* Fresh Exclusive: កិច្ចប្រជុំ UNCLOS លើកទី៣៖ តើទំនុកចិត្តដែលបានកសាងនៅហូឡង់ កំពុងរង្គោះរង្គើក្រោមសម្ពាធនយោបាយរបស់មេដឹកនាំថៃឬ?
* នាវាចម្បាំងចិន៣គ្រឿង ដឹកកងទ័ព និងយុទ្ធោបករណ៍មកដល់កម្ពុជា ដើម្បីធ្វើសមយុទ្ធនាគមាសឆ្នាំ២០២៦ រយៈពេល១៥ថ្ងៃ
* កូរ៉េខាងជើងគំរាមបិទការិយាល័យការទូតរបស់ស្វ៉ីស ក្រោយសម្ពោធមិនទាន់បានមួយខែផង
* តាហ្ស៉ីគីស្ថានក្លាយជាប្រទេសទី៤ ដែលដំណើរការនីតិវិធីដកខ្លួនពី ICC ចាប់តាំងពីមានការអំពាវនាវរបស់សហរដ្ឋអាមេរិក
* អតីតមេប៉ូលិសឥណ្ឌូណេស៊ី ត្រូវបានចោទប្រកាន់ពីអំពើក្បត់ជាតិ
* ព្រឹកស្អែក ចិននឹងបញ្ជូនយានអវកាស «Shenzhou-24» ទៅកាន់ស្ថានីយអវកាស «Tiangong» របស់ចិន
* កងទ័ពកម្ពុជា-ចិន ធ្វើសមយុទ្ធរួមគ្នាទ្រង់ទ្រាយធំ ទាំងលើគោក សមុទ្រ និងអាកាស រយៈពេល១៥ថ្ងៃ
* យន្តហោះយោធារុស្ស៉ីជាច្រើនគ្រឿង ហោះចូលតំបន់ការពារដែនអាកាសរបស់កូរ៉េខាងត្បូង
* BREAKING: ក្រុមហ៊ុន Nvidia ប្រកាសតែងតាំងលោក Jensen Huang ជានាយកប្រតិបត្តិ (CEO) ឡើងវិញភ្លាមៗ
* កម្ពុជាតវ៉ាយ៉ាងខ្លាំងចំពោះការបំពានជាបន្តបន្ទាប់របស់ថៃលើអធិបតេយ្យ និងបូរណភាពទឹកដីនៅតាមព្រំដែន
* នាយកចារកម្មអាមេរិកបញ្ជាក់ថាលោក ពូទីន មិនមែនជាមិត្តរបស់សហរដ្ឋអាមេរិកនោះទេ ក្នុងករណីអ៊ុយក្រែន
* អាមេរិកដាក់សម្ពាធលើ Nvidia ជុំវិញការលក់ឈីបទៅចិន៖ «យើងត្រូវដឹងថា អ្នកណាជាអ្នកទទួលខុសត្រូវ»
* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញបើកកម្មវិធីបោះជំរំយុវជនកាកបាទក្រហមកម្ពុជាថ្នាក់ជាតិ នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
* លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដឹកនាំក្រុមការងារ ចូលរួមកិច្ចប្រជុំលើកទី៣ នៃគណៈកម្មការផ្សះផ្សះដោយបង្ខំ លើដែនសមុទ្រកម្ពុជា និងថៃ នៅម៉ាឡេស៊ី
* កូនប្រុសសម្តេចមហាបវរធិបតី អាយុទើប៩ឆ្នាំ តែមានសមត្ថភាពរៀនគណិតវិទ្យាកម្រិតមធ្យម
* CoolApp មានមុខងារជាច្រើនរួមមាន Chat Call Channel Reel ដោយប្រើប្រាស់តាមស្តង់ដារអន្តរជាតិ ទិន្នន័យស្ថិតក្នុងលក្ខណៈ Encryption ! បណ្តាញទំនាក់ទំនងសង្គម CoolApp ជាមោទនភាពរបស់ជាតិយើង និងប្រើប្រាស់ក្នុងដែនសុវត្ថិភាពរបស់ខ្មែរ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការជួយនាវា Villa Via Odyssey គឺជាគុណធម៌ និងការស្វាគមន៍យ៉ាងកក់ក្ដៅ របស់ប្រជាជនកម្ពុជា, កម្ពុជាមិនមែនជាអ្នកមានទេ តែមានទឹកចិត្តជួយនៅពេលអ្នកទាំងនោះមានទុក្ខ!

