* ការគំរាមដាក់គ្រាប់បែក «ពេលវេលាកំពុងរាប់ថយក្រោយ» រំខានដល់ស្ថានីយទូរទស្សន៍ជាច្រើននៅទូទាំងអឺរ៉ុប
* អំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចែកជូនដល់ដៃប្រជាជនរងគ្រោះដោយទឹកជំនន់ និងគ្រួសារងាយរងគ្រោះបំផុតចំនួន ៨៦០គ្រួសារ នៅខេត្តត្បូងឃ្មុំ
* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អំពាវនាវដល់ប្រជាពលរដ្ឋ អញ្ជើញទស្សនាពិព័រណ៍ផលិតផលខ្មែរឱ្យបានច្រើនកុះករនៅកោះពេជ្រ ដើម្បីជួយលើកកម្ពស់គុណភាពផលិតផលរបស់ខ្មែរយើង និងបង្កើនទំនុកចិត្តពីអ្នកប្រើប្រាស់
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាង ១.០០០នាក់ មកពី ៣៦ប្រទេស បានចុះឈ្មោះត្រៀមយកព័ត៌មានពីកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* Fresh Exclusive: ក្រោយបរាជ័យបោះឆ្នោតអាមេរិក៖ តើត្រាំនឹងបញ្ចប់សង្គ្រាមអ៉ីរ៉ង់ ឬបង្កើនការវាយប្រហារមុនឆ្នាំ២០២៧?
* UNHCR៖ មនុស្សប្រហែល ៩០លាននាក់ដែលត្រូវបង្ខំឱ្យចាកចេញពីលំនៅដ្ឋាន កំពុងប្រឈមហានិភ័យពីការគំរាមកំហែងដោយបញ្ហាអាកាសធាតុ
* កាណាដា ប្រកាសដាក់ចេញនូវកញ្ចប់ថវិកា ដើម្បីកាត់បន្ថយការពឹងផ្អែកលើសហរដ្ឋអាមេរិក
* ជួបគ្នានៅមូស្គូ ប្រមុខសន្តិសុខអ៉ីរ៉ង់ប្រគល់សំបុត្ររបស់លោក Khamenei ទៅឱ្យលោក ពូទីន
* ប្រធានាធិបតីអ៉ីស្រាអែល សន្យាតែងតាំងបេក្ខជនដើម្បីបង្កើតរដ្ឋាភិបាល នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ
* សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មលើបុគ្គលចំនួន ៤រូប និងអង្គភាពចំនួន ៤១ ដែលជាប់ពាក់ព័ន្ធជាមួយ Prince Group នៅកម្ពុជា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

រដ្ឋលេខាធិការ គួច ប៊ុនលាត បន្តចុះផ្សព្វផ្សាយអប់រំបញ្ជ្រាបការយល់ដឹងច្បាប់ស្តីពីប្រព័ន្ធទឹកកខ្វក់ នៅខេត្តពោធិ៍សាត់ និងបន្ទាយមានជ័យ

04-11-2026 18:26

(បន្ទាយមានជ័យ)៖ លោក គួច ប៊ុនលាត រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី៣ និងទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីបើកកម្មវិធីផ្សព្វផ្សាយអប់រំបញ្ជ្រាបការយល់ដឹង «ច្បាប់ស្តីពីប្រព័ន្ធទឹកកខ្វក់» នៅខេត្តពោធិ៍សាត់ និងនៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលរៀបចំដោយនាយកដ្ឋានសរុប និងព័ត៌មាន នៃអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់។

ពិធីនេះមានការចូលរួមពីមន្ត្រីរាជការក្នុងខេត្តទាំង២ ថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់រួមមាន លោក ចៅ សុភៈភិបាល អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ លោក វង្ស ដាពុទ្ធា ប្រធាននាយកដ្ឋានសរុប និងព័ត៌មាន ក្រុមការងាររបស់នាយកដ្ឋានសរុប និងព័ត៌មាន អាជ្ញាធរមូលដ្ឋាន មន្ត្រីរាជការ ប្រជាពលរដ្ឋ សិស្សានុសិស្ស ក្រុមយុវជន ស.ស.យ.ក និងក្រុមយុវជនកាកបាទក្រហមជាច្រើននាក់។

កម្មវិធីផ្សព្វផ្សាយអប់រំនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីជួយបង្កើនចំណេះដឹង និងអប់រំបញ្ជ្រាបការយល់ដឹងច្បាប់ស្ដីពីប្រព័ន្ធទឹកកខ្វក់ ជំរុញការចូលរួមថែរក្សាប្រព័ន្ធលូសាធារណៈឱ្យបានត្រឹមត្រូវ និងផ្សព្វផ្សាយអំពីសារៈសំខាន់នៃប្រព័ន្ធទឹកកខ្វក់ កាតព្វកិច្ចតាមផ្លូវច្បាប់ និងការចូលរួមរបស់ប្រជាកពលរដ្ឋក្នុងការគ្រប់គ្រងទឹកកខ្វក់ឱ្យបានត្រឹមត្រូវ។

កម្មវិធីផ្សព្វផ្សាយអប់រំនេះ បានគួររំលេចអំពីសារអប់រំដ៏មានសារៈសំខាន់ពាក់ព័ន្ធនឹងប្រព័ន្ធទឹកកខ្វក់។ ការគ្រប់គ្រងទឹកកខ្វក់មិនមែនគ្រាន់តែជាបញ្ហាបច្ចេកទេស ឬជាការងាររបស់ស្ថាប័នជំនាញតែមួយនោះទេ ប៉ុន្តែជាការទទួលខុសត្រូវរួមរបស់យើងទាំងអស់គ្នា។

អ្នកចូលរួមទទួលបានចំណេះដឹង និងការយល់ដឹងកាន់តែច្បាស់អំពីការគ្រប់គ្រងទឹកកខ្វក់ ការអនុវត្តច្បាប់ និងការចូលរួមថែរក្សាហេដ្ឋារចនាសម្ព័ន្ធសាធារណៈ។ ចំណេះដឹងទាំងនេះនឹងក្លាយជាមូលដ្ឋានសម្រាប់ការផ្លាស់ប្តូរឥរិយាបថ និងការអនុវត្តជាក់ស្តែងក្នុងជីវភាពប្រចាំថ្ងៃ ព្រមទាំងចែករំលែកបន្តទៅកាន់ក្រុមគ្រួសារ និងសហគមន៍។

កម្មវិធីផ្សព្វផ្សាយនេះ បានទទួលការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់អ្នកចូលរួមទាំងអស់ និងមានការដាក់តាំងបង្ហាញស្តង់ពិព័រណ៍ដោយក្រុមហ៊ុនផ្គត់ផ្គង់សម្ភារៈ និងក្រុមហ៊ុនសាងសង់មានដូចជា ក្រុមហ៊ុន CREG ក្រុមហ៊ុន SAMAN & KUNHWA ក្រុមហ៊ុន Kiri Dangrek ក្រុមហ៊ុន BEE CONSTRUCTION ព្រមទាំងស្ដង់ពិព័រណ៍របស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង ដើម្បីឱ្យអ្នកចូលរួមបានទស្សនា និងទទួលបាននូវព័ត៌មានសំខាន់ៗពាក់ព័ន្ធនឹងសម្ភារៈសាងសង់ ឧបករណ៍ពិសោធន៍ និងសម្ភារៈប្រតិបត្តិការ និងថែទាំប្រព័ន្ធលូទឹកកខ្វក់៕