* វិភាគអន្តរជាតិ៖ សង្រ្គាម ពន្ធគយ និងចិន តើជ័យជម្នះរបស់គណបក្សប្រជាធិបតេយ្យមានន័យយ៉ាងណា?
* អ៊ីរ៉ង់ ព្រមានពង្រីកការវាយប្រហារហួសពីមូលដ្ឋានទ័ពអាមេរិក ប្រសិនបើប្រទេសឈូងសមុទ្រអនុញ្ញាតឱ្យអាមេរិកប្រើទឹកដីវាយប្រហារខ្លួន
* មេដឹកនាំកំពូលអ៊ីរ៉ង់៖ ភាពអរិភាពរបស់អាមេរិកនឹងនៅតែបន្ត មិនថាគណបក្សណាកាន់អំណាចឡើយ
* តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ
* ប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសថានឹងទទួលស្គាល់លទ្ធផលបោះឆ្នោត ក្រោយបក្សសាធាណរដ្ឋបាត់បង់ការគ្រប់គ្រងនៅសភាទាំងពីរ
* នារីចិនម្នាក់បាត់ខ្លួន ក្រោយទៅដល់ប្រទេសថៃ ដើម្បីជួបបុរសស្គាល់គ្នាតាមអនឡាញដែលសន្យាឲ្យទូរស័ព្ទ iPhone 18
* អ្នកដំណើរកប៉ាល់ទេសចរណ៍ Villa Vie Odyssey ចេញមុខបដិសេធថា មិនបានហៅក្រុងព្រះសីហនុ ថាជាទីក្រុង Scam ដូចការចុះផ្សាយរបស់កាសែត Financial Times ឬ Khaosod ឡើយ
* អ៉ីរ៉ង់៖ ប្រជាជនអាមេរិក បានបោះឆ្នោតឆ្លើយថា «ទេចំពោះសង្គ្រាម»
* BREAKING: គណបក្សប្រជាធិបតេយ្យឈ្នះអាសនៈភាគច្រើនគ្រប់គ្រងព្រឹទ្ធសភា ខណៈជិតយកបានរដ្ឋសភា
* ថៃបញ្ជាឱ្យកងកម្លាំងតាមព្រំដែនត្រៀមជម្លៀសជនស៊ីវិល ចំពោះមុខការបន្តប្រយុទ្ធគ្នាក្នុងសង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

រយៈពេល១០ខែ ឆ្នាំ២០២៦ បទល្មើសធនធានធម្មជាតិជាង ១ ៩០០ករណី ត្រូវទប់ស្កាត់ បង្ក្រាប និងបញ្ជូនជនសង្ស័យចំនួន៧៩នាក់ ទៅតុលាការ

04-11-2026 21:27

(ភ្នំពេញ)៖ ក្នុងរយៈពេល ១០ខែ ឆ្នាំ២០២៦នេះ មន្ទីរបរិស្ថានទូទាំងប្រទេស ដោយមានកិច្ចសហការគាំទ្រយ៉ាងពេញទំហឹង ពីគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត អង្គភាពពាក់ព័ន្ធ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បានទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិចំនួន ១ ៩០៦ករណី។

លទ្ធផលដ៏ធំធេងនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តខ្ពស់របស់អាជ្ញាធរក្នុងការអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថានរបស់រាជរដ្ឋាភិបាល។ ផ្អែកលើទិន្នន័យប្រៀបធៀប បើគិតធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥កន្លងទៅ បទល្មើសធនធានធម្មជាតិ នៅក្នុងភូមិសាស្ត្រការពារមានការថយចុះចំនួន ២៩ករណី។

សូមបញ្ជាក់ថា ក្នុងចំណោមបទល្មើសបង្រ្កាបបានមានបទល្មើសព្រៃឈើ ចំនួន ៦៣៦ករណី បទល្មើសសត្វព្រៃ ចំនួន ៥៣៥ករណី បទល្មើកាប់គាស់ ទន្រ្ទានដីព្រៃខុសច្បាប់ ចំនួន ៤៥០ករណី បទល្មើសនេសាទ ចំនួន ២៣៩ករណី និងបទល្មើសធនធានរ៉ែ ចំនួន ៤៦ជាមួយគ្នានេះដែរ ក្រុមការងារបានកសាងនិងបញ្ជូនសំណុំរឿង ១១៨សំណុំរឿងទៅតុលាការ និងឃាត់ខ្លួនជនសង្ស័យ បានចំនួន ៧៩នាក់ និងបានបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ នៃក្រមបរិស្ថាននិងធនធានធម្មជាតិយ៉ាងម៉ឺងម៉ាត់បំផុត។

អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា បានឱ្យដឹងថា យុទ្ធនាការរឹតបន្តឹងច្បាប់ និងការការពារសម្បត្តិធម្មជាតិនៅក្នុងប្រទេសកម្ពុជា កំពុងបង្ហាញផ្លែផ្កាយ៉ាងវិជ្ជមាន។ សញ្ញាណវិជ្ជមានដែលបង្ហាញថាការបង្កើនការល្បាត ឥតឈប់ឈររបស់មន្ត្រីឧទ្យានុរក្ស និងកងកម្លាំងចម្រុះនៅតាមតំបន់ការពារធម្មជាតិ ការពង្រឹងចំណេះដឹង អំពីផលប៉ះពាល់នៃការបំផ្លាញព្រៃឈើ និងសត្វព្រៃទទួលបានផ្លែផ្កា។

លោកបានបញ្ជាក់ថា ការសម្រេចបានលទ្ធផលនៃការទប់ស្កាត់បទល្មើសទាំងអស់នេះ មិនអាចកាត់ផ្តាច់ចេញពីយន្តការ នៃការសហការគ្នាយ៉ាងរលូន រវាងមន្រ្តីឧទ្យានុរក្ស រួមជាមួយតំណាង ក្រសួង ស្ថាប័ន រដ្ឋបាលមូលដ្ឋានគ្រប់ថ្នាក់ អង្គការដៃគូ សមាគម អង្គការសង្គមស៊ីវិល កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ នៅតាមសហគមន៍តំបន់ការពារធម្មជាតិបានឡើយ។ ទោះបីជាតួលេខបទល្មើសមានការថយចុះគួរឱ្យកត់សម្គាល់ក៏ដោយ ក៏មន្ទីរបរិស្ថានខេត្ត និងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅតែបន្តប្តេជ្ញាចិត្តជំរុញការចុះល្បាត និងអនុវត្តច្បាប់តឹងរ៉ឹងបន្ថែមទៀត។

សូមបញ្ជាក់ថា តាមរយៈការបន្តប្តេជ្ញាចិត្តអនុវត្តយុទ្ធសាស្ត្រ ២.១ ដែលបានកំពុងដាក់ចេញរបស់លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ក្រុមការងារចម្រុះបន្តពង្រឹងការអនុវត្តច្បាប់ ប្រឆាំងបទល្មើសធនធានធម្មជាតិបន្ថែមទៀត ដើម្បីធានាឱ្យបាននូវ តុល្យភាពប្រព័ន្ធអេកូឡូស៊ី និងការអភិរក្សជីវៈចម្រុះ ប្រកបដោយចីរភាពសម្រាប់មនុស្សជំនាន់ក្រោយ៕