* តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ
* ប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសថានឹងទទួលស្គាល់លទ្ធផលបោះឆ្នោត ក្រោយបក្សសាធាណរដ្ឋបាត់បង់ការគ្រប់គ្រងនៅសភាទាំងពីរ
* នារីចិនម្នាក់បាត់ខ្លួន ក្រោយទៅដល់ប្រទេសថៃ ដើម្បីជួបបុរសស្គាល់គ្នាតាមអនឡាញដែលសន្យាឲ្យទូរស័ព្ទ iPhone 18
* អ្នកដំណើរកប៉ាល់ទេសចរណ៍ Villa Vie Odyssey ចេញមុខបដិសេធថា មិនបានហៅក្រុងព្រះសីហនុ ថាជាទីក្រុង Scam ដូចការចុះផ្សាយរបស់កាសែត Financial Times ឬ Khaosod ឡើយ
* អ៉ីរ៉ង់៖ ប្រជាជនអាមេរិក បានបោះឆ្នោតឆ្លើយថា «ទេចំពោះសង្គ្រាម»
* BREAKING: គណបក្សប្រជាធិបតេយ្យឈ្នះអាសនៈភាគច្រើនគ្រប់គ្រងព្រឹទ្ធសភា ខណៈជិតយកបានរដ្ឋសភា
* រាជរដ្ឋាភិបាលចង់ប្រែក្លាយស្ថាប័នបណ្ណសារដ្ឋានជាតិ និងបណ្ណាល័យជាតិពី «ទីតាំងតម្កល់ឯកសារ» ឱ្យទៅជា «មជ្ឈមណ្ឌលជាតិឌីជីថល» ដែលជាគោលដៅទេសចរណ៍វប្បធម៌
* ថៃបញ្ជាឱ្យកងកម្លាំងតាមព្រំដែនត្រៀមជម្លៀសជនស៊ីវិល ចំពោះមុខការបន្តប្រយុទ្ធគ្នាក្នុងសង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំបញ្ជូននិស្សិតទៅរៀនសូត្រក្រៅប្រទេសលើជំនាញគ្រប់បណ្ណសារដ្ឋាន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរៀបចំផែនការយុទ្ធសាស្ត្រស្តីពីការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន, ធ្វើវិសោធនកម្មចាំបាច់ណាមួយចំពោះច្បាប់ស្តីពីបណ្ណសារ ឱ្យស្របតាមសា្ថនភាពនៃការវិវត្តរបស់សង្គម សេដ្ឋកិច្ចកម្ពុជា និង ពិភពលោកនាពេលបច្ចុប្បន្ន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការកត់សម្គាល់កូនខ្មែររៀនសូត្រស្រាវជ្រាវពីប្រវត្តិសាស្ត្រខ្លួន ដែលសរសេរដោយជនបរទេស។ ដូច្នេះត្រូវលើកទឹកចិត្តឱ្យកូនខ្មែរចងក្រងប្រវត្តិសាស្ត្ររបស់ខ្លួន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា មិនគួររំលាយចូលគ្នារវាងបណ្ណសារជាតិ និងបណ្តាល័យជាតិនោះទេ តែត្រូវមានប្រព័ន្ធគ្រប់គ្រងតែមួយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា បណ្ណសារដ្ឋានជាតិ មានតម្លៃជាងមាសដុំ ព្រោះបានតម្កល់ឫសគល់អត្តសញ្ញាណ និងប្រវត្តសាវតាររបស់ជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងគោលបំណងជំរុញការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ ដើម្បីរួមចំណែកដល់ការលើកកម្ពស់ការយល់ដឹងរបស់សាធារណជនអំពីបណ្ណសារដ្ឋានជាតិ ជាពិសេសគុណតម្លៃរបស់បណ្ណសារដ្ឋានជាតិ ដែលជាគ្រឹះសំខាន់នៃអត្តសញ្ញាណជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ទោះបីជាប្រភេទឯកសារបុរាណ ជាច្រើនបានបាត់បង់ និង ពុកផុយ តាមកត្តាធម្មជាតិ និងកត្តាសង្គ្រាម ក៏កម្ពុជានៅមានកេរមរតកឯកសារសំណេរលើថ្ម ជាប្រភេទ «អក្សរថ្ម» ឬ «សិលាចារឹក» ដែលមានចំណាស់យ៉ាងហោចណាស់ចាប់តាំងពីសតវត្សរ៍ទី៥ ឬ អាចមុននោះទៀតផង ហើយកម្ពុជាក៏មានចំនួនផ្ទាំងចារឹកច្រើនជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អ្នកដំណើរកប៉ាល់ទេសចរណ៍ Villa Vie Odyssey ចេញមុខបដិសេធថា មិនបានហៅក្រុងព្រះសីហនុ ថាជាទីក្រុង Scam ដូចការចុះផ្សាយរបស់កាសែត Financial Times ឬ Khaosod ឡើយ

