* ភ្លៀងធ្លាក់ជួយឱ្យព្រែកជីកប៉ាណាម៉ា ដែលរងគ្រោះដោយបាតុភូត El Nino បង្កើនការធ្វើនាវាចរណ៍ឡើងវិញ
* តើ Alice Huang ជានរណា? លាតត្រដាងប្រវត្តិនារីអាថ៌កំបាំងដែលធ្វើឱ្យរង្គើកៅអី CEO ក្រុមហ៊ុន Nvidia
* ប្រធានាធិបតីរ្វ៉ាន់ដា លោក Paul Kagame និងជំទាវទី១ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ពីថ្ងៃទី១២-១៣ វិច្ឆិកា មុនចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* បារាំងរៀបចំ «ពន្លាជាតិបារាំង» រយៈពេល ៥ថ្ងៃ ក្នុងភូមិហ្វ្រង់កូហ្វូនី ដើម្បីអបអរកិច្ចប្រជុំកំពូល និងពង្រឹងចំណងមិត្តភាពកម្ពុជា-បារាំង
* កូរ៉េខាងជើង ធ្វើតេស្តបាញ់ប្រព័ន្ធអាវុធ torpedo ល្បឿនលឿនស៊េរីថ្មី
* លោក ត្រាំ មានគម្រោងផ្អាកការវាយប្រហារលើអ៉ីរ៉ង់ តាមការអំពាវនាវពីក្រុមប្រទេសក្នុងតំបន់ដែលចង់ឃើញសន្តិភាព
* វិភាគអន្តរជាតិ៖ ចំណុចខ្សោយនៃឧស្សាហកម្មដ្រូនយោធារបស់អ៊ុយក្រែន
* ពីការបំផ្លាញនយោបាយជាតិ ដល់ការរារាំងទស្សនកិច្ចលោក Macron នៅកម្ពុជា៖ តើអ្វីជាជំហរនយោបាយពិតប្រាកដរបស់ សម រង្ស៊ី?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ពេលចេញពីការងារយោធិនអាជីព និងយោធិនកាតព្វកិច្ច គឺអនុវត្តន៍ភារកិច្ចដូចគ្នា មិនមានការរើសអើងនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ យោធិនកាតព្វកិច្ចក្រៅពីការហ្វឹកហាត់ នឹងត្រូវហ្វឹកហ្វឺនយុទ្ធវិធី វិន័យ អត្តចរិត ដែលនឹងផ្លាសប្តូរជីវិតស៊ីវិលទៅជាជីវិតយោធាដែលមានវិន័យខ្ពស់
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងសង្កត់ធ្ងន់ថា កងទ័ពត្រូវតែមានវិន័យខ្ពស់ បើគ្មានវិន័យទេការប្រយុទ្ធនឹងមិនអាចទទួលបានជ័យជម្នះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ពេលចេញពីការងារយោធិនអាជីព និងយោធិនកាតព្វកិច្ច គឺអនុវត្តន៍ភារកិច្ចដូចគ្នា មិនមានការរើសអើងនោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់មេបញ្ជាការតាមអង្គភាពនានារបស់កងទ័ព ពេលទទួលយោធិនកាតព្វកិច្ចក្រោយហ្វឹកហ្វឺន ត្រូវអនុវត្តតួនាទីភារកិច្ចដូចទៅនឹងយោធិនអាជីព ដោយគ្មានការបែងចែកនោះឡើយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការបំពេញកាតព្វកិច្ចយោធា ជាការទទួលបានលំនឹងការងាររយៈពេល២៤ខែ។ បន្ថែមពីលើក្រោយបញ្ចប់កាតព្វកិច្ច នឹងក្លាយជាយោធិនបម្រុង ហើយក៏អាចដាក់ពាក្យប្រលងចូលជាយោធិនអាជីព។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កុំគិតថាការអនុវត្តន៍កាតព្វកិច្ចយោធាជាការចាយជីវិត តែត្រូវគិតថាជាការវិនិយោគ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កងទ័ពត្រូវតែមានវិន័យ បើគ្មានវិន័យច្បាំងមិនឈ្នះគេនោះឡើយ។ ដូច្នេះយុវជនដែលបំពេញកាតព្វកិច្ច យោធានាពេលនេះ នឹងផ្លាស់ប្តូរទម្លាប់នៃការរស់នៅ និងត្រូវអនុវត្តវិន័យរបស់យោធា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អភិបាលខេត្តពោធិ៍សាត់ សំណេះសំណាល និងជូនដំណើរយុវជនស្ម័គ្រចិត្តបំពេញកាតព្វកិច្ចយោធា ជំហានទី១ ចំនួន១២០នាក់ ទៅកាន់សាលាហ្វឹកហ្វឺនទ័ពពិសេសតេជោសែន ឱរ៉ាល់

