* វិភាគអន្តរជាតិ៖ សង្រ្គាម ពន្ធគយ និងចិន តើជ័យជម្នះរបស់គណបក្សប្រជាធិបតេយ្យមានន័យយ៉ាងណា?
* អ៊ីរ៉ង់ ព្រមានពង្រីកការវាយប្រហារហួសពីមូលដ្ឋានទ័ពអាមេរិក ប្រសិនបើប្រទេសឈូងសមុទ្រអនុញ្ញាតឱ្យអាមេរិកប្រើទឹកដីវាយប្រហារខ្លួន
* មេដឹកនាំកំពូលអ៊ីរ៉ង់៖ ភាពអរិភាពរបស់អាមេរិកនឹងនៅតែបន្ត មិនថាគណបក្សណាកាន់អំណាចឡើយ
* តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ
* ប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសថានឹងទទួលស្គាល់លទ្ធផលបោះឆ្នោត ក្រោយបក្សសាធាណរដ្ឋបាត់បង់ការគ្រប់គ្រងនៅសភាទាំងពីរ
* នារីចិនម្នាក់បាត់ខ្លួន ក្រោយទៅដល់ប្រទេសថៃ ដើម្បីជួបបុរសស្គាល់គ្នាតាមអនឡាញដែលសន្យាឲ្យទូរស័ព្ទ iPhone 18
* អ្នកដំណើរកប៉ាល់ទេសចរណ៍ Villa Vie Odyssey ចេញមុខបដិសេធថា មិនបានហៅក្រុងព្រះសីហនុ ថាជាទីក្រុង Scam ដូចការចុះផ្សាយរបស់កាសែត Financial Times ឬ Khaosod ឡើយ
* អ៉ីរ៉ង់៖ ប្រជាជនអាមេរិក បានបោះឆ្នោតឆ្លើយថា «ទេចំពោះសង្គ្រាម»
* BREAKING: គណបក្សប្រជាធិបតេយ្យឈ្នះអាសនៈភាគច្រើនគ្រប់គ្រងព្រឹទ្ធសភា ខណៈជិតយកបានរដ្ឋសភា
* ថៃបញ្ជាឱ្យកងកម្លាំងតាមព្រំដែនត្រៀមជម្លៀសជនស៊ីវិល ចំពោះមុខការបន្តប្រយុទ្ធគ្នាក្នុងសង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

លោក ឃួង ស្រេង ណែនាំដល់កងកម្លាំង និងអាជ្ញាធរខណ្ឌទាំង១៤ យកចិត្តទុកដាក់លើការងារសន្តិសុខ សណ្តាប់ធ្នាប់ និងបង្ក្រាបបទល្មើស ត្រៀមសម្រាប់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី

04-11-2026 21:40

(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានណែនាំដល់កងកម្លាំងនគរបាល កងរាជអាវុធហត្ថ និងអាជ្ញាធរខណ្ឌទាំង១៤ ឱ្យបន្តយកចិត្តទុកដាក់ខ្ពស់លើកិច្ចការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ពិសេសល្បែងស៊ីសង និងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ឱ្យអស់ពីមូលដ្ឋាន ដើម្បីធានាបាននូវភាពសុខសាន្តជូនប្រជាពលរដ្ឋ។

ការណែនាំនេះបានធ្វើឡើងនារសៀលថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ដែលមានការចូលរួមពីមន្ត្រីពាក់ព័ន្ធជាច្រើនរូប។ ក្នុងកិច្ចប្រជុំនេះ ក៏បានបូកសរុបលទ្ធផលការងារភូមិ-សង្កាត់មានសុវត្ថិភាពរយៈពេល ៩ខែ ឆ្នាំ២០២៦ ដើម្បីពង្រឹងការអនុវត្តគោលនយោបាយនេះឱ្យកាន់តែមានប្រសិទ្ធភាព។

លោក ឃួង ស្រេង បានសង្កត់ធ្ងន់ថា ការងារភូមិ សង្កាត់មានសុវត្ថិភាព ការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ជាការងារដែលកងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរខណ្ឌទាំង១៤ បន្តយកចិត្តទុកដាក់ជាប្រចាំ ដើម្បីភាពសុខសាន្តជូនពលរដ្ឋ ជាពិសេស ការងារការពារសន្តិសុខ សុវត្ថិភាព សម្រាប់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ គឺជាភារកិច្ចដ៏សំខាន់ដែលអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ត្រូវប្រឹងប្រែងអនុវត្តឱ្យបានទ្វេដង។ កិច្ចប្រជុំកំពូលនេះនឹងមានការចូលរួមពីប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលនៃប្រទេសសមាជិកអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ចំនួន ៩២ប្រទេសជុំវិញពិភពលោក។ ដូច្នេះ ការធានាសន្តិសុខពេញលេញ គឺជាកត្តាចាំបាច់ដើម្បីឱ្យកិច្ចប្រជុំទទួលបានជោគជ័យតាមការគ្រោងទុក និងលើកកិត្តិយសជាតិ។

បន្ថែមពីនេះ លោក ឃួង ស្រេង បានណែនាំឱ្យកងម្លាំង និងអាជ្ញាធរខណ្ឌទាំង១៤ បន្តយកចិត្តទុកដាក់ឱ្យបានខ្លាំងក្លាបន្ថែមទៀត លើកិច្ចការការពារសន្តិសុខ និងសណ្តាប់ធ្នាប់នៅក្នុងមូលដ្ឋាន ធ្វើយ៉ាងណាឱ្យកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនេះទទួលបានជោគជ័យតាមការគ្រោងទុក៕