* តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ
* ប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសថានឹងទទួលស្គាល់លទ្ធផលបោះឆ្នោត ក្រោយបក្សសាធាណរដ្ឋបាត់បង់ការគ្រប់គ្រងនៅសភាទាំងពីរ
* នារីចិនម្នាក់បាត់ខ្លួន ក្រោយទៅដល់ប្រទេសថៃ ដើម្បីជួបបុរសស្គាល់គ្នាតាមអនឡាញដែលសន្យាឲ្យទូរស័ព្ទ iPhone 18
* អ្នកដំណើរកប៉ាល់ទេសចរណ៍ Villa Vie Odyssey ចេញមុខបដិសេធថា មិនបានហៅក្រុងព្រះសីហនុ ថាជាទីក្រុង Scam ដូចការចុះផ្សាយរបស់កាសែត Financial Times ឬ Khaosod ឡើយ
* អ៉ីរ៉ង់៖ ប្រជាជនអាមេរិក បានបោះឆ្នោតឆ្លើយថា «ទេចំពោះសង្គ្រាម»
* BREAKING: គណបក្សប្រជាធិបតេយ្យឈ្នះអាសនៈភាគច្រើនគ្រប់គ្រងព្រឹទ្ធសភា ខណៈជិតយកបានរដ្ឋសភា
* រាជរដ្ឋាភិបាលចង់ប្រែក្លាយស្ថាប័នបណ្ណសារដ្ឋានជាតិ និងបណ្ណាល័យជាតិពី «ទីតាំងតម្កល់ឯកសារ» ឱ្យទៅជា «មជ្ឈមណ្ឌលជាតិឌីជីថល» ដែលជាគោលដៅទេសចរណ៍វប្បធម៌
* ថៃបញ្ជាឱ្យកងកម្លាំងតាមព្រំដែនត្រៀមជម្លៀសជនស៊ីវិល ចំពោះមុខការបន្តប្រយុទ្ធគ្នាក្នុងសង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំបញ្ជូននិស្សិតទៅរៀនសូត្រក្រៅប្រទេសលើជំនាញគ្រប់បណ្ណសារដ្ឋាន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរៀបចំផែនការយុទ្ធសាស្ត្រស្តីពីការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន, ធ្វើវិសោធនកម្មចាំបាច់ណាមួយចំពោះច្បាប់ស្តីពីបណ្ណសារ ឱ្យស្របតាមសា្ថនភាពនៃការវិវត្តរបស់សង្គម សេដ្ឋកិច្ចកម្ពុជា និង ពិភពលោកនាពេលបច្ចុប្បន្ន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការកត់សម្គាល់កូនខ្មែររៀនសូត្រស្រាវជ្រាវពីប្រវត្តិសាស្ត្រខ្លួន ដែលសរសេរដោយជនបរទេស។ ដូច្នេះត្រូវលើកទឹកចិត្តឱ្យកូនខ្មែរចងក្រងប្រវត្តិសាស្ត្ររបស់ខ្លួន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា មិនគួររំលាយចូលគ្នារវាងបណ្ណសារជាតិ និងបណ្តាល័យជាតិនោះទេ តែត្រូវមានប្រព័ន្ធគ្រប់គ្រងតែមួយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា បណ្ណសារដ្ឋានជាតិ មានតម្លៃជាងមាសដុំ ព្រោះបានតម្កល់ឫសគល់អត្តសញ្ញាណ និងប្រវត្តសាវតាររបស់ជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងគោលបំណងជំរុញការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ ដើម្បីរួមចំណែកដល់ការលើកកម្ពស់ការយល់ដឹងរបស់សាធារណជនអំពីបណ្ណសារដ្ឋានជាតិ ជាពិសេសគុណតម្លៃរបស់បណ្ណសារដ្ឋានជាតិ ដែលជាគ្រឹះសំខាន់នៃអត្តសញ្ញាណជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ទោះបីជាប្រភេទឯកសារបុរាណ ជាច្រើនបានបាត់បង់ និង ពុកផុយ តាមកត្តាធម្មជាតិ និងកត្តាសង្គ្រាម ក៏កម្ពុជានៅមានកេរមរតកឯកសារសំណេរលើថ្ម ជាប្រភេទ «អក្សរថ្ម» ឬ «សិលាចារឹក» ដែលមានចំណាស់យ៉ាងហោចណាស់ចាប់តាំងពីសតវត្សរ៍ទី៥ ឬ អាចមុននោះទៀតផង ហើយកម្ពុជាក៏មានចំនួនផ្ទាំងចារឹកច្រើនជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អគ្គនាយក ARDB លើកទឹកចិត្ត​ឱ្យកសិករ​គិតពីទីផ្សារមុនការដាំដុះ ឬចិញ្ចឹមសត្វ