04-11-2026 15:06

(ពោធិ៍សាត់)៖ នាព្រឹកថ្ងៃពុធ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់ បានរៀបចំពិធីសំណេះសំណាល និងជូនដំណើរប្រជាពលរដ្ឋជាយុវជនស្ម័គ្រចិត្ត ចំនួន១២០នាក់ (ជំហានទី១) ដែលត្រូវចូលបំពេញកាតព្វកិច្ចយោធា ទៅកាន់សាលាហ្វឹកហ្វឺនទ័ពពិសេសតេជោសែនឱរ៉ាល់ ខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាពរបស់លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកអភិបាល នៃគណៈអភិបាលក្រុង-ស្រុក លោក-លោកស្រី ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងមាតាបិតា អាណាព្យាបាលយុវជនយ៉ាងច្រើនកុះករ។

ក្នុងឱកាសនោះ លោក ខូយ រីដា បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្មារតីស្នេហាជាតិដ៏មុះមុតរបស់យុវជនទាំងអស់ ដែលបានស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិ មាតុភូមិ និងការពារទឹកដី។

លោកអភិបាលខេត្ត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកពុក អ្នកម៉ែ និងអាណាព្យាបាលទាំងអស់ ដែលបានអប់រំ និងអនុញ្ញាតឱ្យកូនចៅរបស់ខ្លួនបានបំពេញតួនាទីជាកូនល្អ ពលរដ្ឋល្អ និងជាយុវជនគំរូសម្រាប់សង្គមជាតិ។

ទន្ទឹមនឹងនេះ លោកអភិបាលខេត្ត ក៏បានគូសរំលេចអំពី ច្បាប់ស្តីពីកាតព្វកិច្ចយោធា ដោយបានបញ្ជាក់ថា ការចូលបំពេញកាតព្វកិច្ចយោធា គឺជាកាតព្វកិច្ចដ៏ឧត្តុង្គឧត្តម និងជាកិត្តិយសដ៏ខ្ពង់ខ្ពស់របស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ដូចដែលមានចែងក្នុងច្បាប់ និងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។ ការអនុវត្តច្បាប់នេះ មិនត្រឹមតែជាការចូលរួមការពារបូរណភាពទឹកដី អធិបតីភាពជាតិ និងសន្តិភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសាលាហ្វឹកហ្វឺនជីវិតដ៏មានតម្លៃ ក្នុងការអប់រំលត់ដំកាយសម្បទា ស្មារតី សីលធម៌ វិន័យ និងភាពជាអ្នកដឹកនាំ ដល់កុលបុត្រកុលធីតាខ្មែរ ដើម្បីក្លាយជាសសរទ្រូងដ៏រឹងមាំរបស់ប្រទេសជាតិ។

លោក ខូយ រីដា បានផ្តាំផ្ញើដល់យុវជនស្ម័គ្រចិត្ត ទាំង១២០នាក់ ត្រូវខិតខំក្រេបយកចំណេះដឹង បទពិសោធន៍ និងបច្ចេកទេសយោធា ពីវគ្គហ្វឹកហ្វឺននៅសាលាហ្វឹកហ្វឺនទ័ពពិសេសតេជោសែន ឱរ៉ាល់ ដោយត្រូវគោរពវិន័យ បទបញ្ជាផ្ទៃក្នុងរបស់កងទ័ព និងស្រឡាញ់សាមគ្គីគ្នាដូចបងប្អូនបង្កើត។ ត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាពឱ្យបានល្អប្រសើរ ទាំងកាយសម្បទា និងស្មារតី ដើម្បីប្រឈមមុខ និងជោគជ័យលើគ្រប់វិញ្ញាសានៃការហ្វឹកហ្វឺន។ ជាមួយគ្នានោះ ត្រូវស្មោះត្រង់ជានិច្ចចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាល ព្រមទាំងបន្តវេនការពារសន្តិភាព ស្ថិរភាព និងអធិបតេយ្យភាពជាតិឱ្យបានគង់វង្ស។

លោកអភិបាលខេត្ត សូមជូនពរដល់យុវជនទាំងអស់ឱ្យទទួលបានជោគជ័យក្នុងការសិក្សារៀនសូត្រ និងការហ្វឹកហ្វឺន និងបានរៀបចំការជូនដំណើរយុវជនទាំងអស់ឡើងរថយន្តឆ្ពោះទៅកាន់ខេត្តកំពង់ស្ពឺ ដោយបរិយាកាសរីករាយ កក់ក្តៅ និងពោរពេញដោយមោទនភាពបំផុត៕