* តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ
* ប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសថានឹងទទួលស្គាល់លទ្ធផលបោះឆ្នោត ក្រោយបក្សសាធាណរដ្ឋបាត់បង់ការគ្រប់គ្រងនៅសភាទាំងពីរ
* នារីចិនម្នាក់បាត់ខ្លួន ក្រោយទៅដល់ប្រទេសថៃ ដើម្បីជួបបុរសស្គាល់គ្នាតាមអនឡាញដែលសន្យាឲ្យទូរស័ព្ទ iPhone 18
* អ្នកដំណើរកប៉ាល់ទេសចរណ៍ Villa Vie Odyssey ចេញមុខបដិសេធថា មិនបានហៅក្រុងព្រះសីហនុ ថាជាទីក្រុង Scam ដូចការចុះផ្សាយរបស់កាសែត Financial Times ឬ Khaosod ឡើយ
* អ៉ីរ៉ង់៖ ប្រជាជនអាមេរិក បានបោះឆ្នោតឆ្លើយថា «ទេចំពោះសង្គ្រាម»
* BREAKING: គណបក្សប្រជាធិបតេយ្យឈ្នះអាសនៈភាគច្រើនគ្រប់គ្រងព្រឹទ្ធសភា ខណៈជិតយកបានរដ្ឋសភា
* រាជរដ្ឋាភិបាលចង់ប្រែក្លាយស្ថាប័នបណ្ណសារដ្ឋានជាតិ និងបណ្ណាល័យជាតិពី «ទីតាំងតម្កល់ឯកសារ» ឱ្យទៅជា «មជ្ឈមណ្ឌលជាតិឌីជីថល» ដែលជាគោលដៅទេសចរណ៍វប្បធម៌
* ថៃបញ្ជាឱ្យកងកម្លាំងតាមព្រំដែនត្រៀមជម្លៀសជនស៊ីវិល ចំពោះមុខការបន្តប្រយុទ្ធគ្នាក្នុងសង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំបញ្ជូននិស្សិតទៅរៀនសូត្រក្រៅប្រទេសលើជំនាញគ្រប់បណ្ណសារដ្ឋាន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរៀបចំផែនការយុទ្ធសាស្ត្រស្តីពីការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន, ធ្វើវិសោធនកម្មចាំបាច់ណាមួយចំពោះច្បាប់ស្តីពីបណ្ណសារ ឱ្យស្របតាមសា្ថនភាពនៃការវិវត្តរបស់សង្គម សេដ្ឋកិច្ចកម្ពុជា និង ពិភពលោកនាពេលបច្ចុប្បន្ន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការកត់សម្គាល់កូនខ្មែររៀនសូត្រស្រាវជ្រាវពីប្រវត្តិសាស្ត្រខ្លួន ដែលសរសេរដោយជនបរទេស។ ដូច្នេះត្រូវលើកទឹកចិត្តឱ្យកូនខ្មែរចងក្រងប្រវត្តិសាស្ត្ររបស់ខ្លួន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា មិនគួររំលាយចូលគ្នារវាងបណ្ណសារជាតិ និងបណ្តាល័យជាតិនោះទេ តែត្រូវមានប្រព័ន្ធគ្រប់គ្រងតែមួយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា បណ្ណសារដ្ឋានជាតិ មានតម្លៃជាងមាសដុំ ព្រោះបានតម្កល់ឫសគល់អត្តសញ្ញាណ និងប្រវត្តសាវតាររបស់ជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងគោលបំណងជំរុញការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ ដើម្បីរួមចំណែកដល់ការលើកកម្ពស់ការយល់ដឹងរបស់សាធារណជនអំពីបណ្ណសារដ្ឋានជាតិ ជាពិសេសគុណតម្លៃរបស់បណ្ណសារដ្ឋានជាតិ ដែលជាគ្រឹះសំខាន់នៃអត្តសញ្ញាណជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ទោះបីជាប្រភេទឯកសារបុរាណ ជាច្រើនបានបាត់បង់ និង ពុកផុយ តាមកត្តាធម្មជាតិ និងកត្តាសង្គ្រាម ក៏កម្ពុជានៅមានកេរមរតកឯកសារសំណេរលើថ្ម ជាប្រភេទ «អក្សរថ្ម» ឬ «សិលាចារឹក» ដែលមានចំណាស់យ៉ាងហោចណាស់ចាប់តាំងពីសតវត្សរ៍ទី៥ ឬ អាចមុននោះទៀតផង ហើយកម្ពុជាក៏មានចំនួនផ្ទាំងចារឹកច្រើនជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