04-11-2026 15:02

(ភ្នំពេញ)៖ នារសៀលថ្ងៃពុធ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក Randy Cassingham ដែលជាអ្នកដំណើរម្នាក់ មកពីកប៉ាល់ទេសចរណ៍ Villa Vie Odyssey បានចេញមុខបកស្រាយការយល់ច្រឡំ ដែលថារូបលោកបានហៅក្រុងព្រះសីហនុរបស់ប្រទេសកម្ពុជា ថាជាទីក្រុងឆបោក ឬ ទីក្រុង Scam។

កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦ សារព័ត៌មានថៃ Khaosod បានចុះផ្សាយអត្ថបទមួយ ពាក់ព័ន្ធនឹងកប៉ាល់ទេសចរណ៍ឈ្មោះ Villa Vie Odyssey ដែលក្រុមហ៊ុនរបស់ខ្លួនជួបវិបត្តិក្ស័យធន ជាហេតុនាំឱ្យកប៉ាល់នោះ រួមទាំងអ្នកដំណើរជាច្រើននាក់ ត្រូវជាប់គាំងនៅក្រុងព្រះសីហនុ។ ក្នុងអត្ថបទនោះ មានសម្រង់សម្តីត្រូវបានអះអាងជាសម្តីរបស់លោក Randy Cassingham ដែលនិយាយដូច្នេះថា «យើងបានចុះឈ្មោះសម្រាប់​ការធ្វើដំណើរជុំវិញពិភពលោក ប៉ុន្តែនៅពេលនេះ យើងបែរជាត្រូវជាប់ខ្លួននៅទីក្រុង Scam»។ អត្ថបទរបស់សារព័ត៌មាន Khaosod ហាក់ជាអត្ថបទចុះផ្សាយបន្តពីអត្ថបទដើមរបស់កាសែតអង់គ្លេស Financial Times។

យ៉ាងណាមិញ លោក Randy Cassingham បានបង្ហោះសារបកស្រាយលើបណ្តាញ Facebook ថា ការចុះផ្សាយរបស់ Khaosod គឺជាអត្ថបទឃោសនាបង្កការយល់ច្រឡំមួយប៉ុណ្ណោះ។ លោកបានគូសរំលេចថា កម្ពុជានិងថៃកន្លងមកបានផ្ទុះសង្រ្គាមនឹងគ្នា ហើយ Khaosod គឺជាប្រព័ន្ធផ្សព្វផ្សាយមួយរបស់ប្រទេសថៃ។ លោក Cassingham បានបន្តថា កាសែត Financial Times ខ្លួនឯងឯណោះទេ ដែលជាអ្នកលើកឡើងអំពីពាក្យ «ទីក្រុងស្កេម» ដ្បិតរូបលោកមិនដែលទាំងលឺពាក្យនេះឡើយពីមុនមក។

លោក Randy Cassingham បានសង្កត់ធ្ងន់ថា ប្រជាជនខ្មែរគ្រប់រូប ដែលរូបលោកបានជួប អំឡុងពេលស្ថិតក្នុងប្រទេសកម្ពុជា សុទ្ធតែមានភាពថ្លៃថ្នូរ រួសរាយរាក់ទាក់ ទឹកចិត្តល្អ និងជួយយកអាសាជាខ្លាំង ហើយរូបលោកទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅ ទាំងពីសំណាក់ប្រជាពលរដ្ឋទូទៅ ក៏ដូចជាពីអាជ្ញាធរនិងមន្រ្តីរដ្ឋាភិបាលកម្ពុជា ដូច្នេះហើយទើបរូបលោក និងភរិយាមិនប្រញាប់ប្រញាល់ចង់​ចាកចេញពីកម្ពុជា ក្នុងពេលឆាប់ៗឡើយ។

ជាចុងក្រោយ លោក Cassingham និយាយថា រូបលោកមិនពេញចិត្តជាខ្លាំង ដែលឈ្មោះនិងមុខរបស់​លោក ត្រូវបានគេប្រើប្រាស់ ក្នុងគោលបំណងឃោសនាបង្កការយល់ច្រឡំ ដែលខុសស្រឡះពីការពិត៕