ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញចែកពូជស្រូវ និងស្បៀង ជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង នៅខេត្តពោធិ៍សាត់
05-11-2026 09:03
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញចែកពូជស្រូវ និងស្បៀង ជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង នៅខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៦។
ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ជំហរឡើងវិញថា បញ្ហាព្រំដែនកម្ពុជា-ថៃ កម្ពុជាប្រកាន់ខ្ជាប់នូវការដោះស្រាយដោយសន្តិវិធី ការទូតច្បាប់អន្តរជាតិ ទោះជាត្រូវចំណាយពេលយូរបន្តិចក៏ដោយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើកឡើងថា មកដល់ពេលនេះ រដ្ឋចំណាយប្រមាណ៦០០លានដុល្លារហើយ ដើម្បីទប់ទល់នឹងការកើនឡើងតម្លៃប្រេងឥន្ធនៈ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ម្សិលមិញសម្តេចបានឯកភាពលើគម្រោងប្រមាណ២៧០លានដុល្លារ រយៈពេល១៨ខែ ដែលកម្ពុជាធ្វើការជាមួយធនាគារពិភពលោក ដើម្បីធ្វើផ្លូវ ហើយប្រជាពលរដ្ឋសហគមន៍ដែលចូលរួមធ្វើផ្លូវជាមួយគម្រោងនេះ នឹងទទួលបានចំណូល។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ឆ្នាំនេះទឹកធំ ដែលយើងមិនអាចចរាចជាមួយព្រះឥន្ធទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ប្រឡាយរាប់រយកន្លែង ត្រូវបានកសាងនៅទិសពាយព្យ ហើយយើងនឹងបន្តធ្វើទៀតនៅទិសខាងកើត។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា រាជរដ្ឋាភិបាល នឹងខិតខំធ្វើកន្លែងស្តុកទឹក កុំឱ្យថា ខែប្រាំងខ្វះទឹក ខែវស្សាទឹកច្រើន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ដរាបណា CPP នៅតែមានឱកាសដឹកនាំ យើងនឹងដោះស្រាយបញ្ហារបស់ប្រជាជនបន្តរហូត។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ប្រជាពលរដ្ឋ បានជ្រើសរើសគូជីវិតត្រូវហើយ គឺជ្រើសរើសយកគណបក្សប្រជាជនកម្ពុជា ជាពិសេស ខេត្តពោធិ៍សាត់ ដែលរើសយក គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ជាប្រាន ច្រើនជាងគេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យក្រុមការងារចុះមូលដ្ឋាន បន្តចុះជួបដោះស្រាយបញ្ហាកសិករ និងប្រជាពលរដ្ឋ ដែលត្រូវចុះឱ្យលឿន កុំចាំបញ្ជា។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យប្រជាពលរដ្ឋគ្រប់អាយុ ទៅចុះឈ្មោះបោះឆ្នោត ឱ្យបានគ្រប់ៗគ្នា។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ឆ្នាំនេះ សម្តេចបានកូនស្រីម្នាក់ ដែលរៀននៅក្រៅប្រទេសគ្រប់អាយុបោះឆ្នោត ដែលធ្វើឱ្យ CPP ទទួលបាន១សន្លឹកឆ្នោតទៀត។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា គណបក្សប្រជាជន មិនមែនជាគណបក្សដែលសុំសន្លឹកឆ្នោតប្រជាជន នៅមុនបោះឆ្នោត ហើយបាត់មុខ ក្រោយបោះឆ្នោតរួចនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចំអកឱ្យ លោក សម រង្ស៉ី ដែលបោះឆ្នោតមិនដែលឈ្នះសម្តេចតេជោ ហើយឥឡូវមកតតាំងជាមួយសម្តេច មិនឈ្នះ ទៅបង្កើតរដ្ឋាភិបាលខ្លួនឯងដោយខុសច្បាប់នៅក្រៅប្រទេស។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សមាសភាពគណៈរដ្ឋមន្រ្តី២៣តុលា របស់ លោក សម រង្ស៉ី គឺតែងតាំងតែអ្នកពូកែជេរ តាមបណ្តាញសង្គម ជាពិសេស សម្តេចចំអកឱ្យ លោក អ៊ុំ សំអាន ដែលមិនចេះមើលផែនទី