* ប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសថានឹងទទួលស្គាល់លទ្ធផលបោះឆ្នោត ក្រោយបក្សសាធាណរដ្ឋបាត់បង់ការគ្រប់គ្រងនៅសភាទាំងពីរ
* BREAKING: គណបក្សប្រជាធិបតេយ្យឈ្នះអាសនៈភាគច្រើនគ្រប់គ្រងព្រឹទ្ធសភា ខណៈជិតយកបានរដ្ឋសភា
* រាជរដ្ឋាភិបាលចង់ប្រែក្លាយស្ថាប័នបណ្ណសារដ្ឋានជាតិ និងបណ្ណាល័យជាតិពី «ទីតាំងតម្កល់ឯកសារ» ឱ្យទៅជា «មជ្ឈមណ្ឌលជាតិឌីជីថល» ដែលជាគោលដៅទេសចរណ៍វប្បធម៌
* ថៃបញ្ជាឱ្យកងកម្លាំងតាមព្រំដែនត្រៀមជម្លៀសជនស៊ីវិល ចំពោះមុខការបន្តប្រយុទ្ធគ្នាក្នុងសង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំបញ្ជូននិស្សិតទៅរៀនសូត្រក្រៅប្រទេសលើជំនាញគ្រប់បណ្ណសារដ្ឋាន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរៀបចំផែនការយុទ្ធសាស្ត្រស្តីពីការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន, ធ្វើវិសោធនកម្មចាំបាច់ណាមួយចំពោះច្បាប់ស្តីពីបណ្ណសារ ឱ្យស្របតាមសា្ថនភាពនៃការវិវត្តរបស់សង្គម សេដ្ឋកិច្ចកម្ពុជា និង ពិភពលោកនាពេលបច្ចុប្បន្ន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការកត់សម្គាល់កូនខ្មែររៀនសូត្រស្រាវជ្រាវពីប្រវត្តិសាស្ត្រខ្លួន ដែលសរសេរដោយជនបរទេស។ ដូច្នេះត្រូវលើកទឹកចិត្តឱ្យកូនខ្មែរចងក្រងប្រវត្តិសាស្ត្ររបស់ខ្លួន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា មិនគួររំលាយចូលគ្នារវាងបណ្ណសារជាតិ និងបណ្តាល័យជាតិនោះទេ តែត្រូវមានប្រព័ន្ធគ្រប់គ្រងតែមួយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា បណ្ណសារដ្ឋានជាតិ មានតម្លៃជាងមាសដុំ ព្រោះបានតម្កល់ឫសគល់អត្តសញ្ញាណ និងប្រវត្តសាវតាររបស់ជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងគោលបំណងជំរុញការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ ដើម្បីរួមចំណែកដល់ការលើកកម្ពស់ការយល់ដឹងរបស់សាធារណជនអំពីបណ្ណសារដ្ឋានជាតិ ជាពិសេសគុណតម្លៃរបស់បណ្ណសារដ្ឋានជាតិ ដែលជាគ្រឹះសំខាន់នៃអត្តសញ្ញាណជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ទោះបីជាប្រភេទឯកសារបុរាណ ជាច្រើនបានបាត់បង់ និង ពុកផុយ តាមកត្តាធម្មជាតិ និងកត្តាសង្គ្រាម ក៏កម្ពុជានៅមានកេរមរតកឯកសារសំណេរលើថ្ម ជាប្រភេទ «អក្សរថ្ម» ឬ «សិលាចារឹក» ដែលមានចំណាស់យ៉ាងហោចណាស់ចាប់តាំងពីសតវត្សរ៍ទី៥ ឬ អាចមុននោះទៀតផង ហើយកម្ពុជាក៏មានចំនួនផ្ទាំងចារឹកច្រើនជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ឯកសារបណ្ណសារទាំងនេះហើយ គឺជា «ឫសគល់» ឬ «ឫសកែវ» នៃអត្តសញ្ញាណ និង ចំណេះដឹងជាតិ ដែលតម្រូវឱ្យយើងខិតខំអភិរក្ស ទាំងឯកសាររូបវន្ត និងការធ្វើឌីជីតូបនីយកម្ម, ដើម្បីឱ្យកូនចៅជំនាន់ក្រោយមានមូលដ្ឋានគ្រឹះរឹងមាំក្នុងការសិក្សាស្រាវជ្រាវ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការរៀបចំកម្មវិធីពិព័រណ៍ខួប ១០០ឆ្នាំ ក្រោមប្រធានបទ «មួយសតវត្សរ៍នៃការចងចាំឆ្ពោះទៅការលើកកម្ពស់អត្តសញ្ញាណជាតិ» នេះ ក៏ជាសាក្សីរំលេចយ៉ាងច្បាស់អំពីទំនាក់ទំនងជាប្រវត្តិសាស្ត្រ និង កិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធជាយូរលង់រវាងកម្ពុជា និងបារាំង។ តាមរយៈស្មារតី «ស្រាវជ្រាវរកឫសគល់ ទើបស្គាល់តម្លៃ» ដែលមិនអាចមើលរំលងបានឡើយនូវតួអង្គ និងតួនាទី ដ៏សំខាន់មិនអាចខ្វះបានរបស់ប្រទេសបារាំង, ទាំងក្នុងអតីតកាល និងបច្ចុប្បន្ន។
* ចិនប្រាប់ហ្វីលីពីនឱ្យបញ្ឈប់អ្នកនយោបាយមួយចំនួនរបស់ខ្លួន កុំឱ្យឆ្លងបន្ទាត់ក្រហម
* កូរ៉េខាងជើងបាញ់សាកល្បងអាវុធចូលក្នុងសមុទ្រ ក្រោយច្រានចោលកិច្ចសន្ទនាជាមួយសហរដ្ឋអាមេរិក
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