04-11-2026 16:26

(កំពង់ធំ)៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋភិបាលទទួលបន្ទុក ជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគម​បណ្តាញកសិករតេជោ បានលើកទឹកចិត្ត​ឱ្យប្រជាកសិករ​គិតពីរឿងទីផ្សារ មុននឹង​សម្រេចចិត្ត​ក្នុងការ​ដាំដុះ ឬចិញ្ចឹមសត្វអ្វីមួយ។

លោកអគ្គនាយក បានថ្លែងថា ការធ្វើកសិកម្ម​មានបញ្ហប្រឈមច្រើន ហើយ​​បញ្ហាប្រឈម​ធំ​ដែលតែងជួបការលំបាក​ខ្លាំងជាងគេ​សម្រាប់អ្នកដាំដុះ និងអ្នកចិញ្ចឹម​ គឺ​ទីផ្សារលក់កសិផល​របស់ពួកគាត់ ហើយលោកបានដាស់តឿនបន្ថែមថា បើមានលុយ (ទុន)​ ហើយអត់ទីផ្សារ​ គឺជាហានិភ័យខ្ពស់​។​

លោកបណ្ឌិត​លើកឡើងបែបនេះ ក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខ​ប្រជាកសិករ​ នៅសាលាស្រុក​បារាយណ៍ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ២០២៦។

ពិធីនេះ មានការអញ្ជើញចូលរួមជាកិត្តិយសពីសំណាក់​លោក សួង ណយ រដ្ឋលេខាធិការ​ទីស្តីការ​គណៈរដ្ឋមន្ត្រី និងជាប្រធាន​ក្រុមការងារ​អភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន​ និងទីផ្សារ​ផលិតផល​ខ្មែរខេត្តកំពង់ធំ, លោក ចាន់ ថា អភិបាលរងខេត្តកំពត​, លោក ឃន ចាន់ថៃ អភិបាល​ស្រុកបារាយណ៍​ ក្រុមការងារបណ្តាញកសិករតេជោ មន្ទីរកសិកម្មខេត្ត រដ្ឋបាលស្រុក ការិយាល័យកសិកម្មស្រុក មេឃុំគ្រប់ឃុំ មេភូមិគ្រប់ភូមិ តំណាងសហគមន៍កសិកម្មសរុបប្រមាណជាង៣០០នាក់។

លោកបណ្ឌិត បានលើកឡើង​ថា «​បើយើងមានលុយ ផលិតបានល្អហើយ​តែលក់មិនដាច់ មិនដឹង​ថាត្រូវលក់យ៉ាងម៉េច​ ហើយចំណុចនេះ មានហានិភ័យខ្ពស់​ណាស់​។ ដូចនេះ​បងប្អូនត្រូវគិតគូរ [ទីផ្សារ] មុនគេ​។​​ មុនផលិត និងមុនធ្វើការដាំដុះ​ត្រូវគិត​ថាត្រូវលក់នៅកន្លែងណា?​ លក់ឱ្យអ្នកណា? លក់ថ្ងៃប៉ុន្មាន​? ហើយចំណុចទាំងនេះបងប្អូនធ្លាប់បានគិតគូរ​ពីមុនដែរខ្លះទេ ឬមួយគិតថា​ចាំដាំដុះឱ្យបានសិន​ចាំដើររកអ្នកទទួលទិញ​?»។

លោកបណ្ឌិត សង្កត់ធ្ងន់ថា «បើសិនជាមានទម្លាប់មួយគិតថា ដាំឱ្យបានសិនចាំដើររកអ្នកទិញ​ សូមបងប្អូនផ្លាស់ប្តូរឥរិយាបទ​ ឬផ្នត់គំនិត​នេះឡើងវិញ​។ ខ្ញុំស្នើសុំហើយស្នើសុំទៀត​។ ទី១ ត្រូវគិតគូរអំពីទីផ្សារជាមុន។​ ដាំយ៉ាងណា ចិញ្ចឹមយ៉ាងណាក៏ដោយ ​ត្រូវដឹងថាត្រូវយកទៅលក់នៅកន្លែងណា​ ហើយលក់ថ្លៃប៉ុន្មាន​ទើបបានប្រាក់ចំណេញ​»។​

ទាក់ទងនឹងការសន្និដ្ឋានពីភាពចំណេញឬខាត​ ពីការ​ធ្វើកសិកម្មនេះ លោកបណ្ឌិត លើកទឹកចិត្តដល់ប្រជាកសិករ ឱ្យគណនា​ថ្លៃដើមផលិតទៅតាមលក្ខណៈវិទ្យាសាស្ត្រ ជាជាង​ប្រើអារម្មណ៍ប៉ាន់ស្មាន៕