តែចេះប្រើញាណពិសេស។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា គួរឱ្យអាម៉ាស់ណាស់ ដែលប្រជាពលរដ្ឋនៅក្រៅប្រទេសប្រមាណ៦០ម៉ឺននាក់ តែមានអ្នកចូលរួមបោះឆ្នោតឱ្យ រដ្ឋសភា ២៣តុលា របស់សម រង្ស៉ី តែប្រមាណ១ពាន់នាក់ប៉ុណ្ណោះ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចំអកឱ្យ លោក សម រង្ស៉ី ដែលតាំងខ្លួនជានាយករដ្ឋមន្រ្តី រដ្ឋាភិបាលក្រៅច្បាប់ ២៣ដុល្លារ ដែលចង់ទៅដណ្តើមអាសនៈកម្ពុជា នៅអង្គការសហប្រជាជាតិ។ សម្តេចបញ្ជួសថា ទៅចុះ ក្រែងចូលតែក្នុងរបងគេមិនឱ្យចូលផង។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ម៉ាក្រុង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ ហើយមានប្រទេស៧០ហើយបានចុះឈ្មោះចូលរួម ហើយនឹងមានប្រធានាធិបតី ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលជាង២០ប្រទេសមកចូលរួម។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ប្រជាជនកម្ពុជា មានមោទនភាព ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា លោក សម រង្ស៉ី ចូលចិត្តធ្វើអ្វីដែលខ្លួនមិនអាចទៅរួច។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា «អាវៀច» នៅក្រៅប្រទេស មិនត្រឹមវៀចមាត់ទេ តែបន្តវៀចទាំងចិត្ត។ សម្តេចចំអកថា ពេលជេរបែបនេះ លោក មួង ម៉ារ៉េត នឹងមានប្រធានបទជជែកបាន១០ថ្ងៃ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានរំលឹកថា សម្តែងតែងតែញញឹម ទោះនិយាយអ្វីក៏ដោយ កាលនៅរៀនទាហាន នៅក្រៅប្រទេស សម្តេចក៏ញញឹមរហូតដែរ ហើយរឿងសម្តេចតែងញញឹមនេះសម្តេចតេជោ ក៏ធ្លាប់និយាយដែរ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសូមឱ្យប្រជាពលរដ្ឋ ជឿទុកចិត្តលើរាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលតែងតែជួយដល់ប្រជាពលរដ្ឋ ពេលមានទុកលំបាកគ្រប់កាលៈទេសៈ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសូមឱ្យប្រជាពលរដ្ឋយើង មានមោទនភាព ដែលប្រទេសយើងតូច បានដើរតួស្មើមុខស្មើមាត់ជាមួយប្រទេសដទៃ ដែលមានសំឡេង១ដូចគ្នា ហើយកម្ពុជា បានចូលរួមក្នុងកិច្ចប្រជុំអន្តរជាតិ ដែលនាយករដ្ឋមន្រ្តីកម្ពុជា អង្គុយស្មើគ្នាជាមួយ នាយករដ្ឋមន្រ្តី ប្រធានាធិបតី ប្រទេសផ្សេងៗ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សូម្បីតែកម្ពុជាជួយនាវី Odyssey ដែលជាប់គាំង ក៏ក្រុមប្រឆាំងរិះគន់ដែរ ជាពិសេស «អាវៀចទាំងចិត្ត»។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា យើងមិនត្រឹមតែអនុញ្ញាតឲ្យ ជនបរទេសជាង២០០នាក់ នៅលើ នាវី Odyssey ចូល ហើយស្វាគមន៍យ៉ាងកក់ក្តៅ ដោយគ្មានចង់បានអ្វីទាំងអស់ពីភ្ញៀវបរទេសទាំងនោះ ដែលនេះជាវប្បធម៌ និងទឹកចិត្តប្រជនកម្ពុជា។ យើងមិនមែនជាអ្នកមាន តែពេលអ្នកទាំងនោះមានទុក្ខ គឺយើងបានជួយ។ នាវានេះបានចេញពីកម្ពុជាវិញ កាលពីម្សិលមិញ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការជួយនាវា Odyssey គឺជាគុណធម៌ របស់ប្រជាជនកម្ពុជា។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ក្រុមប្រឆាំងក្រៅប្រទេស ដែលវាយប្រហារកម្ពុជា ចាប់តាំងពីមានសង្គ្រាមព្រំដែន គឺមិនសមជាជនជាតិខ្មែរទេ។
* សម្តេចបានបញ្ចប់ការថ្លែងចំណាប់អារម្មណ៍ នៅវេលាម៉ោង៨៖៤៨នាទី ព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៦៕



















