គណៈប្រតិភូខេត្តពោធិ៍សាត់ បំពេញទស្សនកិច្ចសិក្សា ស្វែងយល់ពីសក្តានុពលសេដ្ឋកិច្ច-សង្គម និងផ្លាស់ប្តូរបទពិសោធន៍ នៅខេត្តដុងថាប់

04-11-2026 09:59

(ពោធិ៍សាត់)៖ ក្នុងបរិយាកាសនៃកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ និងស្មារតីមនោសញ្ចេតនាដ៏ជ្រាលជ្រៅ រវាងខេត្តទាំងពីរ, គណៈប្រតិភូសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តពោធិ៍សាត់ ដឹកនាំដោយ លោក ហៀម ឃួន អភិបាលរងនៃគណៈអភិបាលខេត្ត និងជាអនុប្រធានសមាគម តំណាងលោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត បានអញ្ជើញបំពេញទស្សនកិច្ចសិក្សា ស្វែងយល់ពីសក្តានុពលសេដ្ឋកិច្ច-សង្គម និងផ្លាស់ប្តូរបទពិសោធន៍ មានរយៈពេល៤ថ្ងៃ គិតចាប់ពីថ្ងៃទី០១-០៤ ខែវិច្ឆិកា ឆ្នាំ២០២៦ តាមការអញ្ជើញ និងរៀបចំយ៉ាងយកចិត្តទុកដាក់ ពីសំណាក់គណៈកម្មាធិការសមាគមអតីតយុទ្ធជនខេត្តដុងថាប់ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

ដំណើរទស្សនកិច្ចនេះ មិនត្រឹមតែជួយពង្រឹងទំនាក់ទំនងមិត្តភាពរវាងខេត្តពោធិ៍សាត់ និងខេត្តដុងថាប់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឱកាសក្នុងការសិក្សារៀនសូត្រពីគំរូអភិវឌ្ឍន៍លើវិស័យកសិកម្មបច្ចេកវិទ្យា ឧស្សាហកម្មកែច្នៃ ការបង្កើតការងារធ្វើជូនគ្រួសារអតីតយុទ្ធជន ថាមពលកកើតឡើងវិញ និងការបន្តរក្សាប្រពៃណីប្រវត្តិសាស្ត្រដ៏ផូរផង់ផងដែរ។

ជាកិច្ចចាប់ផ្តើមនៃដំណើរការបេសកកម្ម លោក ហៀម យួន ព្រមទាំងសមាជិកគណៈប្រតិភូ បានអញ្ជើញចូលរួម ពិធីគោរពវិញ្ញាណក្ខន្ធយ៉ាងឱឡារិក នៅទីបញ្ចុះសពយុទ្ធជនពលី ក្រុងមីថ ខេត្តដុងថាប់ ដើម្បីសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវីរភាព និងការលះបង់ដ៏ធំធេងរបស់យុទ្ធជនពលីក្នុងបុព្វហេតុជាតិ និងប្រជាជន។

