* តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ
* ប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសថានឹងទទួលស្គាល់លទ្ធផលបោះឆ្នោត ក្រោយបក្សសាធាណរដ្ឋបាត់បង់ការគ្រប់គ្រងនៅសភាទាំងពីរ
* នារីចិនម្នាក់បាត់ខ្លួន ក្រោយទៅដល់ប្រទេសថៃ ដើម្បីជួបបុរសស្គាល់គ្នាតាមអនឡាញដែលសន្យាឲ្យទូរស័ព្ទ iPhone 18
* អ្នកដំណើរកប៉ាល់ទេសចរណ៍ Villa Vie Odyssey ចេញមុខបដិសេធថា មិនបានហៅក្រុងព្រះសីហនុ ថាជាទីក្រុង Scam ដូចការចុះផ្សាយរបស់កាសែត Financial Times ឬ Khaosod ឡើយ
* អ៉ីរ៉ង់៖ ប្រជាជនអាមេរិក បានបោះឆ្នោតឆ្លើយថា «ទេចំពោះសង្គ្រាម»
* BREAKING: គណបក្សប្រជាធិបតេយ្យឈ្នះអាសនៈភាគច្រើនគ្រប់គ្រងព្រឹទ្ធសភា ខណៈជិតយកបានរដ្ឋសភា
* រាជរដ្ឋាភិបាលចង់ប្រែក្លាយស្ថាប័នបណ្ណសារដ្ឋានជាតិ និងបណ្ណាល័យជាតិពី «ទីតាំងតម្កល់ឯកសារ» ឱ្យទៅជា «មជ្ឈមណ្ឌលជាតិឌីជីថល» ដែលជាគោលដៅទេសចរណ៍វប្បធម៌
* ថៃបញ្ជាឱ្យកងកម្លាំងតាមព្រំដែនត្រៀមជម្លៀសជនស៊ីវិល ចំពោះមុខការបន្តប្រយុទ្ធគ្នាក្នុងសង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំបញ្ជូននិស្សិតទៅរៀនសូត្រក្រៅប្រទេសលើជំនាញគ្រប់បណ្ណសារដ្ឋាន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរៀបចំផែនការយុទ្ធសាស្ត្រស្តីពីការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន, ធ្វើវិសោធនកម្មចាំបាច់ណាមួយចំពោះច្បាប់ស្តីពីបណ្ណសារ ឱ្យស្របតាមសា្ថនភាពនៃការវិវត្តរបស់សង្គម សេដ្ឋកិច្ចកម្ពុជា និង ពិភពលោកនាពេលបច្ចុប្បន្ន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការកត់សម្គាល់កូនខ្មែររៀនសូត្រស្រាវជ្រាវពីប្រវត្តិសាស្ត្រខ្លួន ដែលសរសេរដោយជនបរទេស។ ដូច្នេះត្រូវលើកទឹកចិត្តឱ្យកូនខ្មែរចងក្រងប្រវត្តិសាស្ត្ររបស់ខ្លួន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា មិនគួររំលាយចូលគ្នារវាងបណ្ណសារជាតិ និងបណ្តាល័យជាតិនោះទេ តែត្រូវមានប្រព័ន្ធគ្រប់គ្រងតែមួយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា បណ្ណសារដ្ឋានជាតិ មានតម្លៃជាងមាសដុំ ព្រោះបានតម្កល់ឫសគល់អត្តសញ្ញាណ និងប្រវត្តសាវតាររបស់ជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងគោលបំណងជំរុញការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ ដើម្បីរួមចំណែកដល់ការលើកកម្ពស់ការយល់ដឹងរបស់សាធារណជនអំពីបណ្ណសារដ្ឋានជាតិ ជាពិសេសគុណតម្លៃរបស់បណ្ណសារដ្ឋានជាតិ ដែលជាគ្រឹះសំខាន់នៃអត្តសញ្ញាណជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ទោះបីជាប្រភេទឯកសារបុរាណ ជាច្រើនបានបាត់បង់ និង ពុកផុយ តាមកត្តាធម្មជាតិ និងកត្តាសង្គ្រាម ក៏កម្ពុជានៅមានកេរមរតកឯកសារសំណេរលើថ្ម ជាប្រភេទ «អក្សរថ្ម» ឬ «សិលាចារឹក» ដែលមានចំណាស់យ៉ាងហោចណាស់ចាប់តាំងពីសតវត្សរ៍ទី៥ ឬ អាចមុននោះទៀតផង ហើយកម្ពុជាក៏មានចំនួនផ្ទាំងចារឹកច្រើនជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អគ្គនាយក ARDB ជំរុញដល់កសិករគួរប្រើស្មាតហ្វូន នៅក្នុងដៃឱ្យមានប្រយោជន៍ និងទទួលព័ត៌មានសំខាន់ៗសម្រាប់របរកសិកម្ម

