* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* រយៈពេល ៩ខែដើមឆ្នាំ២០២៦ ប្រជាពលរដ្ឋជាង ៥៦ម៉ឺននាក់ ទទួលបានអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)
* រាជរដ្ឋាភិបាលដំឡើងប្រាក់បំណាច់ដល់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងមន្ត្រីភូមិ សម្រាប់ឆ្នាំ២០២៧
* លោក ហ្សេលេនស្គី ផ្តល់គ្រឿងឥស្សរិយយសជូនស្ត្រីទីមួយអាមេរិក Melania Trump ជុំវិញការសម្រេចបានបទឈប់បាញ់ និងជម្លៀសប្រជាជនក្រុង Oleshky
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* រដ្ឋមន្ត្រីការបរទេសចិន កម្ពុជា និងថៃ ជួបពិភាក្សាប្រកបដោយលក្ខណៈស្ថាបនា ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការ និងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងកម្ពុជា-ថៃ
* ថៃ៖ កំពូលចេតិយនៅវត្ត Mai Nong Hoi ក្នុងខេត្ត Chiang Mai ស្រាប់តែបាក់រលំភ្លាមៗ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ ហើយមានប្រទេស៧០ហើយបានចុះឈ្មោះចូលរួម ហើយនឹងមានប្រធានាធិបតី ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលជាង២០ប្រទេសមកចូលរួម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ម៉ាក្រុង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សមាសភាពគណៈរដ្ឋមន្រ្តី២៣តុលា របស់ លោក សម រង្ស៉ី គឺតែងតាំងតែអ្នកពូកែជេរ តាមបណ្តាញសង្គម ជាពិសេស សម្តេចចំអកឱ្យ លោក អ៊ុំ សំអាន ដែលមិនចេះមើលផែនទី តែចេះប្រើញាណពិសេស
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ដរាបណា CPP នៅតែមានឱកាសដឹកនាំ យើងនឹងដោះស្រាយបញ្ហារបស់ប្រជាជនបន្តរហូត
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ម្សិលមិញសម្តេចបានឯកភាពលើគម្រោងប្រមាណ២៧០លានដុល្លារ រយៈពេល១៨ខែ ដែលកម្ពុជាធ្វើការជាមួយធនាគារពិភពលោក ដើម្បីធ្វើផ្លូវ ហើយប្រជាពលរដ្ឋសហគមន៍ដែលចូលរួមធ្វើផ្លូវជាមួយគម្រោងនេះ នឹងទទួលបានចំណូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា មកដល់ពេលនេះ រដ្ឋចំណាយប្រមាណ៦០០លានដុល្លារហើយ ដើម្បីទប់ទល់នឹងការកើនឡើងតម្លៃប្រេងឥន្ធនៈ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចែកពូជស្រូវ និងស្បៀង ជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅខេត្តពោធិសាត់ នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៦
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

សម្តេចធិបតី ហ៊ុន ម៉ាណែត ចំអកឱ្យ លោក សម រង្ស៉ី ដែលបោះឆ្នោតមិនដែលឈ្នះតាំងពីជំនាន់សម្តេចតេជោ ដល់ជំនាន់សម្តេច ហើយឥឡូវបែរជាតាំងខ្លួនជានាយករដ្ឋមន្ត្រីក្រៅច្បាប់ (Video inside)

05-11-2026 10:41

(ពោធិ៍សាត់)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងចំអកចំៗទៅកាន់អ្នកនយោបាយចាស់វស្សា សម រង្ស៉ី ដែលធ្វើនយោបាយប្រឆាំងតាំងពីជំនាន់សម្តេចតេជោរាប់អាណត្តិ មិនដែលឈ្នះឆ្នោតព្រោះពលរដ្ឋមិនគាំទ្រ រហូតមកដល់ជំនាន់ទី២ ហើយក៏នៅតែគ្មានឱកាសទៀត ទើបឈានទៅបង្កើតរដ្ឋាភិបាលក្រៅច្បាប់ និងតែងតាំងខ្លួនឯងជានាយករដ្ឋមន្ត្រី ដ៏គួរឱ្យអស់សំណើច។

ថ្លែងក្នុងឱកាសអញ្ជើញចែកពូជស្រូវ និងស្បៀងអាហារ ជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ សម្តេចធិបតី បានគូសបញ្ជាក់យ៉ាងច្បាស់អំពីដំណើរការប្រជាធិបតេយ្យស្របច្បាប់នៅកម្ពុជាថា កម្ពុជាមានរដ្ឋធម្មនុញ្ញ ហើយរាជរដ្ឋាភិបាលស្របច្បាប់ ត្រូវតែកើតចេញពីការបោះឆ្នោត ៥ឆ្នាំម្តង ទាំងការបោះឆ្នោតថ្នាក់ជាតិ និងឃុំ-សង្កាត់ ដោយគណបក្សដែលទទួលបានជ័យជម្នះ ត្រូវបានព្រះមហាក្សត្រចាត់តាំងឱ្យរៀបចំសមាសភាពគណៈរដ្ឋមន្ត្រី និងឆ្លងកាត់ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តពីរដ្ឋសភា។ ផ្ទុយទៅវិញ សម្តេចបានសម្តែងការហួសចិត្តចំពោះទង្វើរបស់ក្រុមប្រឆាំងមួយក្តាប់តូចនៅក្រៅប្រទេស ដែលមានមេក្រុមឧទ្ទាមសម រង្ស៉ី ដែលបានប្រកាសបង្កើត «រដ្ឋាភិបាលក្រៅច្បាប់ ២៣ តុលា» ដោយបោះឆ្នោតតែងតាំងគ្នីគ្នាឯង។

