* តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ
* ប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសថានឹងទទួលស្គាល់លទ្ធផលបោះឆ្នោត ក្រោយបក្សសាធាណរដ្ឋបាត់បង់ការគ្រប់គ្រងនៅសភាទាំងពីរ
* នារីចិនម្នាក់បាត់ខ្លួន ក្រោយទៅដល់ប្រទេសថៃ ដើម្បីជួបបុរសស្គាល់គ្នាតាមអនឡាញដែលសន្យាឲ្យទូរស័ព្ទ iPhone 18
* អ្នកដំណើរកប៉ាល់ទេសចរណ៍ Villa Vie Odyssey ចេញមុខបដិសេធថា មិនបានហៅក្រុងព្រះសីហនុ ថាជាទីក្រុង Scam ដូចការចុះផ្សាយរបស់កាសែត Financial Times ឬ Khaosod ឡើយ
* អ៉ីរ៉ង់៖ ប្រជាជនអាមេរិក បានបោះឆ្នោតឆ្លើយថា «ទេចំពោះសង្គ្រាម»
* BREAKING: គណបក្សប្រជាធិបតេយ្យឈ្នះអាសនៈភាគច្រើនគ្រប់គ្រងព្រឹទ្ធសភា ខណៈជិតយកបានរដ្ឋសភា
* រាជរដ្ឋាភិបាលចង់ប្រែក្លាយស្ថាប័នបណ្ណសារដ្ឋានជាតិ និងបណ្ណាល័យជាតិពី «ទីតាំងតម្កល់ឯកសារ» ឱ្យទៅជា «មជ្ឈមណ្ឌលជាតិឌីជីថល» ដែលជាគោលដៅទេសចរណ៍វប្បធម៌
* ថៃបញ្ជាឱ្យកងកម្លាំងតាមព្រំដែនត្រៀមជម្លៀសជនស៊ីវិល ចំពោះមុខការបន្តប្រយុទ្ធគ្នាក្នុងសង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំបញ្ជូននិស្សិតទៅរៀនសូត្រក្រៅប្រទេសលើជំនាញគ្រប់បណ្ណសារដ្ឋាន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរៀបចំផែនការយុទ្ធសាស្ត្រស្តីពីការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន, ធ្វើវិសោធនកម្មចាំបាច់ណាមួយចំពោះច្បាប់ស្តីពីបណ្ណសារ ឱ្យស្របតាមសា្ថនភាពនៃការវិវត្តរបស់សង្គម សេដ្ឋកិច្ចកម្ពុជា និង ពិភពលោកនាពេលបច្ចុប្បន្ន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការកត់សម្គាល់កូនខ្មែររៀនសូត្រស្រាវជ្រាវពីប្រវត្តិសាស្ត្រខ្លួន ដែលសរសេរដោយជនបរទេស។ ដូច្នេះត្រូវលើកទឹកចិត្តឱ្យកូនខ្មែរចងក្រងប្រវត្តិសាស្ត្ររបស់ខ្លួន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា មិនគួររំលាយចូលគ្នារវាងបណ្ណសារជាតិ និងបណ្តាល័យជាតិនោះទេ តែត្រូវមានប្រព័ន្ធគ្រប់គ្រងតែមួយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា បណ្ណសារដ្ឋានជាតិ មានតម្លៃជាងមាសដុំ ព្រោះបានតម្កល់ឫសគល់អត្តសញ្ញាណ និងប្រវត្តសាវតាររបស់ជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងគោលបំណងជំរុញការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ ដើម្បីរួមចំណែកដល់ការលើកកម្ពស់ការយល់ដឹងរបស់សាធារណជនអំពីបណ្ណសារដ្ឋានជាតិ ជាពិសេសគុណតម្លៃរបស់បណ្ណសារដ្ឋានជាតិ ដែលជាគ្រឹះសំខាន់នៃអត្តសញ្ញាណជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ទោះបីជាប្រភេទឯកសារបុរាណ ជាច្រើនបានបាត់បង់ និង ពុកផុយ តាមកត្តាធម្មជាតិ និងកត្តាសង្គ្រាម ក៏កម្ពុជានៅមានកេរមរតកឯកសារសំណេរលើថ្ម ជាប្រភេទ «អក្សរថ្ម» ឬ «សិលាចារឹក» ដែលមានចំណាស់យ៉ាងហោចណាស់ចាប់តាំងពីសតវត្សរ៍ទី៥ ឬ អាចមុននោះទៀតផង ហើយកម្ពុជាក៏មានចំនួនផ្ទាំងចារឹកច្រើនជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