បណ្ឌិត​ កៅ ថាច៖ កសិករ​គួរតាមដានព័ត៌មានកសិកម្ម​ឱ្យបានច្រើន​ ដើម្បីជាមូលដ្ឋានសម្រាប់គិតគូរដល់​ការដាំដុះឱ្យទទួលប្រាក់ចំណេញ

04-11-2026 15:31

(កំពង់ធំ)​៖ លោកបណ្ឌិត​ កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកធនាគារ​អភិវឌ្ឍន៍ជនបទ និងកសិកម្ម និងជាប្រធានសមាគម​បណ្តាញកសិករតេជោ បានថ្លែងថា នៅក្នុងសម័យកាលទំនើប​នេះ កសិករគួរ​តាមដាន​ព័ត៌មានអំពីកសិកម្ម​ឱ្យបានច្រើន​ ​បើពួកគាត់ប្រកប​មុខរបរកសិកម្ម ហើយ​ជីវភាព​​ពឹងផ្អែកលើការធ្វើកសិកម្មនេះ​។

លោកបណ្ឌិត កៅ ថាច បានថ្លែងបែបនេះ ក្នុងពិធី​ជួបសំណេះសំណាល​ និងសួរសុខទុក្ខ​ប្រជាកសិករ ​ជាង៣០០នាក់​នៅសាលា​ស្រុក​ស​ណ្តាន់​ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី​៣​ ខែវិច្ឆិកា ឆ្នាំ​២០២៦។ ពិធីនេះ មានការអញ្ជើញចូលរួមជាកិត្តិយស​ ពីលោក ទេព រីម អភិបាលរងស្រុកសន្ទុក ក្រុមការងារបណ្តាញកសិករតេជោ មន្ទីរកសិកម្ម​ខេត្ត រដ្ឋបាល​ស្រុក ការិយាល័យ​កសិកម្ម​ស្រុក មេឃុំ​គ្រប់ឃុំ មេភូមិ​គ្រប់ភូមិ តំណាង​សហគមន៍​កសិកម្ម។

លោកបណ្ឌិត បានថ្លែងថា «ដូចខ្ញុំលើ​កឡើងអំពីការដាំដើមខាត់ណា​ដើម​ កសិករដាំលក់បានប្រាក់ចំណេញច្រើន​នៅក្នុងឱកាសបុណ្យចូលឆ្នាំចិន​ និងកម្មវីធីជាព្រឹត្តិការណ៍ផ្សេងទៀត​។ ក្នុងរដូវក្តៅ​ បើ​គេដាំអ្វីអត់បាន ​ពិសេសអ្នកដាំបន្លែនៅខាងក្រៅផ្ទះសំណាញ់​ ហើយយើងផលិតបាននោះ គឺ​អាចលក់បានថ្លៃ​ ហើយវាជាលាភ​របស់យើង​ ឱ្យតែយើងអនុវត្ត​ធ្វើតាមបច្ចេកទេស​បានល្អ។ ដូចនេះ​ទាមទារឱ្យយើងមើលព័ត៌មាន ​កសិកម្មឱ្យបានច្រើន​ ជាពិសេស​ព័ត៌មាន​បង្ហាញពីតម្លៃកសិផល​ ដែលមានផ្សាយ​ជារៀងរាល់ថ្ងៃ ​នៅលើផេកហ្វេសប៊ុក​​ផ្លូវការរបស់​ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម​ (ARDB) និងផេកហ្វេសប៊ុក​ផ្លូវការ របស់សមាគម​បណ្តាញកសិករតេជោ​»។​

លោកបន្តទៀតថា «ព័ត៌មាន​បង្ហាញពីតម្លៃកសិផល​នេះ​ អាចធ្វើជាព័ត៌មានគោល​សម្រាប់យកមកធ្វើការពិចារណា​ ហើយ​សម្រាប់​អ្នក​ចេះ​មើលព័ត៌មាន​បែបនេះ អាច​នឹងដឹងបន្ថែមទៀត​ថានៅខែណា​បន្លែលក់បានថ្លៃ និងខែណា​ខ្លះលក់បាន​តម្លៃទាប​។ ដូចនេះ​បងប្អូនអាច​ធ្វើការពិចារណា​​បាន»។