សម្តេចនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ចំអកថា៖ «ខ្ញុំហៅ អ្នកនយោបាយចាស់វស្សា សម រង្ស៉ី ខ្ញុំវាហួសចិត្ត គាត់តស៊ូធ្វើនយោបាយប្រឆាំងសម្ដេចតេជោ រាប់អណត្តិ អត់បានធ្វើនាយករដ្ឋមន្ត្រី ព្រោះប្រជាជនអត់គាំទ្រ ខ្ញុំថាតតាំងជាមួយឪពុកខ្ញុំ មិនឈ្នះ ! ដល់ឥឡូវគណបក្សប្រជាជនកម្ពុជា គេប្ដូរមកជំនាន់ទី២ ហើយគាត់នៅហ្នឹង ដល់ចុងក្រោយតាំងជាមួយសម្តេចតេជោមិនឈ្នះ ហើយអាយុ៧០ជាងហើយ ឥឡូវមកតតាំងជាមួយអ្នកអាយុ៤០ជាង៥០ជាងទៀត មើលៗដូចអត់ឱកាស ក៏ទៅបង្កើតរដ្ឋាភិបាល (ខុសច្បាប់) ធ្វើនាយករដ្ឋមន្រ្តីខ្លួនឯងតែម្តង អីចឹងក៏បង្កើតរដ្ឋាភិបាល២៣តុលា ហើយតែងតាំងខ្លួនឯងធ្វើនាយករដ្ឋមន្រ្តី»។

ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្ត្រី បានលាតត្រដាងអំពីសមាសភាពនៃរដ្ឋាភិបាលខុសច្បាប់នោះថា អ្នកដែលត្រូវបានតែងតាំងឱ្យទទួលបន្ទុកតាមវិស័យនានា សុទ្ធសឹងតែជាអ្នកពូកែជេរប្រមាថតាមបណ្តាញសង្គម Facebook រួមទាំងប្រធានស្ថាប័នព្រំដែនដែលគ្មានជំនាញ និងមិនចេះមើលព្រំដែនផងដែរ។ សម្តេចបានរំលឹកថា កន្លងមកបុគ្គលនោះបានចោទប្រកាន់រាជរដ្ឋាភិបាលថា កាត់ដីឱ្យគេនៅចន្លោះបង្គោល ៥២ ដល់ ៥៩ ប៉ុន្តែនៅពេលរាជរដ្ឋាភិបាលទាមទារឱ្យបង្ហាញភស្តុតាង បែរជាឆ្លើយថាគ្មានឯកសារ ដោយអះអាងថាយកតាម «ញាណពិសេស» ទៅវិញ ហើយចុងក្រោយបែរជាជិះយន្តហោះទៅសុំចម្លងផែនទីពីប្រទេសបារាំងទៀត។ សម្តេចបានបញ្ជាក់ជាថ្មីថា សម្តេចគ្មានពេលវេលាទៅឆ្លើយឆ្លង ឬចរចាតាមមេក្រូជាមួយ លោក អ៊ុំ សំអាន ដែលគ្មានឯកសារ និងគ្មានវិជ្ជាជីវៈនោះឡើយ។

ពាក់ព័ន្ធនឹងកិច្ចការព្រំដែន សម្តេចធិបតី បានសង្កត់ធ្ងន់ថា ការងារខណ្ឌសីមាព្រំដែនជារឿងបច្ចេកទេស និងច្បាប់ច្បាស់លាស់។ ការវាស់វែងជាមួយប្រទេសថៃ ត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់តាមសន្ធិសញ្ញា និងអនុសញ្ញាឆ្នាំ១៩០៧ ដែលមានកំណត់ហេតុរួម (PV) របស់គណៈកម្មការបារាំង-សៀម និងផ្អែកលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ឆ្នាំ២០០០ ក្នុងការពិនិត្យទីតាំងបង្គោលឡើងវិញ មិនមែនកំណត់បង្គោលថ្មីនោះទេ ដែលកន្លងមកការពិនិត្យនេះ បានទាញយកបង្គោលដែលខុសទីតាំងមកវិញ ដូចជាបង្គោលលេខ ៥៨ និង ៥៩ ជាដើម។

ជាចុងក្រោយ សម្តេចធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកការរៀបចំបោះឆ្នោតសភាក្លែងក្លាយរបស់ក្រុមប្រឆាំងនៅក្រៅប្រទេសថា ជាទង្វើផ្តាច់ការលើសអ្វីៗទាំងអស់ ព្រោះគ្មាននីតិវិធី គ្មានច្បាប់រដ្ឋធម្មនុញ្ញ និងឈរឈ្មោះតែងតាំងតែបក្ខពួកខ្លួនឯង។ សម្តេចបានគូសរំលេចថា ក្នុងចំណោមប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេសប្រមាណ ៦០ម៉ឺននាក់ បែរជាមានអ្នកចូលរួមបោះឆ្នោតត្រឹមតែ ១ពាន់នាក់ ដែលនេះជាការបរាជ័យដ៏អាម៉ាស់បំផុត និងជាទម្លាប់ «ចូលចិត្តតែដាក់គ្រាប់បែក ហើយជាន់ខ្លួនឯង រួចយកមកអួតគេ» តែប៉ុណ្ណោះ៕