈមមុខនឹងការស៊ើបអង្កេតលើករណីលាងលុយ
* វិភាគអន្តរជាតិ៖ តើនឹងមានអ្វីប្រែប្រួល បើគណបក្សប្រជាធិបតេយ្យក្ដោបយកបានសំឡេងភាគច្រើនក្នុងសភាអាមេរិក?
* Fresh Exclusive: ពីសម្ពាធសង្គ្រាមច្រើនតំបន់ ដល់ការត្រៀមស្បៀង៖ តើពិភពលោកកំពុងត្រៀមទប់ទល់វិបត្តិធំឆ្នាំ២០២៧?
* តាមអនុសាសន៍សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត, វិទ្យាល័យព្រះអង្គឌួង ចាប់ផ្តើមអនុវត្តវិធានការហាមប្រើទូរសព្ទ ក្នុងម៉ោងសិក្សា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

AUREA SQUARE ​​​គម្រោងលំនៅដ្ឋាននាំមកនូវបទពិសោធន៍រស់នៅប្រណីតកម្រិតអភិជននៅកណ្តាលក្រុងភ្នំពេញ បានសម្ពោធជាផ្លូវការ ​​ជាមួយនឹងតម្លៃដ៏ទាក់ទាញ

03-11-2026 20:39

​ភ្នំពេញ)៖ ​ AUREA SQUARE ​ដែលជាគម្រោងលំនៅដ្ឋានផ្តល់ជូននូវបទពិសោធន៍រស់នៅប្រកបដោយភាពប្រណិត និងទំនើបបំផុតនៅកណ្តាលទីក្រុងភ្នំពេញ​ ​បានបើកសម្ពោធជាផ្លូវការហើយនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦។

ពិធីសម្ពោធដ៏អធិកអធមនេះ ​ប្រព្រឹត្តទៅនៅទីតាំងគម្រោងផ្ទាល់ ស្ថិតនៅផ្ទះលេខ៩ ផ្លូវ៣៨០ សង្កាត់បឹងកេងកង១ រាជធានីភ្នំពេញ ដោយមានការចូលរួមពីភ្ញៀវកិត្តិយសជាច្រើនរូប។ ​

AUREA SQUARE ​បាននាំមកនូវនិយមន័យថ្មីនៃការរស់នៅបែបប្រណីត ដោយផ្តល់ជូននូវលំនៅឋានដ៏ប្រណីតចំនួន ២១០ បន្ទប់ ដែលជាការរួមបញ្ចូលគ្នាយ៉ាងល្អឥតខ្ចោះរវាងគុណភាពស្ថាបត្យកម្មតាមស្តង់ដារសិង្ហបុរី និងរបៀបរស់នៅដ៏ទំនើបនៅចំកណ្តាលរាជធានីភ្នំពេញ ក្នុងខណ្ឌបឹងកេងកង។ គម្រោងនេះផ្តល់ជូននូវជម្រើសបន្ទប់ចាប់ពី ២ បន្ទប់គេង ដល់ ៤ បន្ទប់គេង ដែលមានទំហំចាប់ពី ១៤៤ ទៅ ២០៥ ម៉ែត្រការ៉េ ស័ក្តិសមបំផុតសម្រាប់ការរស់នៅប្រកបដោយផាសុកភាព និងអាចចូលរស់នៅបានភ្លាមៗ។

ដើម្បីបំពេញតម្រូវការជីវិតដ៏ប្រណីត AUREA SQUARE បាន​ផ្តល់​នូវកន្លែងកម្សាន្ត និងសម្រាកលម្ហែកាយជាច្រើន។ នៅជាន់ទី ៤៣ មានអាងហែលទឹក បន្ទប់សូណា និងស្ប៉ា ដែលផ្តល់ជូននូវកន្លែងសម្រាកលម្ហែកាយដ៏ស្ងប់ស្ងាត់ ជាមួយនឹងទេសភាពទីក្រុងដ៏អស្ចារ្យ។ រីឯនៅជាន់ទី ៤៤ ដែលជាទីតាំងលម្ហែលើអាកាស មានទំហំរហូតដល់ ៥០០ ម៉ែត្រការ៉េ រួមបញ្ចូលជាមួយកីឡាវាយកូនហ្គោលបែបឌីជីថល សម្រាប់បទពិសោធន៍កម្សាន្តថ្មី និងរបៀបរស់នៅកម្រិតអភិជន។ ​

​ជាមួយនឹងប្រណិតភាព និងទីតាំងដ៏ល្អឥតខ្ចោះ ខុនដូរនេះ មានតម្លៃត្រឹមតែ ១ ៨៨៨ដុល្លារ ក្នុងមួយម៉ែត្រការ៉េប៉ុណ្ណោះ ដែលជាឱកាសដ៏កម្រមួយដើម្បីទទួលបានលំនៅឋានប្រណីតក្នុងតម្លៃសមរម្យ។ សម្រាប់អតិថិជនដែលបាន​កក់ប្រាក់អាទិភាពចំនួន ៨៨៨ ដុល្លារអាមេរិក នឹងទទួលបានសិទ្ធិជ្រើសរើសយូនីតមុនគេ។ ការផ្តល់ជូនពិសេសនេះ អនុវត្តតែចំពោះការកក់ដែលបានធ្វើឡើងនៅថ្ងៃសម្ពោធប៉ុណ្ណោះ ហើយប្រាក់កក់នេះក៏អាចបង្វិលសងជូនវិញ ១០០% ផងដែរ ប្រសិនបើលោកអ្នកមិនពេញចិត្ត។


ពិធីករដ៏ល្បីលោក ជា វិបុល កត់សម្គាល់ថា AUREA SQUARE គឺខុនដុរដ៏ប្រណីតមួយ សម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ រស់នៅប្រកបដោយផាសុកភាព អ្វីដែលពិសេសនៅពិសេសនៅទីនេះ មានកន្លែងកម្សាន្តជាច្រើន ដើម្បីបំពេញតម្រូវការរបស់អតិថិជន។

សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនង៖ +855 90 980 666៕