* តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ
* ប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសថានឹងទទួលស្គាល់លទ្ធផលបោះឆ្នោត ក្រោយបក្សសាធាណរដ្ឋបាត់បង់ការគ្រប់គ្រងនៅសភាទាំងពីរ
* នារីចិនម្នាក់បាត់ខ្លួន ក្រោយទៅដល់ប្រទេសថៃ ដើម្បីជួបបុរសស្គាល់គ្នាតាមអនឡាញដែលសន្យាឲ្យទូរស័ព្ទ iPhone 18
* អ្នកដំណើរកប៉ាល់ទេសចរណ៍ Villa Vie Odyssey ចេញមុខបដិសេធថា មិនបានហៅក្រុងព្រះសីហនុ ថាជាទីក្រុង Scam ដូចការចុះផ្សាយរបស់កាសែត Financial Times ឬ Khaosod ឡើយ
* អ៉ីរ៉ង់៖ ប្រជាជនអាមេរិក បានបោះឆ្នោតឆ្លើយថា «ទេចំពោះសង្គ្រាម»
* BREAKING: គណបក្សប្រជាធិបតេយ្យឈ្នះអាសនៈភាគច្រើនគ្រប់គ្រងព្រឹទ្ធសភា ខណៈជិតយកបានរដ្ឋសភា
* រាជរដ្ឋាភិបាលចង់ប្រែក្លាយស្ថាប័នបណ្ណសារដ្ឋានជាតិ និងបណ្ណាល័យជាតិពី «ទីតាំងតម្កល់ឯកសារ» ឱ្យទៅជា «មជ្ឈមណ្ឌលជាតិឌីជីថល» ដែលជាគោលដៅទេសចរណ៍វប្បធម៌
* ថៃបញ្ជាឱ្យកងកម្លាំងតាមព្រំដែនត្រៀមជម្លៀសជនស៊ីវិល ចំពោះមុខការបន្តប្រយុទ្ធគ្នាក្នុងសង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំបញ្ជូននិស្សិតទៅរៀនសូត្រក្រៅប្រទេសលើជំនាញគ្រប់បណ្ណសារដ្ឋាន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរៀបចំផែនការយុទ្ធសាស្ត្រស្តីពីការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន, ធ្វើវិសោធនកម្មចាំបាច់ណាមួយចំពោះច្បាប់ស្តីពីបណ្ណសារ ឱ្យស្របតាមសា្ថនភាពនៃការវិវត្តរបស់សង្គម សេដ្ឋកិច្ចកម្ពុជា និង ពិភពលោកនាពេលបច្ចុប្បន្ន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការកត់សម្គាល់កូនខ្មែររៀនសូត្រស្រាវជ្រាវពីប្រវត្តិសាស្ត្រខ្លួន ដែលសរសេរដោយជនបរទេស។ ដូច្នេះត្រូវលើកទឹកចិត្តឱ្យកូនខ្មែរចងក្រងប្រវត្តិសាស្ត្ររបស់ខ្លួន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា មិនគួររំលាយចូលគ្នារវាងបណ្ណសារជាតិ និងបណ្តាល័យជាតិនោះទេ តែត្រូវមានប្រព័ន្ធគ្រប់គ្រងតែមួយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា បណ្ណសារដ្ឋានជាតិ មានតម្លៃជាងមាសដុំ ព្រោះបានតម្កល់ឫសគល់អត្តសញ្ញាណ និងប្រវត្តសាវតាររបស់ជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងគោលបំណងជំរុញការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ ដើម្បីរួមចំណែកដល់ការលើកកម្ពស់ការយល់ដឹងរបស់សាធារណជនអំពីបណ្ណសារដ្ឋានជាតិ ជាពិសេសគុណតម្លៃរបស់បណ្ណសារដ្ឋានជាតិ ដែលជាគ្រឹះសំខាន់នៃអត្តសញ្ញាណជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ទោះបីជាប្រភេទឯកសារបុរាណ ជាច្រើនបានបាត់បង់ និង ពុកផុយ តាមកត្តាធម្មជាតិ និងកត្តាសង្គ្រាម ក៏កម្ពុជានៅមានកេរមរតកឯកសារសំណេរលើថ្ម ជាប្រភេទ «អក្សរថ្ម» ឬ «សិលាចារឹក» ដែលមានចំណាស់យ៉ាងហោចណាស់ចាប់តាំងពីសតវត្សរ៍ទី៥ ឬ អាចមុននោះទៀតផង ហើយកម្ពុជាក៏មានចំនួនផ្ទាំងចារឹកច្រើនជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

កម្លាំងចម្រុះខេត្តស្វាយរៀង បង្ក្រាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ចំនួន២ទីតាំង ក្នុងក្រុងបាវិត ឃាត់ខ្លួនមនុស្ស២៨នាក់

04-11-2026 16:24

(ស្វាយរៀង)៖ កម្លាំងចម្រុះខេត្តស្វាយរៀង នៅរសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ បានបើកប្រតិបត្តិការបង្ក្រាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ចំនួន២ទីតាំង ក្នុងក្រុងបាវិត ដោយឃាត់ខ្លួនមនុស្សសរុប២៨នាក់ និងដកហូតវត្ថុតាងមួយចំនួនធំ។

