* រដ្ឋមន្ត្រីការពារជាតិអាមេរិក ប្រឈមមុខនឹងការជំរុញដំណើរការនីតិវិធីដកតំណែង ជុំវិញសង្រ្គាមអ៉ីរ៉ង់
* ភ្លៀងធ្លាក់ជួយឱ្យព្រែកជីកប៉ាណាម៉ា ដែលរងគ្រោះដោយបាតុភូត El Nino បង្កើនការធ្វើនាវាចរណ៍ឡើងវិញ
* តើ Alice Huang ជានរណា? លាតត្រដាងប្រវត្តិនារីអាថ៌កំបាំងដែលធ្វើឱ្យរង្គើកៅអី CEO ក្រុមហ៊ុន Nvidia
* ប្រធានាធិបតីរ្វ៉ាន់ដា លោក Paul Kagame និងជំទាវទី១ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ពីថ្ងៃទី១២-១៣ វិច្ឆិកា មុនចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* បារាំងរៀបចំ «ពន្លាជាតិបារាំង» រយៈពេល ៥ថ្ងៃ ក្នុងភូមិហ្វ្រង់កូហ្វូនី ដើម្បីអបអរកិច្ចប្រជុំកំពូល និងពង្រឹងចំណងមិត្តភាពកម្ពុជា-បារាំង
* កូរ៉េខាងជើង ធ្វើតេស្តបាញ់ប្រព័ន្ធអាវុធ torpedo ល្បឿនលឿនស៊េរីថ្មី
* លោក ត្រាំ មានគម្រោងផ្អាកការវាយប្រហារលើអ៉ីរ៉ង់ តាមការអំពាវនាវពីក្រុមប្រទេសក្នុងតំបន់ដែលចង់ឃើញសន្តិភាព
* វិភាគអន្តរជាតិ៖ ចំណុចខ្សោយនៃឧស្សាហកម្មដ្រូនយោធារបស់អ៊ុយក្រែន
* ពីការបំផ្លាញនយោបាយជាតិ ដល់ការរារាំងទស្សនកិច្ចលោក Macron នៅកម្ពុជា៖ តើអ្វីជាជំហរនយោបាយពិតប្រាកដរបស់ សម រង្ស៊ី?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ពេលចេញពីការងារយោធិនអាជីព និងយោធិនកាតព្វកិច្ច គឺអនុវត្តន៍ភារកិច្ចដូចគ្នា មិនមានការរើសអើងនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ យោធិនកាតព្វកិច្ចក្រៅពីការហ្វឹកហាត់ នឹងត្រូវហ្វឹកហ្វឺនយុទ្ធវិធី វិន័យ អត្តចរិត ដែលនឹងផ្លាសប្តូរជីវិតស៊ីវិលទៅជាជីវិតយោធាដែលមានវិន័យខ្ពស់
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងសង្កត់ធ្ងន់ថា កងទ័ពត្រូវតែមានវិន័យខ្ពស់ បើគ្មានវិន័យទេការប្រយុទ្ធនឹងមិនអាចទទួលបានជ័យជម្នះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ពេលចេញពីការងារយោធិនអាជីព និងយោធិនកាតព្វកិច្ច គឺអនុវត្តន៍ភារកិច្ចដូចគ្នា មិនមានការរើសអើងនោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់មេបញ្ជាការតាមអង្គភាពនានារបស់កងទ័ព ពេលទទួលយោធិនកាតព្វកិច្ចក្រោយហ្វឹកហ្វឺន ត្រូវអនុវត្តតួនាទីភារកិច្ចដូចទៅនឹងយោធិនអាជីព ដោយគ្មានការបែងចែកនោះឡើយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការបំពេញកាតព្វកិច្ចយោធា ជាការទទួលបានលំនឹងការងាររយៈពេល២៤ខែ។ បន្ថែមពីលើក្រោយបញ្ចប់កាតព្វកិច្ច នឹងក្លាយជាយោធិនបម្រុង ហើយក៏អាចដាក់ពាក្យប្រលងចូលជាយោធិនអាជីព។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កុំគិតថាការអនុវត្តន៍កាតព្វកិច្ចយោធាជាការចាយជីវិត តែត្រូវគិតថាជាការវិនិយោគ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អភិបាលខេត្តកែប ជូនដំណើរយោធិនបំពេញកាតព្វកិច្ច ទៅចូលសាលាហ្វឹកហ្វឺនកងទ័ពពិសេសតេជោសែនឱរ៉ាល់

