* ប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសថានឹងទទួលស្គាល់លទ្ធផលបោះឆ្នោត ក្រោយបក្សសាធាណរដ្ឋបាត់បង់ការគ្រប់គ្រងនៅសភាទាំងពីរ
* BREAKING: គណបក្សប្រជាធិបតេយ្យឈ្នះអាសនៈភាគច្រើនគ្រប់គ្រងព្រឹទ្ធសភា ខណៈជិតយកបានរដ្ឋសភា
* រាជរដ្ឋាភិបាលចង់ប្រែក្លាយស្ថាប័នបណ្ណសារដ្ឋានជាតិ និងបណ្ណាល័យជាតិពី «ទីតាំងតម្កល់ឯកសារ» ឱ្យទៅជា «មជ្ឈមណ្ឌលជាតិឌីជីថល» ដែលជាគោលដៅទេសចរណ៍វប្បធម៌
* ថៃបញ្ជាឱ្យកងកម្លាំងតាមព្រំដែនត្រៀមជម្លៀសជនស៊ីវិល ចំពោះមុខការបន្តប្រយុទ្ធគ្នាក្នុងសង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំបញ្ជូននិស្សិតទៅរៀនសូត្រក្រៅប្រទេសលើជំនាញគ្រប់បណ្ណសារដ្ឋាន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរៀបចំផែនការយុទ្ធសាស្ត្រស្តីពីការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន, ធ្វើវិសោធនកម្មចាំបាច់ណាមួយចំពោះច្បាប់ស្តីពីបណ្ណសារ ឱ្យស្របតាមសា្ថនភាពនៃការវិវត្តរបស់សង្គម សេដ្ឋកិច្ចកម្ពុជា និង ពិភពលោកនាពេលបច្ចុប្បន្ន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការកត់សម្គាល់កូនខ្មែររៀនសូត្រស្រាវជ្រាវពីប្រវត្តិសាស្ត្រខ្លួន ដែលសរសេរដោយជនបរទេស។ ដូច្នេះត្រូវលើកទឹកចិត្តឱ្យកូនខ្មែរចងក្រងប្រវត្តិសាស្ត្ររបស់ខ្លួន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា មិនគួររំលាយចូលគ្នារវាងបណ្ណសារជាតិ និងបណ្តាល័យជាតិនោះទេ តែត្រូវមានប្រព័ន្ធគ្រប់គ្រងតែមួយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា បណ្ណសារដ្ឋានជាតិ មានតម្លៃជាងមាសដុំ ព្រោះបានតម្កល់ឫសគល់អត្តសញ្ញាណ និងប្រវត្តសាវតាររបស់ជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងគោលបំណងជំរុញការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ ដើម្បីរួមចំណែកដល់ការលើកកម្ពស់ការយល់ដឹងរបស់សាធារណជនអំពីបណ្ណសារដ្ឋានជាតិ ជាពិសេសគុណតម្លៃរបស់បណ្ណសារដ្ឋានជាតិ ដែលជាគ្រឹះសំខាន់នៃអត្តសញ្ញាណជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ទោះបីជាប្រភេទឯកសារបុរាណ ជាច្រើនបានបាត់បង់ និង ពុកផុយ តាមកត្តាធម្មជាតិ និងកត្តាសង្គ្រាម ក៏កម្ពុជានៅមានកេរមរតកឯកសារសំណេរលើថ្ម ជាប្រភេទ «អក្សរថ្ម» ឬ «សិលាចារឹក» ដែលមានចំណាស់យ៉ាងហោចណាស់ចាប់តាំងពីសតវត្សរ៍ទី៥ ឬ អាចមុននោះទៀតផង ហើយកម្ពុជាក៏មានចំនួនផ្ទាំងចារឹកច្រើនជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ឯកសារបណ្ណសារទាំងនេះហើយ គឺជា «ឫសគល់» ឬ «ឫសកែវ» នៃអត្តសញ្ញាណ និង ចំណេះដឹងជាតិ ដែលតម្រូវឱ្យយើងខិតខំអភិរក្ស ទាំងឯកសាររូបវន្ត និងការធ្វើឌីជីតូបនីយកម្ម, ដើម្បីឱ្យកូនចៅជំនាន់ក្រោយមានមូលដ្ឋានគ្រឹះរឹងមាំក្នុងការសិក្សាស្រាវជ្រាវ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការរៀបចំកម្មវិធីពិព័រណ៍ខួប ១០០ឆ្នាំ ក្រោមប្រធានបទ «មួយសតវត្សរ៍នៃការចងចាំឆ្ពោះទៅការលើកកម្ពស់អត្តសញ្ញាណជាតិ» នេះ ក៏ជាសាក្សីរំលេចយ៉ាងច្បាស់អំពីទំនាក់ទំនងជាប្រវត្តិសាស្ត្រ និង កិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធជាយូរលង់រវាងកម្ពុជា និងបារាំង។ តាមរយៈស្មារតី «ស្រាវជ្រាវរកឫសគល់ ទើបស្គាល់តម្លៃ» ដែលមិនអាចមើលរំលងបានឡើយនូវតួអង្គ និងតួនាទី ដ៏សំខាន់មិនអាចខ្វះបានរបស់ប្រទេសបារាំង, ទាំងក្នុងអតីតកាល និងបច្ចុប្បន្ន។
* ចិនប្រាប់ហ្វីលីពីនឱ្យបញ្ឈប់អ្នកនយោបាយមួយចំនួនរបស់ខ្លួន កុំឱ្យឆ្លងបន្ទាត់ក្រហម
* កូរ៉េខាងជើងបាញ់សាកល្បងអាវុធចូលក្នុងសមុទ្រ ក្រោយច្រានចោលកិច្ចសន្ទនាជាមួយសហរដ្ឋអាមេរិក
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