ប្រតិបត្តិការនេះធ្វើឡើងក្រោមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពី លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង និងដឹកនាំផ្ទាល់ដោយលោក ម៉ែន អេង អភិបាលរងខេត្ត ក្រោមការសម្របសម្រួលនីតិវិធីពីលោកស្រី ពៅ ទេវី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត និងមានការចូលរួមពីលោកវរសេនីយ៍ឯក ស្រេង ហួត ស្នងការរងនគរបាលខេត្ត លោកអភិបាលរងក្រុងបាវិត កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបាវិត ព្រមទាំងកម្លាំងបង្ការ និងបង្ក្រាបបទល្មើសផ្សេងៗប្រចាំក្រុងបាវិត។

សមត្ថកិច្ចនគរបាលខេត្តស្វាយរៀង បានឲ្យដឹងថា តាមរយៈការចុះត្រួតពិនិត្យជាក់ស្ដែង ក្រុមការងារចម្រុះបានរកឃើញមនុស្ស និងដកហូតសម្ភារៈវត្ថុតាង ព្រមទាំងលាតត្រដាងនូវល្បិចកលបន្លំលាក់បាំងយ៉ាងស្មុគស្មាញ នៅតាមទីតាំងនីមួយៗ ដូចខាងក្រោម៖

*ទីតាំងទី១ (ផ្ទះជួលរបស់ឈ្មោះ ឡាយ យូឡុង)៖ មនុស្ស និងវត្ថុតាងដកហូត៖ រកឃើញជនជាតិចិនចំនួន ១៣នាក់ (ភេទប្រុស) លិខិតឆ្លងដែន ១១ក្បាល កុំព្យូទ័រលើតុ (All In One) ១គ្រឿង កុំព្យូទ័រយួរដៃ ១៥គ្រឿង ទូរសព្ទដៃចម្រុះ ៥គ្រឿង ទូរស័ព្ទដៃផ្ទាល់ខ្លួន ១២គ្រឿង និងដុំ Wifi ចំនួន ៥គ្រឿង។

ល្បិចកលបន្លំលាក់បាំង៖ ទីតាំងនេះបានបើកអាជីវកម្មបិទមុខ ដោយមួយផ្នែកជាផ្ទះសំណាក់ និងមួយផ្នែកទៀតជាភោជនីយដ្ឋាន។ ចំណែកកន្លែងលួចធ្វើសកម្មភាពបទល្មើស គឺស្ថិតនៅផ្នែកខាងក្រោយផ្ទះសំណាក់ ដោយរៀបចំបិទបាំង សម្ភារៈផ្ទះបាយ និងរៀបជញ្ជាំងបាំងមួយជាន់ទៀត។ ជនល្មើសបានវះជញ្ជាំងតាមបន្ទប់ទឹកមួយជួរខាងលិច ដើម្បីធ្វើជាផ្លូវសម្ងាត់ចេញចូលចល័តតាមបន្ទប់នីមួយៗ ហើយនៅជាប់របងខាងក្រោយបំផុត មានត្រៀមជណ្ដើរដែកចំនួន១ ទុកសម្រាប់ផ្លោះរបងរត់គេចខ្លួនចេញទៅខាងក្រៅ។

*ទីតាំងទី២ (ផ្នែកខាងក្រោយសាលាមត្តេយ្យរីករាយ) មនុស្ស និងវត្ថុតាងដកហូត៖ រកឃើញជនជាតិចិនចំនួន ១៣នាក់ (ស្រី ១នាក់) និងជនជាតិខ្មែរចំនួន ២នាក់ (ភេទស្រី ជាបុគ្គលិកអនាម័យ) ដកហូតបានលិខិតឆ្លងដែន ២ក្បាល កុំព្យូទ័រលើតុ (All In One) ១៣គ្រឿង ទូរសព្ទដៃផ្ទាល់ខ្លួន ២០គ្រឿង ដុំ Wifi ២គ្រឿង និងរថយន្តម៉ាក Range Rover ពណ៌ខ្មៅ១គ្រឿង ពាក់ផ្លាកលេខភ្នំពេញ2BV-7172។

ល្បិចកលបន្លំលាក់បាំង៖ ទីតាំងនេះចែកចេញជា ៣ផ្នែក ដោយផ្នែកខាងមុខបើកអាជីវកម្មសាលាមត្តេយ្យ ផ្នែកកណ្តាលបើកជាបន្ទប់សណ្ឋាគារ រីឯផ្នែកខាងក្រោយធ្វើពីស័ង្កសី និងបន្ទប់សណ្ឋាគារមួយចំនួន ត្រូវបានប្រើប្រាស់ជាកន្លែងលួចធ្វើសកម្មភាពល្មើស។ ទីតាំងប្រព្រឹត្តបទល្មើសនេះត្រូវបានបិទបាំងដោយជញ្ជាំងរៀបឥដ្ឋ និងមានច្រកសម្ងាត់ចេញចូលតាមទូសម្លៀកបំពាក់ ហើយនៅផ្នែកខាងក្រោយបំផុតជាប់របង មានរៀបចំតុផឹកតែចំនួន ១ ទុកសម្រាប់ជាន់ផ្លោះរបងគេចខ្លួនទៅខាងក្រៅ។

ក្រោយពីសមត្ថកិច្ចជំនាញបានត្រួតពិនិត្យឧបករណ៍អេឡិចត្រូនិកខាងលើ និងរកឃើញថាមានតម្រុយជាប់ពាក់ព័ន្ធនឹងបទល្មើសបច្ចេកវិទ្យា ក្រុមការងារចម្រុះបានសម្រេចប្រគល់មនុស្ស និងវត្ថុតាងទាំងអស់ជូនការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