* តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ
* ប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសថានឹងទទួលស្គាល់លទ្ធផលបោះឆ្នោត ក្រោយបក្សសាធាណរដ្ឋបាត់បង់ការគ្រប់គ្រងនៅសភាទាំងពីរ
* នារីចិនម្នាក់បាត់ខ្លួន ក្រោយទៅដល់ប្រទេសថៃ ដើម្បីជួបបុរសស្គាល់គ្នាតាមអនឡាញដែលសន្យាឲ្យទូរស័ព្ទ iPhone 18
* អ្នកដំណើរកប៉ាល់ទេសចរណ៍ Villa Vie Odyssey ចេញមុខបដិសេធថា មិនបានហៅក្រុងព្រះសីហនុ ថាជាទីក្រុង Scam ដូចការចុះផ្សាយរបស់កាសែត Financial Times ឬ Khaosod ឡើយ
* អ៉ីរ៉ង់៖ ប្រជាជនអាមេរិក បានបោះឆ្នោតឆ្លើយថា «ទេចំពោះសង្គ្រាម»
* BREAKING: គណបក្សប្រជាធិបតេយ្យឈ្នះអាសនៈភាគច្រើនគ្រប់គ្រងព្រឹទ្ធសភា ខណៈជិតយកបានរដ្ឋសភា
* រាជរដ្ឋាភិបាលចង់ប្រែក្លាយស្ថាប័នបណ្ណសារដ្ឋានជាតិ និងបណ្ណាល័យជាតិពី «ទីតាំងតម្កល់ឯកសារ» ឱ្យទៅជា «មជ្ឈមណ្ឌលជាតិឌីជីថល» ដែលជាគោលដៅទេសចរណ៍វប្បធម៌
* ថៃបញ្ជាឱ្យកងកម្លាំងតាមព្រំដែនត្រៀមជម្លៀសជនស៊ីវិល ចំពោះមុខការបន្តប្រយុទ្ធគ្នាក្នុងសង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំបញ្ជូននិស្សិតទៅរៀនសូត្រក្រៅប្រទេសលើជំនាញគ្រប់បណ្ណសារដ្ឋាន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរៀបចំផែនការយុទ្ធសាស្ត្រស្តីពីការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន, ធ្វើវិសោធនកម្មចាំបាច់ណាមួយចំពោះច្បាប់ស្តីពីបណ្ណសារ ឱ្យស្របតាមសា្ថនភាពនៃការវិវត្តរបស់សង្គម សេដ្ឋកិច្ចកម្ពុជា និង ពិភពលោកនាពេលបច្ចុប្បន្ន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការកត់សម្គាល់កូនខ្មែររៀនសូត្រស្រាវជ្រាវពីប្រវត្តិសាស្ត្រខ្លួន ដែលសរសេរដោយជនបរទេស។ ដូច្នេះត្រូវលើកទឹកចិត្តឱ្យកូនខ្មែរចងក្រងប្រវត្តិសាស្ត្ររបស់ខ្លួន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា មិនគួររំលាយចូលគ្នារវាងបណ្ណសារជាតិ និងបណ្តាល័យជាតិនោះទេ តែត្រូវមានប្រព័ន្ធគ្រប់គ្រងតែមួយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា បណ្ណសារដ្ឋានជាតិ មានតម្លៃជាងមាសដុំ ព្រោះបានតម្កល់ឫសគល់អត្តសញ្ញាណ និងប្រវត្តសាវតាររបស់ជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងគោលបំណងជំរុញការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ ដើម្បីរួមចំណែកដល់ការលើកកម្ពស់ការយល់ដឹងរបស់សាធារណជនអំពីបណ្ណសារដ្ឋានជាតិ ជាពិសេសគុណតម្លៃរបស់បណ្ណសារដ្ឋានជាតិ ដែលជាគ្រឹះសំខាន់នៃអត្តសញ្ញាណជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ទោះបីជាប្រភេទឯកសារបុរាណ ជាច្រើនបានបាត់បង់ និង ពុកផុយ តាមកត្តាធម្មជាតិ និងកត្តាសង្គ្រាម ក៏កម្ពុជានៅមានកេរមរតកឯកសារសំណេរលើថ្ម ជាប្រភេទ «អក្សរថ្ម» ឬ «សិលាចារឹក» ដែលមានចំណាស់យ៉ាងហោចណាស់ចាប់តាំងពីសតវត្សរ៍ទី៥ ឬ អាចមុននោះទៀតផង ហើយកម្ពុជាក៏មានចំនួនផ្ទាំងចារឹកច្រើនជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ឪពុក-ម្តាយ និងអាណាព្យាបាលរបស់យុវជនស្ម័គ្រចិត្តបំពេញកាតព្វកិច្ចយោធា សប្បាយចិត្ត និងមានមោទនាភាពចំពោះកូនៗដែលបានស្ម័គ្រចិត្តបំពេញកាតព្វកិច្ចយោធា

04-11-2026 15:17

(សៀមរាប)៖ លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអញ្ជើញជួបសំណេះសំណាល និងជូនដំណើរប្អូនៗជាយុវជនស្ម័គ្រចិត្ត ចូលរួមបំពេញកាតព្វកិច្ចយោធា ដែលជាកាតព្វកិច្ចចាំបាច់ និងជាកិត្តិយសដ៏ឧត្តុង្គឧត្តមរបស់ប្រជាពលរដ្ឋខ្មែរ និងជាមូលដ្ឋានគ្រឹះនៃ ប្រភពកសាងកម្លាំងសម្រាប់វិស័យការពារជាតិនិងការអភិវឌ្ឍកាយសម្បទា ព្រមទាំងការបណ្ដុះស្មារតីស្នេហាជាតិ ការអប់រំផ្នត់គំនិត និងវិន័យដែលជាតម្រូវការរបស់ប្រទេសជាតិ និងរួមចំណែកកសាងប្រទេសជាតិនិងការពារ មាតុភូមិ ដែលត្រូវចេញដំណើរទៅសាលាហ្វឹកហ្វឺន។

