* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកម្មវិធីពីព័រណ៍ខួប១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦
* លោក ត្រាំ ប្រឈមនឹងការវាយតម្លៃដ៏សំខាន់ពីម្ចាស់ឆ្នោតអាមេរិក ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិដណ្តើមសិទ្ធិគ្រប់គ្រងសភាដ៏ស្វិតស្វាញ
* លោក ត្រាំ ប្រកាសថា អាមេរិកនឹងឈប់ផ្តល់ជំនួយយោធាដល់អ៊ីស្រាអែល នៅចុងឆ្នាំ២០២៦
* អតីតបវរកញ្ញាថៃ ប្រឈមមុខនឹងការស៊ើបអង្កេតលើករណីលាងលុយ
* វិភាគអន្តរជាតិ៖ តើនឹងមានអ្វីប្រែប្រួល បើគណបក្សប្រជាធិបតេយ្យក្ដោបយកបានសំឡេងភាគច្រើនក្នុងសភាអាមេរិក?
* Fresh Exclusive: ពីសម្ពាធសង្គ្រាមច្រើនតំបន់ ដល់ការត្រៀមស្បៀង៖ តើពិភពលោកកំពុងត្រៀមទប់ទល់វិបត្តិធំឆ្នាំ២០២៧?
* តាមអនុសាសន៍សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត, វិទ្យាល័យព្រះអង្គឌួង ចាប់ផ្តើមអនុវត្តវិធានការហាមប្រើទូរសព្ទ ក្នុងម៉ោងសិក្សា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អភិបាលខេត្តបាត់ដំបង បន្តនាំពូជស្រូវជាអំណោយរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់ជូនកសិករ ៨៩៩គ្រួសារបន្ថែមទៀតនៅស្រុកសង្កែ

03-11-2026 22:53

(បាត់ដំបង)៖ នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក សុខ លូ អភិបាលខេត្តបាត់ដំបង នាំយកពូជស្រូវដែលជាអំណោ
យដ៏ថ្លៃថ្លារបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈប្រព័ន្ធស្បៀងបម្រុងកម្ពុជា ផ្ដល់ជូនដល់ប្រជាកសិករចំនួន ៨៩៩គ្រួសារ ក្នុងឃុំអន្លង់វិល ឃុំកំពង់ព្រៀង និងឃុំកំពង់ព្រះ ស្រុកសង្កែ ដើម្បីជួយសម្រួលដល់ការបង្កបង្កើនផលស្តារឡើងវិញបន្ទាប់ពីរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង។

ក្នុងឱកាសនោះ លោក សុខ លូ បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចធិបតី ហ៊ុន ម៉ាណែត ជូនដល់បងប្អូនប្រជាកសិករទាំងអស់គ្នា ទោះបីជាសម្ដេច មិនបានអញ្ជើញមកផ្ទាល់ប៉ុន្តែសម្ដេចតែងតែគិតគូរសុខទុក្ខ និងដោះស្រាយការលំបាកជូនប្រជាពលរដ្ឋនៅគ្រប់កាលៈទេសៈ។

លោកបន្ថែមថា ការផ្តល់ស្រូវពូជជូនដល់ប្រជាកសិករនាពេលនេះ គឺជាការយកចិត្តទុកដាក់គិតគូររបស់រាជរដ្ឋាភិបាលក្នុងការជួយសម្រាលការលំបាក និងផ្តល់លទ្ធភាពឱ្យបងប្អូនប្រជាកសិករចាប់ផ្តើមបង្កបង្កើនផលស្តារឡើងវិញ បន្ទាប់ពីទទួលរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់។

លោកបានណែនាំដល់ក្រុមការងារពាក់ព័ន្ធឱ្យបន្តជំរុញការចែកពូជស្រូវឱ្យបានឆាប់រហ័ស និងទាន់ពេលវេលាដើម្បីឱ្យប្រជាកសិករបានប្រើប្រាស់ស្រូវពូជសម្រាប់ការដាំដុះទាន់ពេលវេលាតាមរដូវកាល។

លោកបានគូសបញ្ជាក់ថា កន្លងមកសម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានផ្តល់ស្រូវពូជ និងកញ្ចប់ស្បៀងអាហារជូនប្រជាកសិករចំនួន ១០.៧០០គ្រួសាររួចមកហើយ ហើយនៅថ្ងៃនេះរដ្ឋបាលខេត្ត និងក្រុមការងារពាក់ព័ន្ធបានបន្តចែកជូនប្រជាកសិករចំនួន៨៩៩គ្រួសារបន្ថែមទៀត។ ស្រូវពូជដែលផ្តល់ជូននេះ គឺជាពូជមានគុណភាពល្អរបស់រាជរដ្ឋាភិបាលដែលអាចជួយគាំទ្រដល់ការស្តារផលិតកម្មស្រូវរបស់ប្រជាកសិករឡើង
វិញ។

លោក សុខ លូ ក៏សំណូមពរដល់បងប្អូនប្រជាកសិករឱ្យខិតខំយកចិត្តទុកដាក់ក្នុងការដាំដុះ និងពិចារណាបង្កើនការដាំដំណាំរួមផ្សំបន្ថែមដើម្បីបង្កើនប្រាក់ចំណូល និងពង្រឹងជីវភាពគ្រួសារឱ្យកាន់តែប្រសើរឡើង។

លោកអភិបាលខេត្ត អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឱ្យបន្តយកចិត្តទុកដាក់អប់រំកូនចៅឱ្យខិតខំសិក្សារៀនសូត្រ ចៀសឆ្ងាយពីគ្រឿងញៀន គោរពច្បាប់ចរាចរណ៍ និងចូលរួមថែរក្សាអនាម័យបរិស្ថាននៅតាមមូលដ្ឋានរៀងៗខ្លួន។

លោកណែនាំដល់ប្រជាពលរដ្ឋត្រូវមានស្មារតីជាតិនិយម រួបរួមសាមគ្គីគ្នាជាធ្លុងមួយជឿជាក់លើរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការអភិវឌ្ឍប្រទេសជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឱ្យកាន់តែរីកចម្រើនជាបន្តបន្ទាប់។

លោកបានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានកូនចៅគ្រប់អាយុចុះឈ្មោះបោះឆ្នោតត្រូវនាំទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ខណៈការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតតាមឃុំ សង្កាត់ សម្រាប់ឆ្នាំ២០២៦នេះ មានរយៈពេល៥៥ថ្ងៃ ចាប់ផ្ដើមពីថ្ងៃទី៧ ខែតុលា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦។ ជាមួយគ្នានេះលោកណែនាំដល់ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតសូមអញ្ជើញទៅពិនិត្យឈ្មោះបោះឆ្នោត និងធ្វើជីវមាត្របញ្ជីឈ្មោះបោះឆ្នោតដើម្បីការធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ (ថតរូប និងផ្ដិតមេដៃ)។

ប្រជាកសិករដែលទទួលបានស្រូវពូជសម្តែងនូវក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានយកចិត្តទុកដាក់ និងផ្តល់ជំនួយជាស្រូវពូជទាន់ពេលវេលាដើម្បីជួយសម្រួលដល់ការបង្កបង្កើនផលស្តារជីវភាពគ្រួសារឡើងវិញ៕