លោកបណ្ឌិតប្រតិភូ បានសង្កត់ធ្ងន់ថា «ការធ្វើកសិកម្ម​តាមគ្នាវាមិនសូវស្រួលទេ​ ដូច្នេះ​យើង​ធ្វើកសិកម្ម​​ ត្រូវមានការគិតគូរ​ដោយខ្លួនយើង​ ដោយឈរនៅលើព័ត៌មាន ដែលយើងទទួលបាន​ ហើយយើងកុំធ្វើតាមគ្នា​ដើម្បីលក់បាន​ថ្លៃខ្ពស់​។ ដូចនេះ ដើម្បីទទួលបានព័ត៌មានកសិកម្ម​ក្នុងស្រុក និងអន្តរជាតិនេះ អាចតាមដាន​នៅលើ ផេកហ្វេប៊ុក​ផ្លូវការរបស់កសិករ TV ផេក​ហ្វេសប៊ុកសមាគម​បណ្តាញកសិករតេជោ និងផេក​ហ្វេសប៊ុក​ របស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម​ ARDB ក៏បាន​»។

ជាមួយគ្នានេះដែរ លោក​បណ្ឌិត ក៏បាន​ចែករំលែកនូវព័ត៌មាន ​អំពី​សមាគម​បណ្តាញកសិករ​តេជោ ដែលបង្កើតឡើង ក្នុងគោបំណង​ធំៗចំនួន២
* តួនាទី១ ជាស្ពានឱ្យបងប្អូនប្រជាកសិករទូទាំងប្រទេសដើរឆ្លង​ ភ្ជាប់ទៅ​ប្រភពហិរញ្ញវត្ថុ​ ដែលមានទឹកចិត្តស្រលាញ់ជួយ​ដល់​វិស័យ​កកសិកម្ម
* ទី​២ ជាស្ពានដើរឆ្លងទៅរកបច្ចេកទេស​ ដូចជា​ការដាំដុះ ចិញ្ចឹម​សត្វ ចិញ្ចឹមត្រី ព្រមជាមួយ​បច្ចេកទេសថ្មីៗដែលមានច្រើន ​និងមាន​កការការអភិវឌ្ឍពីមួយឆ្នាំទៅមួយឆ្នាំ
* ទី​៣ ជាស្ពានដើរឆ្លងទៅរកទីផ្សារ
* និងទី​៤ ជាស្ពានចម្លងសំឡេង​របស់បងប្អូនកសិករ ​នៅតាម​មូលដ្ឋាន​ ជាសំឡេងនៃការព្រួយបារម្ភ​ សំឡេងបង្ហាញពីទុក្ខលំបាក​ ត្រូវការជំនួយ​ ដើម្បីឱ្យអ្នកជំនាញផ្នែកកសិកម្ម អាជ្ញាធរមានសមត្ថកិច្ច ថ្នាក់ដឹកនាំ​បានឮនៅទូទាំងប្រទេស​ ចុះដោះស្រាយ​បានលឿន​។​ ​

•តួនាទី២ របស់សមាគមបណ្តាញកសិករតេជោ​ គឺ​ចង់ធ្វើជាខែល​ឱ្យបងប្អូន​ជ្រក​ពេល​ភ្លៀង ពេល​ថ្ងៃ​ ទាំងក្តៅទាំងត្រជាក់​បាន។ ជួយការពារ​ភាពស្របច្បាប់ ភាពត្រឹមត្រូវរបស់បងប្អូន​​ប្រជាកសិករ​។​ បើប្រជាកសិករមានរឿង​ណា​ដែលមានការ​រំលោភ​ឬបំពានដោយខុសច្បាប់​ដោយបុគ្គលណាមួយ សមាគម​អាចផ្តល់មេធាវី​ ឬត្រូវផ្តល់ជាយោបល់ត្រូវធ្វើរបៀបម៉េច​បា​ន​។ នេះហើយគឺជាជម្រក ឬ​ជាខែល​សម្រាប់ការពារភាពស្របច្បាប់របស់ប្រជាកសិករ​៕