តំណាងពិសេសនៃអគ្គលេខាធិការ UN កោតសរសើរ និងសាទរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការទប់ស្កាត់អំពើហិង្សាលើកុមារ និងលុបបំបាត់ពលកម្មកុមារ

04-11-2026 16:02

(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី Najat Maalla M’jid តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) ទទួលបន្ទុកការទប់ស្កាត់អំពើហិង្សាលើកុមារ នាព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង។

ជំនួបនេះមានគោលបំណងចែករំលែកបទពិសោធ និងឧត្តមានុវត្តន៍របស់កម្ពុជាក្នុងការលុបបំបាត់អំពើហិង្សាលើកុមារ ក្នុងទិសដៅបញ្ចប់អំពើហិង្សាគ្រប់ទម្រង់លើកុមារ ស្របតាមរបៀបវារៈឆ្នាំ២០៣០ នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs)។

នាឱកាសនោះ លោករដ្ឋមន្រ្តីបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកស្រី Najat Maalla M’jid និងគណៈប្រតិភូរបស់អង្គការសហប្រជាជាតិដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះការរួមចំណែកដ៏សំខាន់របស់ UN ជាមួយកិច្ចខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីលុបបំបាត់អំពើហិង្សាលើកុមារ ខណៈវត្តមានរបស់គណៈប្រតិភូនាឱកាសនេះ ជាសក្ខីភាពបង្ហាញពីភាពរឹងមាំនៃបេសកកម្ម និងពង្រឹងការប្តេជ្ញាចិត្តរួមគ្នាក្នុងការកសាងពិភពលោកមួយដែលកុមារគ្រប់រូបអាចធំធាត់ឡើងដោយគ្មានអំពើហិង្សា ការកេងប្រវ័ញ្ច និងការរំលោភបំពានគ្រប់ទម្រង់។

លោកបានជម្រាបពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការបញ្ចប់អំពើហិង្សាលើកុមារ ដោយនៅកម្រិតថ្នាក់ជាតិ កម្ពុជាបានដាក់ឱ្យអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងឆ្លើយតបនឹងអំពើហិង្សាលើកុមារ ឆ្នាំ២០២៥-២០៣០ ដើម្បីពង្រឹងការបង្ការ ការការពារ និងការឆ្លើយតប តាមរយៈកិច្ចសហការរវាងក្រសួង-ស្ថាប័ន និងភាគីពាក់ព័ន្ធ។ ក្នុងនោះដែរ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈមានតួនាទីសំខាន់ក្នុងការទប់ស្កាត់ពលកម្មកុមារ ការពារកម្មករវ័យក្មេង និងលើកកម្ពស់ការអភិវឌ្ឍជំនាញប្រកបដោយសុវត្ថិភាព និងឱកាសការងារសមរម្យ។ ក្រសួងប្តេជ្ញាចិត្តក្នុងការទប់ស្កាត់ និងការពារការរំលោភបំពានសិទ្ធិនៅកន្លែងធ្វើការ ដែលជាផ្នែកមួយនៃការរំលោភបំពានក្នុងវិស័យសេដ្ឋកិច្ច និងការងារ តាមរយៈការអនុវត្តកម្មវិធីស្តីពីការលុបបំបាត់ពលកម្មកុមារ ការបង្ការការបៀតបៀនផ្លូវភេទ និងការរើសអើងនៅកន្លែងធ្វើការ។

