* ភ្លៀងធ្លាក់ជួយឱ្យព្រែកជីកប៉ាណាម៉ា ដែលរងគ្រោះដោយបាតុភូត El Nino បង្កើនការធ្វើនាវាចរណ៍ឡើងវិញ
* តើ Alice Huang ជានរណា? លាតត្រដាងប្រវត្តិនារីអាថ៌កំបាំងដែលធ្វើឱ្យរង្គើកៅអី CEO ក្រុមហ៊ុន Nvidia
* ប្រធានាធិបតីរ្វ៉ាន់ដា លោក Paul Kagame និងជំទាវទី១ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ពីថ្ងៃទី១២-១៣ វិច្ឆិកា មុនចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* បារាំងរៀបចំ «ពន្លាជាតិបារាំង» រយៈពេល ៥ថ្ងៃ ក្នុងភូមិហ្វ្រង់កូហ្វូនី ដើម្បីអបអរកិច្ចប្រជុំកំពូល និងពង្រឹងចំណងមិត្តភាពកម្ពុជា-បារាំង
* កូរ៉េខាងជើង ធ្វើតេស្តបាញ់ប្រព័ន្ធអាវុធ torpedo ល្បឿនលឿនស៊េរីថ្មី
* លោក ត្រាំ មានគម្រោងផ្អាកការវាយប្រហារលើអ៉ីរ៉ង់ តាមការអំពាវនាវពីក្រុមប្រទេសក្នុងតំបន់ដែលចង់ឃើញសន្តិភាព
* វិភាគអន្តរជាតិ៖ ចំណុចខ្សោយនៃឧស្សាហកម្មដ្រូនយោធារបស់អ៊ុយក្រែន
* ពីការបំផ្លាញនយោបាយជាតិ ដល់ការរារាំងទស្សនកិច្ចលោក Macron នៅកម្ពុជា៖ តើអ្វីជាជំហរនយោបាយពិតប្រាកដរបស់ សម រង្ស៊ី?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ពេលចេញពីការងារយោធិនអាជីព និងយោធិនកាតព្វកិច្ច គឺអនុវត្តន៍ភារកិច្ចដូចគ្នា មិនមានការរើសអើងនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ យោធិនកាតព្វកិច្ចក្រៅពីការហ្វឹកហាត់ នឹងត្រូវហ្វឹកហ្វឺនយុទ្ធវិធី វិន័យ អត្តចរិត ដែលនឹងផ្លាសប្តូរជីវិតស៊ីវិលទៅជាជីវិតយោធាដែលមានវិន័យខ្ពស់
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងសង្កត់ធ្ងន់ថា កងទ័ពត្រូវតែមានវិន័យខ្ពស់ បើគ្មានវិន័យទេការប្រយុទ្ធនឹងមិនអាចទទួលបានជ័យជម្នះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ពេលចេញពីការងារយោធិនអាជីព និងយោធិនកាតព្វកិច្ច គឺអនុវត្តន៍ភារកិច្ចដូចគ្នា មិនមានការរើសអើងនោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់មេបញ្ជាការតាមអង្គភាពនានារបស់កងទ័ព ពេលទទួលយោធិនកាតព្វកិច្ចក្រោយហ្វឹកហ្វឺន ត្រូវអនុវត្តតួនាទីភារកិច្ចដូចទៅនឹងយោធិនអាជីព ដោយគ្មានការបែងចែកនោះឡើយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការបំពេញកាតព្វកិច្ចយោធា ជាការទទួលបានលំនឹងការងាររយៈពេល២៤ខែ។ បន្ថែមពីលើក្រោយបញ្ចប់កាតព្វកិច្ច នឹងក្លាយជាយោធិនបម្រុង ហើយក៏អាចដាក់ពាក្យប្រលងចូលជាយោធិនអាជីព។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កុំគិតថាការអនុវត្តន៍កាតព្វកិច្ចយោធាជាការចាយជីវិត តែត្រូវគិតថាជាការវិនិយោគ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កងទ័ពត្រូវតែមានវិន័យ បើគ្មានវិន័យច្បាំងមិនឈ្នះគេនោះឡើយ។ ដូច្នេះយុវជនដែលបំពេញកាតព្វកិច្ច យោធានាពេលនេះ នឹងផ្លាស់ប្តូរទម្លាប់នៃការរស់នៅ និងត្រូវអនុវត្តវិន័យរបស់យោធា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អភិបាលខេត្តកំពត ណែនាំឲ្យយុវជនបំពេញកាតព្វកិច្ចយោធាចូលសាលាហ្វឹកហ្វឺន ត្រូវខិតខំក្រេបយកចំណេះដឹង ដើម្បីបម្រើ និងការពារជាតិ មាតុភូមិ