លោកឧត្តមសេនីយ៍ទោ ស៊ិន ភាត់ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងសៀមរាប បានឱ្យដឹងថា គណៈកម្មាធិការកាតព្វកិច្ចយោធាខេត្តសៀមរាប និងគណៈកម្មាធិការកាតព្វកិច្ចយោធាក្រុងស្រុក បានជំរឿនប្រជាពលរដ្ឋអាយុ១៧ឆ្នាំ ដល់២៥ឆ្នាំ និងជូនដំណឹង ការប្រគល់ ការទទួលបែបបទ ប្រជាពលរដ្ឋអាយុ១៨-២៥ឆ្នាំ ដែលស្ម័គ្រចិត្ត ដែលបានជាប់ឆ្នោតសុំពន្យារពេល សុំឱ្យរួចផុតពីការចូលបំពេញកាតព្វកិច្ចយោធាតាមច្បាប់ ក្នុងនោះប្រជាពលរដ្ឋអាយុ១៨-២៥ឆ្នាំក្នុងភូមិសាស្ត្រខេត្តសៀមរាបចំនួន៥៨០នាក់ ត្រូវមានឈ្មោះចូលបំពេញកាតព្វកិច្ចយោធាតាមច្បាប់ តាមលិខិតអញ្ជើញរបស់គណៈកម្មាធិការជាតិកាតព្វកិច្ចយោធាក្នុងជំហានមួយឆ្នាំ២០២៦។

លោក ប្រាក់ សោភ័ណ​ បានថ្លែងថា ការចូលក្នុងសាលាហ្វឹកហ្វឺន គឺជាទីកន្លែងបណ្តុះបណ្តាលនូវវិន័យ សីលធម៌ ជំនាញយុទ្ធសាស្ត្រ និងបណ្ដុះមនសិការស្រឡាញ់ជាតិមាតុភូមិយ៉ាងពិតប្រាកដ។ទន្ទឹមនឹងនេះ ឯកឧត្តម សង្ឃឹម និងការរំពឹងទុកយ៉ាងមុតមាំ លើប្អូនៗទាំងអស់គ្នា ពេលទៅដល់សាលាហ្វឹកហ្វឺន ត្រូវតាំងចិត្តខិតខំសិក្សារៀនសូត្រ ត្រងត្រាប់ស្ដាប់ការណែនាំរបស់ គណៈកម្មាធិការ គ្រូបង្វឹក និងនាយទាហាន នាយទាហានរង ប្រកបដោយស្មារតីអត់ធ្មត់ខ្ពស់។ត្រូវរក្សាឱ្យបាននូវ សេចក្ដីថ្លៃថ្នូរ ភាពអង់អាចក្លាហាន ការអំណត់ព្យាយាម យកឈ្នះរាល់ការលំបាកទាំងឡាយ ក្នុងពេលហ្វឹកហ្វឺន។

លោក ប្រាក់ សោភ័ណ មានជំនឿជាក់ថា ប្អូនៗទាំងអស់គ្នានឹងបញ្ចប់ការសិក្សាហ្វឹកហ្វឺនប្រកបដោយ ភាពជោគជ័យ និងត្រឡប់មកបំពេញបេសកកម្មការពារជាតិ មាតុភូមិ ថែរក្សាសុខសន្តិភាព និងសន្តិសុខសង្គម។ ប្អូនៗនឹងក្លាយទៅជា «សសរទ្រូងដ៏សំខាន់របស់ប្រទេសជាតិ» នឹងយកចំណេះដឹង និងបទពិសោធន៍ដែលទទួលបានពីការហ្វឹកហ្វឺននេះ ទៅអនុវត្តឱ្យមានប្រសិទ្ធភាពក្នុងជីវភាពរស់នៅ និងការងារបម្រើសង្គម ដោយប្រកាន់ខ្ជាប់នូវវិន័យ សាមគ្គីភាព ភាពស្មោះត្រង់ និងស្មារតីស្នេហាជាតិ ដើម្បីក្លាយជាយុវជនគំរូ និងជាធនធានមនុស្សដ៏មានតម្លៃសម្រាប់ប្រទេសជាតិ។

ជាមួយគ្នានេះ លោកអភិបាលខេត្ត សូមថ្លែងអំណរគុណចំពោះលោក លោកស្រី គណៈកម្មាធិការកាតព្វកិច្ចយោធា លោក លោកស្រី ដែលជាក្រុមគ្រួសារ អាណាព្យាបាលរបស់ប្អូនៗ និងសូមកោតសរសើរយ៉ាងស្មោះស្ម័គ្រ ចំពោះប្អូនៗ ដែលបានស្ម័គ្រចិត្តហ្វឹកហ្វឺនចូលបំពេញកាតព្វកិច្ចយោធាទាំងអស់ ដែលបានបង្ហាញនូវស្មារតីស្នេហាជាតិដ៏មុតស្រួច ហ៊ានលះបង់កម្លាំងកាយចិត្ត និងពេលវេលាផ្ទាល់ខ្លួន ដើម្បីឆ្លើយតបនឹងការអំពាវនាវដ៏ពិសិដ្ឋ របស់ប្រទេសជាតិ៕