លោកក៏បានលើកឡើងពីកិច្ចខិតខំក្នុងការពង្រឹងការអនុវត្តច្បាប់ស្តីពីការងារ ពាក់ព័ន្ធនឹងអាយុអប្បបរមាសម្រាប់ការងារ និងការទប់ស្កាត់ពលកម្មកុមារក្នុងវិស័យកសិកម្ម ដោយកុមារមួយចំនួននៅតែជួយការងារគ្រួសារនៅកសិដ្ឋានតាមទម្លាប់ប្រពៃណី ទោះបីជាសហគ្រាសមិនបានជួលកុមារក៏ដោយ និងលើកកម្ពស់ការទទួលខុសត្រូវរបស់និយោជក និងមាតាបិតា។ ក្រៅពីនេះមានការត្រួតពិនិត្យទីតាំងដោយមិនជូនដំណឹងជាមុន និងលើកទឹកចិត្តឱ្យមានការរាយការណ៍តាមរយៈលេខ Hotline, ការការពារកុមារចំណាកស្រុក និងកិច្ចគាំពារសង្គម ការផ្តល់ឱកាសអប់រំ និងបណ្តុះបណ្តាលឡើងវិញ, ការពង្រឹងអនុលោមតាមច្បាប់ដល់សហគ្រាសដែលផលិតផលិតផលនាំចេញ ដោយពង្រឹងការអនុវត្តច្បាប់ការងារ និងការបញ្ចូលវិធានការបង្ការពលកម្មកុមារទៅក្នុងលក្ខខណ្ឌតម្រូវស្នូលនៃអនុលោមភាពតាមច្បាប់ការងារ, ការពង្រឹងកិច្ចសម្របសម្រួល និងយន្តការឆ្លើយតប ព្រមទាំងការពង្រឹងយន្តការគាំពារកុមារថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ទន្ទឹមនេះ កម្ពុជាបានប្តេជ្ញាពង្រឹងក្របខ័ណ្ឌច្បាប់ជាតិ-អន្តរជាតិ តាមរយៈការផ្តល់សច្ចាប័នលើអនុសញ្ញាសំខាន់ៗរបស់អង្គការ ILO។

លោកបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តជាថ្មីរបស់ក្រសួងក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្រប់ភាគីពាក់ព័ន្ធនានា ដើម្បីរួមគ្នាទប់ស្កាត់ និងលុបបំបាត់ពលកម្មកុមារ ព្រមទាំងការពារកុមារពីអំពើហិង្សា និងការកេងប្រវ័ញ្ចគ្រប់ទម្រង់។

ជាការឆ្លើយតប លោកស្រី Najat Maalla M’jid បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមរដ្ឋមន្រ្តីក្នុងកិច្ចពិភាក្សាដោយបើកចំហ និងស្ថាបនា ព្រមទាំងបានបញ្ជាក់ជូនពីការប្តេជ្ញាចិត្ត និងវឌ្ឍនភាពការងារសំខាន់ៗ។ លោកស្រីបានកោតសរសើរ និងអបអរសាទរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា តាមរយៈការអនុវត្តនូវវិធីសាស្ត្រដ៏ទូលំទូលាយ និងជាក់ស្តែងជាមួយភាគីពាក់ព័ន្ធក្នុងការទប់ស្កាត់ និងលុបបំបាត់ពលកម្មកុមារ ព្រមទាំងលទ្ធផលសម្រេចបាន និងកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងជាមួយដៃគូអន្តរជាតិស្របតាមអនុសញ្ញាអន្តរជាតិរបស់អង្គការ ILO។

លោកស្រីបានទទួលបទពិសោធដ៏មានតម្លៃជាច្រើនពីកិច្ចពិភាក្សានេះ ជាពិសេសបានឈ្វេងយល់ពីការបង្កើតយន្តការតភ្ជាប់ និងផ្តល់ឱកាសដល់កុមារដែលបានបោះបង់ការសិក្សាឱ្យវិលត្រឡប់ទៅបន្តការសិក្សា និងទទួលបានការបណ្តុះបណ្តាលឡើងវិញ ព្រមទាំងការចុះអធិការកិច្ចដោយមិនជូនដំណឹងជាមុន ដែលកិច្ចខិតខំប្រឹងប្រែងនេះពិតជាមានសារៈសំខាន់ជាខ្លាំងចំពោះការការពារ និងលើកកម្ពស់សិទ្ធិកុមារ។ លោកជំទាវបានបញ្ជាក់ថា នឹងចែករំលែកបទពិសោធល្អៗរបស់កម្ពុជាទៅកាន់ប្រទេសផ្សេងទៀតផងដែរ៕