04-11-2026 15:12

(កែប)៖ លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប នាថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ បានដឹកនាំមន្ត្រី កងកម្លាំង អាជ្ញាធរ និងអ្នកពាក់ព័ន្ធក្រោមឱវាទ ចុះជួបសំណេះសំណាល និងជូនដំណើរប្រជាពលរដ្ឋប្រមាណ៣០នាក់ ដែលត្រូវចូលបំពេញកាតព្វកិច្ចយោធា ដើម្បីធ្វើដំណើរទៅកាន់សាលាហ្វឹកហ្វឺនកងទ័ពពិសេសតេជោសែនឱរ៉ាល់ សម្រាប់ទទួលការបណ្តុះបណ្តាល និងហ្វឹកហ្វឺនជំនាញយោធាដែលមានរយៈពេលពីរឆ្នាំ។

ក្នុងឱកាសនោះ លោក សោម ពិសិដ្ឋ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះស្មារតីស្នេហាជាតិ ឆន្ទៈ និងការតាំងចិត្តរបស់បងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមអនុវត្តកាតព្វកិច្ចជាពលរដ្ឋខ្មែរ ក្នុងការចូលបម្រើក្នុងជួរកងទ័ព ដើម្បីរួមចំណែកក្នុងបុព្វហេតុការពារជាតិមាតុភូមិ ការពារឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដី។

លោកអភិបាលខេត្ត បានផ្តាំផ្ញើបងប្អូនដែលបំពេញកាតព្វកិច្ចយោធាទាំងអស់ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ និងហ្វឹកហ្វឺនឱ្យបានល្អ គោរពវិន័យ បទបញ្ជា និងការណែនាំរបស់ថ្នាក់ដឹកនាំ ព្រមទាំងគ្រូបង្គោលនៅសាលាហ្វឹកហ្វឺន។ ជាពិសេស ត្រូវមានស្មារតីអត់ធ្មត់ តស៊ូ សាមគ្គីភាព និងការទទួលខុសត្រូវខ្ពស់ ដើម្បីក្លាយជាកងទ័ពដែលមានសមត្ថភាព ចំណេះដឹង ជំនាញ និងសីលធម៌ល្អ។

ជាមួយគ្នានេះលោក សោម ពិសិដ្ឋ ក៏បានលើកទឹកចិត្តឱ្យបងប្អូនទាំង ៣០នាក់ មានភាពក្លាហាន និងមោទនភាព ចំពោះការចូលរួមបំពេញកាតព្វកិច្ចដ៏មានសារៈសំខាន់នេះ ដោយចាត់ទុកថា ការបម្រើជាតិមាតុភូមិ គឺជាកិត្តិយស និងជាកាតព្វកិច្ចដ៏ឧត្តុង្គឧត្តម របស់ពលរដ្ឋខ្មែរគ្រប់រូប។

ការជួបសំណេះសំណាល និងជូនដំណើរនាពេលនេះ គឺជាការបង្ហាញពីការយកចិត្តទុកដាក់ និងការគាំទ្ររបស់រដ្ឋបាលខេត្តកែប ចំពោះបងប្អូនប្រជាពលរដ្ឋដែលត្រូវចូលបំពេញកាតព្វកិច្ចយោធា ព្រមទាំងជាការលើកទឹកចិត្តដល់យុវជន ឱ្យមានស្មារតីស្នេហាជាតិ និងចូលរួមចំណែកក្នុងការថែរក្សាសន្តិភាព ស្ថិរភាព និងការពារជាតិមាតុភូមិ ឱ្យបានគង់វង្សយូរអង្វែង៕