04-11-2026 15:08

(កំពត)៖ លោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត បានផ្តាំផ្ញើ និងលើកទឹកចិត្តដល់យុវជន ដែលត្រូវបំពេញកាតព្វកិច្ចយោធាទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់លើការហ្វឹកហ្វឺន រៀនសូត្រ ត្រងត្រាប់ក្រេបយកចំណេះវិជ្ជា វិន័យកងទ័ព និងកសាងសមត្ថភាពឱ្យបានរឹងមាំ ដើម្បីចេញទៅបម្រើ ការពារជាតិ និងប្រជាជនឱ្យបានស័ក្តិសមជាទំពាំងស្នងឫស្សីរបស់ប្រទេសជាតិ។

ថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាសដែលលោកអភិបាលខេត្ត អញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាល និងជូនដំណើរបងប្អូនប្រជាពលរដ្ឋ ជាពិសេសយុវជន ដែលត្រូវចូលបំពេញកាតព្វកិច្ចយោធា ឆ្ពោះទៅកាន់សាលាហ្វឹកហ្វឺនកងទ័ព នាព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តកំពត។

នាឱកាសនោះ លោក ម៉ៅ ធនិន បានគូសបញ្ជាក់អំពីសារៈសំខាន់ នៃការបំពេញកាតព្វកិច្ចយោធា ដែលជាការឆ្លុះបញ្ចាំងយ៉ាងច្បាស់ ពីស្មារតីស្នេហាជាតិ ភាពក្លាហាន និងការលះបង់ខ្ពស់របស់យុវជនកម្ពុជា។ ការចូលរួមបំពេញកាតព្វកិច្ចការពារជាតិ គឺជាការអនុវត្តស្របតាមរដ្ឋធម្មនុញ្ញ ច្បាប់ស្តីពីកាតព្វកិច្ចយោធា ក៏ដូចជាស្របនឹងគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែចាត់ទុកកិច្ចការពារជាតិ សន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី ជាអាទិភាពស្នូលមិនអាចខ្វះបាន ដើម្បីធានាបាននូវស្ថិរភាពសង្គម និងការអភិវឌ្ឍជាតិប្រកបដោយចីរភាព។

លោកបានបន្ថែមថា យុវជនគឺជាកម្លាំងចលករដ៏រឹងមាំក្នុងការអភិវឌ្ឍ និងការពារមាតុភូមិ។ ដូច្នេះ ការចូលទៅក្នុងសាលាហ្វឹកហ្វឺនកងទ័ព មិនត្រឹមតែជាការបំពេញកាតព្វកិច្ចផ្លូវច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសមាស ក្នុងការបណ្តុះបណ្តាលឆន្ទៈ វិន័យ សាមគ្គីភាព កាយសម្បទា និងចំណេះដឹងយុទ្ធសាស្ត្រយោធា សំដៅប្រែក្លាយយុវជនឱ្យទៅជាយោធិនគំរូ ពោរពេញដោយសមត្ថភាព និងភាពស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ។

លោកឧត្តមសេនីយ៍ត្រី ហុក ចន្តា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពត បានឱ្យដឹងថា យុវជនដែលត្រូវចូលបំពេញកាតព្វកិច្ចយោធា ឆ្ពោះទៅកាន់សាលាហ្វឹកហ្វឺនកងទ័ពនៅទូទាំងខេត្តកំពត នាពេលនេះ មានចំនួនសរុប ១៨០នាក់។ ក្នុងនោះ ចំនួនយុវជនដែលចេញដំណើរទៅកាន់សាលាហ្វឹកហាត់ជាក់ស្តែង មានចំនួន ១៧៥នាក់ ខណៈដែល ៥ នាក់ផ្សេងទៀត បានស្នើសុំពន្យារពេលដោយមានមូលហេតុចាំបាច់ស្របតាមនីតិវិធីច្បាប់៕