*គណៈប្រតិភូបានអញ្ជើញទៅទស្សនា កសិដ្ឋានចិញ្ចឹមពស់ ដុង តាំ (Dong Tam) ដែលជាមជ្ឈមណ្ឌលស្រាវជ្រាវ និងថែទាំសត្វពស់ដ៏ល្បីល្បាញ ដែលផ្តល់នូវចំណេះដឹងថ្មីៗ ស្តីពីការផលិតថ្នាំពេទ្យ និងការអភិរក្សជីវចម្រុះក្នុងតំបន់។

*គណៈប្រតិភូបានអញ្ជើញចុះពិនិត្យ និងពិភាក្សាការងារផ្ទាល់លើវឌ្ឍនភាព រោងចក្រកាត់ដេរ និងកែច្នៃសម្លៀកបំពាក់ CTY TNHH SXTMDV HOAN VINH ដែលជារោងចក្ររបស់ លោក BANG KHEN អនុប្រធានសមាគមអតីតយុទ្ធជនខេត្តដុងថាប់។ ដំណើរទស្សនកិច្ចនេះបានផ្តោតជាសំខាន់លើកិច្ចខិតខំប្រឹងប្រែង ក្នុងការបង្កើតការងារធ្វើ និងផ្តល់ឱកាសរកចំណូលជូនដល់កូនៗរបស់អតីតយុទ្ធជន។

*គណៈប្រតិភូក៏បានអញ្ជើញទៅទស្សនា ឆ្នេរសមុទ្រ និងទំនប់ការពារឆ្នេរសមុទ្រ ហឿង ប៊ៀន (Huong Bien) ស្ថិតនៅតំបន់មាត់ទឹក/ឆ្នេរ ក្នុងតំបន់វាលទំនាបទន្លេមេគង្គ ភាគខាងត្បូងប្រទេសវៀតណាម។ បន្ថែមពីនោះ ទីតាំងនេះក៏ជាតំបន់កង្ហារដើរដោយខ្យល់ ផលិតអគ្គិសនី ដ៏មានសក្តានុពលក្នុងការអភិវឌ្ឍថាមពលបៃតង និងស្អាតសម្រាប់តំបន់ផង។

*ជាមួយគ្នានោះ ក្នុងស្មារតីរំឭកដឹងគុណប្រវត្តិសាស្ត្រ គណៈប្រតិភូបានអញ្ជើញគោរពវិញ្ញាណក្ខន្ធវីរបុរសជាតិ ទឿង ដិញ (Truong Dinh) ដែលជាវីរបុរសជាតិដ៏ល្បីល្បាញ ក្នុងកិច្ចតស៊ូប្រដាប់អាវុធប្រឆាំងនឹងការឈ្លានពានរបស់អាណានិគមបារាំង ក្នុងទសវត្សរ៍ឆ្នាំ១៨៦០។

*ទីតាំងចុងក្រោយនៃដំណើរទស្សនកិច្ច គណៈប្រតិភូបានអញ្ជើញទស្សនា សហករណ៍កសិកម្ម ហុង ធីញ ផាត់ (HƯNG THỊNH PHÁT) ដែលជាមជ្ឈមណ្ឌលទទួលទិញ ការវេចខ្ចប់ និងការនាំចេញកសិផលសំខាន់ៗ រួមមាន ផ្លែដូង និងស្រកានាគសាច់ក្រហម និងស ឆ្ពោះទៅកាន់ទីផ្សារអន្តរជាតិ ដែលជាបទពិសោធន៍ដ៏មានតម្លៃ ក្នុងការអភិវឌ្ឍវិស័យកសិកម្មទំនើប។

តាមរយៈដំណើរទស្សនកិច្ចសិក្សាផ្លាស់ប្តូរបទពិសោធន៍នេះ បានឆ្លុះបញ្ចាំងពីកិច្ចសហប្រតិបត្តិការដ៏រស់រវើក ការយល់ដឹងពីសក្តានុពលសេដ្ឋកិច្ច-សង្គមទៅវិញទៅមក និងការពង្រឹងចំណងមិត្តភាពដ៏ល្អប្រសើរ រវាងខេត្តពោធិ៍សាត់ និងខេត្តដុងថាប់ ឱ្យកាន់តែរឹងមាំថែមទៀតក្នុងនាមជាអ្នកជិតខាងល្អ និងដៃគូអភិវឌ្ឍន៍រួមគ្នា៕