មូលនិធិជាតិជំនួយសង្គម៖ ការបើកប្រាក់សោធនរបបសន្តិសុខសង្គម លើកទី១ ប្រចាំខែវិច្ឆិកា ឆ្នាំ២០២៦ ជូនអតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក ចាប់ពីម៉ោង០២រសៀល ថ្ងៃទី០៥ ខែវិច្ឆិកា

04-11-2026 13:03

(ភ្នំពេញ)៖ មូលនិធិជាតិជំនួយសង្គមសម្រាប់មន្រ្តីរាជការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នឹងបើកប្រាក់លើកទី១ ប្រចាំខែវិច្ឆិកា ឆ្នាំ២០២៦ ជូនអតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក នាវេលាម៉ោង០២៖០០នាទីរសៀល នាថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៦នេះតទៅ តាមប្រព័ន្ធធនាគារកាណាឌីយ៉ា និងធនាគារអេស៊ីលីដា នៅ២៥រាជធានី-ខេត្ត ទូទាំងប្រទេស។

ការបើកផ្តល់ខាងលើធ្វើឡើង តាមរយៈប្រព័ន្ធធនាគារដៃគូ ដូចខាងក្រោម៖

១៖ សម្រាប់អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក ដែលមានអាសយដ្ឋាននៅរាជធានីភ្នំពេញ អាចទៅបើកប្រាក់សោធន បានតាមប្រព័ន្ធធនាគារកាណាឌីយ៉ា ក.អ. នៅគ្រប់សាខារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ទូទាំងប្រទេសដោយត្រូវយកភ្ជាប់មកជាមួយ នូវសៀវភៅគណនី របស់ធនាគារកាណាឌីយ៉ា ក.អ. និងអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ ឬកាតអេធីអឹម (ប្រើតាមទូ ATM)។

២៖ សម្រាប់អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក ដែលមានអាសយដ្ឋាន នៅតាមបណ្តាខេត្តទាំង២៤ អាចទៅបើកប្រាក់សោធនបានតាមប្រព័ន្ធធនាគារអេស៊ីលីដា ភីអិលស៊ី នៅគ្រប់សាខារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ទូទាំងប្រទេស ដោយត្រូវយកភ្ជាប់មកជាមួយ នូវសៀវភៅគណនីរបស់ធនាគារអេស៊ីលីដា ភីអិលស៊ី និងអត្តសញ្ញាណ ប័ណ្ណសញ្ញាតិខ្មែរ ឬកាតអេធីអឹម (ប្រើតាមទូ ATM)។

ចំពោះប្រាក់គោលនយោបាយ របបសន្តិសុខសង្គមរបស់សពអតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងប្រាក់គោលនយោបាយប្រចាំខែ សម្រាប់អ្នកនៅក្នុងបន្ទុក និងកូនកំព្រារបស់សពអតីតមន្ត្រីរាជការស៊ីវិល ត្រូវបានរៀបចំបើកជូនដល់គេហដ្ឋាន ឬសាលាឃុំ/សង្កាត់ ក្រុង ស្រុក/ខណ្ឌ និងមន្ទីរសង្គមកិច្ច អតីតយុទ្ធ័ជន និងយុវនីតិសម្បទា រាជធានី ខេត្ត។

ក្នុងករណីអតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល មានជំងឺមិនអាចទៅបើកប្រាក់សោធន នៅធនាគារបាន ឬទទួលមរណភាព សូមអ្នកនៅក្នុងបន្ទុក និងអ្នកដែលបានទទួលសិទ្ធិ បើកប្រាក់សោធនប្រចាំខែ មេត្តាជូនដំណឹងជាបន្ទាន់មកមូលនិធិជាតិជំនួយសង្គម តាមប្រព័ន្ធទូរស័ព្ទលេខ 015 219 888 និង 092 219 888 ឬគេហទំព័រហ្វេសប៊ុកផេក «មូលនិធិជាតិជំនួយសង្គម»៕