04-11-2026 15:24

(កំពង់ធំ)​៖ លោកបណ្ឌិត កៅ ថាច ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក ជាអគ្គនាយក​ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគម​បណ្តាញកសិករតេជោ បានជំរុញដល់កសិករ ឱ្យ​ចេះប្រើទូរស័ព្ទស្មាតហ្វូនមកបម្រើឱ្យផលប្រយោជន៍នៅក្នុងមុខរបរ​កសិកម្មរបស់ខ្លួន។

លោកបណ្ឌិតប្រតិភូ បានថ្លែងថា ​ព័ត៌មានសំខាន់ៗដែលកសិករ​គួរតាមដាន មានដូចជា ​ព័ត៌មានទីផ្សារ ព័ត៌មានបច្ចេកទេស​ ព័ត៌មាន​អំពីការ​កែច្នៃ និងព័ត៌មានអំ​ពីការស្វែងរក​ដើមទុន​ ជាដើម​។

អគ្គនាយក ARDB បានថ្លែងថា «កសិករសម័យនេះមិនដូចកសិករ​សម័យមុន​​​។ កសិករសម័យនេះ ដៃកាន់សុទ្ធ​តែទូរស័ព្ទស្មាតហ្វូន ប៉ុន្តែសូមកុំឱ្យស្មាតហ្វូន​ធ្វើជាម្ចាស់​លើយើង​។ សូមឱ្យយើងធ្វើជាម្ចាស់លើស្មាតហ្វូន​ ។ មានន័យថា​ ប្រើស្មាតហ្វូន​ដែលកំពុងកាន់នៅក្នុងដៃនេះ ឱ្យវាមានប្រយោជន៍​ ។ បើពុំដូច្នេះទេ ទូរសព័្ទស្មាតហ្វូន​នឹងធ្វើ​ឱ្យយើងជាអ្នកប្រើ​ អូស ឬស្ក្រូលរហូតអត់បាន​ទៅមើលចម្ការ​ រវល់ជាប់មើលរឿង​អត់ប្រយោជន៍​ច្រើន​ តាមហ្វេសប៊ុក»។​

​លោកបណ្ឌិត បានបំផុសគំនិតបែបនេះ ក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករនៅសាលាស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នារសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦។ ពិធីនេះ មានការអញ្ជើញចូលរួមជាកិត្តិយសពីលោក ថនស៊ី ពុទ្ធា អភិបាលរងស្រុកប្រាសាទសំបូរ ក្រុមការងារបណ្តាញកសិករតេជោ មន្ទីរកសិកម្មខេត្ត រដ្ឋបាលស្រុក ការិយាល័យកសិកម្មស្រុក មេឃុំគ្រប់ឃុំ មេភូមិគ្រប់ភូមិ តំណាងសហគមន៍កសិកម្មសរុបប្រមាណជាង ២០០នាក់។

លោកបណ្ឌិត​ បានលើកឡើង​ថា​ កង្វះព័ត៌មានកសិកម្ម ជាបញ្ហាចោទមួយសម្រាប់បងប្អូនកសិករ​ ហើយទាមទារឱ្យមានការផ្សព្វផ្សាយ​ព័ត៌មាននេះ ឱ្យបានទូលំទូលាយជាងមុន​ ហើយ​បងប្អូនកសិករ​គួរព្យាយាមវិភាគ ដើម្បីឱ្យដឹងថា ព័ត៌មាននោះពិត ឬមិនពិត ល្អ ឬមិនល្អ។

លោកបណ្ឌិតបានថ្លែងថា «ដូចនេះ​ខ្ញុំសូមក្រើនរំលឹកថា ប្រយ័ត្ន​ទូរស័ព្ទធ្វើជាអ្នកគ្រប់គ្រងយើងវិញ​។ តាមពិតយើងជាម្ចាស់ទូរស័ព្ទហើយ តែដល់ពេលយើងប្រើប្រាស់ វាធ្វើជាម្ចាស់ យើងវិញ​ វាអត់ឱ្យយើងទៅណារួច​។ វាជាចោរប្លន់ពេលវេលា​របស់ម្ចាស់​។ ដូច្នេះប្រើប្រាស់វាផង ហើយព័ត៌មានទាំងនេះបើបងប្អូនចង់រក​ មាននៅក្នុងផេកហ្វេសប៊ុក​របស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ផេកហ្វេសប៊ុករបស់សមាគមបណ្តាញកសិករតេជោ អាចមានព័ត៌មានតារាងតម្លៃ របស់កសិផល​មានច្រើនប្រភេទ តម្លៃសាច់​ តម្លៃពងទា ពងមាន់ តម្លៃត្រី​ តម្លៃលក់ដុំ និងតម្លៃលក់រាយ»​៕