05-11-2026 10:19

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានលើកឡើងថា ប៉ុន្ដែថ្ងៃមុននេះកម្ពុជាបានជួយដល់នាវា Villa Via Odyssey ឲ្យចុះចតបន្ទាប់ពីក្រុមហ៊ុនលើកហេតុផលថា អស់ថវិកាដោយសារប្រេងឥន្ធនៈឡើងថ្លៃ។ ការជួយនាវា Villa Via Odyssey នេះគឺជាគុណធម៌ និងការស្វាគមន៍យ៉ាងកក់ក្ដៅរបស់ប្រជាជនកម្ពុជា។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា យើងមិនត្រឹមតែអនុញ្ញាតឲ្យជនបរទេសជាង ២០០នាក់ នៅលើនាវា Villa Via Odyssey ចូលចុះចតប៉ុណ្ណោះទេ យើងថែមទាំងទទួលស្វាគមន៍យ៉ាងកក់ក្តៅ ដោយគ្មានចង់បានអ្វីទាំងអស់ពីភ្ញៀវបរទេសទាំងនោះ។ នេះជាវប្បធម៌ និងទឹកចិត្តប្រជនកម្ពុជា កម្ពុជាមិនមែនជាអ្នកមាន តែពេលអ្នកទាំងនោះមានទុក្ខ គឺយើងបានជួយ និងដោះស្រាយជូន។

ការលើកឡើងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសសម្ដេចអញ្ជើញចូលរួម ចែកពូជស្រូវ និងស្បៀង ជូនប្រជាពលរដ្ឋរងផលប៉ះពាល់ ដោយសារជំនន់ទឹកភ្លៀងនៅខេត្តពោធិសាត់ នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៦។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រឿងបញ្ហាសេដ្ឋកិច្ច រឿងអ្វីផ្សេងៗជារឿងផ្សេង ប៉ុន្ដែពេលនេះមនុស្សជាង២០០នាក់ កំពុងលំបាកនៅក្នុងនាវាយើងត្រូវតែជួយ [....]។ ជាក់ស្ដែងកាលអំឡុងពេលកូវីដ១៩ សម្ដេចតេជោ ហ៊ុន សែន បានទទួលស្វាគមន៍នាវា ទេសចរណ៍ Westerdam ចុះចតនៅកម្ពុជា ខណៈនាវាមួយនេះមិនត្រូវបានឲ្យចុះចតនៅកន្លែងផ្សេងឡើយ តែកម្ពុជាបានទទួល និងជួយដល់មនុស្សនៅក្នុងនាវាទាំងនោះ។

សម្តេចមហាបវរធិបតី បានថ្លែងថា នេះជាគុណធម៌មួយរបស់កម្ពុជា ប្រជាជនកម្ពុជាយើងក៏ធ្លាប់រត់រសាត់អណ្ដែត ហើយគេទទួលយកយើងដូចគ្នា ដូច្នេះពេលមនុស្សមានទុក្ខលំបាកកម្ពុជាស្វាគមន៍ជានិច្ច។ តាមពិតទៅយើងមានសិទ្ធិក្នុងការមិនទទួល ប៉ុន្ដែភាពមានមនុស្សធម៌ ការទទួលខុសត្រូវចំពោះមនុស្សដូចគ្នា យើងមិនត្រឹមតែអនុញ្ញាតឲ្យនាវាចូលចតប៉ុណ្ណោះទេ ប៉ុន្ដែយើងក៏មិនកំណត់ពេល លើការកំណត់ការចាកចេញនោះឡើយ មិនត្រឹមតែប៉ុណ្ណោះកម្ពុជាបានអនុញ្ញាតឲ្យចាស់ៗ ប្រមាណ២០០នាក់ ចុះមកក្រោមដើម្បីសម្រាកនៅសណ្ឋាគារថែមទៀតផង។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា មិនត្រឹមតែប៉ុណ្ណោះរដ្ឋមន្រ្ដីទេសចរណ៍បានធ្វើដំណើរ ទៅទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ទាំងនោះទៀតផង [....] កម្ពុជាបានជ្រើសយកជម្រើសដោយអនុញ្ញាត និងទទួលស្វាគមន៍ ព្រមទាំងគ្មានចង់បានអ្វីទាំងអស់ពីភ្ញៀវបរទេសទាំងនោះឡើយ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «នេះជាវប្បធម៌ និងជាទឹកចិត្តរបស់ប្រជាជនកម្ពុជា កម្ពុជាមិនមែនជាប្រទេសអ្នកមាននោះទេ ប៉ុន្ដែនៅពេលដែលអ្នកមានទុក្ខយើងជួយ, យើងដោះស្រាយ។ ឥឡូវនេះនាវា Villa Via Odyssey បានចាកចេញពីកម្ពុជាហើយ កាលពីយប់ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ»។

សូមជម្រាបថា កាលពីយប់ថ្ងៃទី៣ ខែវិច្ឆិកា ឈានចូលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នាវាទេសចរណ៍ Villa Vie Odyssey បានធ្វើដំណើរចាកចេញពីកម្ពុជាប្រកបដោយភាពរលូន និងសុខសុវត្ថិភាព បន្ទាប់ពីជាប់គាំងនៅកម្ពុជាជាងមួយសប្ដាហ៍។

ក្នុងអំឡុងពេលស្នាក់នៅ និងធ្វើដំណើរកម្សាន្តនៅក្នុងប្រទេសកម្ពុជា ភ្ញៀវទេសចរអន្តរជាតិ នាវិក និងក្រុមការងាររបស់នាវា បានសម្តែងនូវក្តីរំភើបចំពោះការយកចិត្តទុកដាក់របស់កម្ពុជា បានកោតសរសើរចំពោះទឹកចិត្តមនុស្សធម៌ និងភាពរួសរាយរាក់ទាក់របស់ប្រជាជនកម្ពុជា ព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រាជរដ្ឋាភិបាលកម្ពុជា៕