* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកម្មវិធីពីព័រណ៍ខួប១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦
* លោក ត្រាំ ប្រឈមនឹងការវាយតម្លៃដ៏សំខាន់ពីម្ចាស់ឆ្នោតអាមេរិក ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិដណ្តើមសិទ្ធិគ្រប់គ្រងសភាដ៏ស្វិតស្វាញ
* លោក ត្រាំ ប្រកាសថា អាមេរិកនឹងឈប់ផ្តល់ជំនួយយោធាដល់អ៊ីស្រាអែល នៅចុងឆ្នាំ២០២៦
* អតីតបវរកញ្ញាថៃ ប្រឈមមុខនឹងការស៊ើបអង្កេតលើករណីលាងលុយ
* វិភាគអន្តរជាតិ៖ តើនឹងមានអ្វីប្រែប្រួល បើគណបក្សប្រជាធិបតេយ្យក្ដោបយកបានសំឡេងភាគច្រើនក្នុងសភាអាមេរិក?
* Fresh Exclusive: ពីសម្ពាធសង្គ្រាមច្រើនតំបន់ ដល់ការត្រៀមស្បៀង៖ តើពិភពលោកកំពុងត្រៀមទប់ទល់វិបត្តិធំឆ្នាំ២០២៧?
* តាមអនុសាសន៍សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត, វិទ្យាល័យព្រះអង្គឌួង ចាប់ផ្តើមអនុវត្តវិធានការហាមប្រើទូរសព្ទ ក្នុងម៉ោងសិក្សា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

លោក រ័ត្ន សណ្តាប់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្ដីចូលរួមពិធីបុណ្យអង្គកឋិនទានសាមគ្គីនៅវត្តខ្មែរ-អ៊ីតាលី

03-11-2026 21:57

(ភ្នំពេញ)៖ នៅថ្ងៃទី១ វិច្ឆិកា ឆ្នាំ២០២៦ លោក រ័ត្ន សណ្តាប់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកវប្បធម៌ និងប្រវត្តិសាស្ត្រ និងលោកជំទាវឧកញ៉ា សូ រ៉ូសលីន បានអញ្ជើញចូលរួមពិធីបុណ្យអង្គកឋិនទានសាមគ្គី នៅវត្តរស្មីខេមរារាម ហៅ(វត្តខ្មែរ-អ៊ីតាលី) ជាមួយគណៈកម្មការវត្ត និងបងប្អូនប្រជាពលរដ្ឋ សហគមន៍ខ្មែររស់នៅប្រទេសអ៊ីតាលី ព្រមទាំងបណ្តាប្រទេសជិតខាងក្នុងតំបន់អឺរ៉ុបយ៉ាងមហោឡារិក។ ដើម្បីលើកស្ទួយព្រះពុទ្ធសាសនា និងថែរក្សាប្រពៃណីឲ្យបានគង់វង្ស និងរីកចម្រើននៅលើទឹកដីអឺរ៉ុប ដោយទឹកចិត្ដជ្រះថ្លាក្នុងផ្លូវធម៌យ៉ាងជ្រាលជ្រៅបំផុត។

​ពិធីបុណ្យអង្គកឋិនទានសាមគ្គីនេះ បានប្រព្រឹត្តទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនាយ៉ាងខ្ជាប់ខ្ជួន ​ការវេរប្រគេនត្រៃចីវរ និងបច្ច័យ ប្រគេនដល់ព្រះសង្ឃដែលបានគង់ចាំវស្សាអស់ត្រីមាស ក្នុងវត្តរស្មីខេមរារាម ។ ក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានេះ លោក រ័ត្ន សណ្តាប់ បានសម្ដែងនូវសេចក្តីរីករាយ ព្រមទាំងបានកោតសរសើរចំពោះទឹកចិត្តសាមគ្គីបងប្អូនខ្មែរក្រៅប្រទេស ដោយបានរួបរួមជាមហាគ្រួសារខ្មែរតែមួយ និងថែរក្សាយ៉ាងខ្ជាប់ខ្ជួននូវសាសនា និងប្រពៃណីខ្មែរដ៏ថ្កើនថ្កានតាំងពីបុរាណរៀងមក។

ស្ថិតក្នុងមហាកុសលផលបុណ្យដោយកម្លាំងសទ្ធាជ្រះថ្លា ដែលកើតមានពីអង្គ​ក​ឋិនទាន ជាទានកម្រដ៏ឧត្ដុង្គឧត្ដមនេះ សូមឧទ្ទិសកុស​លផលបុណ្យជូនដល់​វិញ្ញាណក្ខន្ធវិរកងទ័ព បុព្វការីជនមានមាតា បិតា ជីដូនជីតាញាតិការទាំងទ្បាយ និង​ឧទ្ទិស​ដល់វិញ្ញាណក្ខន្ធយុទ្ធជនយុទ្ធនារី ដែលបានពលីជីវិតដើម្បីបុព្វហេតុជាតិ មាតុភូមិនៃយើង។