* Fresh Exclusive: សម្ពាធការទូតពីភ្នំពេញដល់ម៉ានីល៖ ការមិនគោរពកិច្ចព្រមព្រៀង និងការគេចវេសរបស់ថៃ ត្រូវបានលាតត្រដាងលើឆាកអន្តរជាតិ
* ជួបសម្តេចមហាបវរធិបតី, ឯកអគ្គរដ្ឋទូតអាមេរិក បានបញ្ជាក់ថា អាមេរិក នៅតែបន្តជំរុញការអនុវត្តសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួលើបញ្ហាព្រំដែនកម្ពុជា-ថៃ
* ជួបអនុប្រធានព្រឹទ្ធសភាម៉ាឡេស៊ី, សម្តេចមហាបវរធិបតី បង្ហាញការពេញលើចំណងមិត្តភាពប្រទេសទាំងពីរ និងឆ្លៀតលើកពីស្ថានភាពព្រំដែនកម្ពុជា-ថៃ
* ជួបអនុប្រធានព្រឹទ្ធសភាម៉ាឡេស៊ី, សម្តេចមហាបវរធិបតី បង្ហាញការពេញលើចំណងមិត្តភាពប្រទេសទាំងពីរ និងឆ្លៀតលើកពីស្ថានភាពព្រំដែនកម្ពុជា-ថៃ
* លោក ដូណាល់ ត្រាំ ថាអាមេរិកកំពុងពង្រីកកិច្ចសហប្រតិបត្តិការផ្នែកការពារជាតិជាមួយហ្វីលីពីន
* ទោះបីជាពេលវេលាតែមួយថ្ងៃ តែសម្តេចធិបតី ហ៊ុន ម៉ាណែត បានចូលរួមកិច្ចប្រជុំកំពូលរហូតដល់៧ និងជំនួបទ្វេភាគីចំនួន២ ដោយគ្រប់នាទីសុទ្ធតែមានតម្លៃ
* សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើជាថ្មីដល់ភាគីថៃ ឱ្យសហការបន្តការងារវាស់វែង និងខណ្ឌសីមាព្រំដែនជាបន្ទាន់ ដើម្បីលុបបំបាត់ឫសគល់នៃជម្លោះ និងឈានទៅរកសន្តិភាពយូរអង្វែង
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូអញ្ជើញដល់ប្រទេសវិញហើយ ក្រោយបញ្ចប់ការងារនៅហ្វីលីពីន
* សម្តេចតេជោ ហ៊ុន សែន ផ្ញើសារទៅថៃ បើចង់ឱ្យកម្ពុជា ឈប់លើករឿងថៃឈ្លានពានលើវេទិកាអន្តរជាតិ ត្រូវគោរពកិច្ចព្រមព្រៀង និងចាប់ផ្តើមដំណើរការវាស់វែងដីព្រំដែន
* វិភាគអន្តរជាតិ៖ តើលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន អាចជួបគ្នាជាថ្មីនៅចិន?
* នៅចំពោះមុខសម្តេចតេជោ, អនុប្រធានព្រឹទ្ធសភាម៉ាឡេស៊ី ចង់បង្កើតឱ្យមានក្រុមមិត្តភាពនៃសមាជិកព្រឹទ្ធសភាប្រទេសទាំងពីរ ដើម្បីឱ្យមានចំណងមិត្តភាពនៃស្ថាប័ននីតិបញ្ញត្តិកាន់តែរឹងមាំ
* លោក ដូណាល់ ត្រាំ លើកឡើងពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួរ សម្តែងក្តីសង្ឃឹមចំពោះនិរន្តរភាព
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក និងពិធីលៀងសាយភោជន៍ផ្លូវការនៅប្រទេសហ្វីលីពីន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីបិទកិច្ចប្រជុំកំពូលអាស៊ាននៅហ្វីលីពីន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើការបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន៧នាក់ រួមនិងវត្ថុតាងមួយចំនួន ពាក់ព័ន្ធករណីគ្រឿងញៀន

05-11-2026 12:55

(កំពង់ស្ពឺ)៖ ដោយទទួលបានបទបញ្ជាផ្ទាល់ពីសំណាក់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ‌‎ព្រមទាំងមានការសម្របសម្រួលនីតិវិធីពី លោក ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ស្ពឺ , កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រួច បានសហការជាមួយកម្លាំងជំនាញក្នុងមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានសហការ បើក ប្រតិបត្តិ ការ ស្រាវជាវ កំណត់មុខសញ្ញា បង្ក្រាប និង ឃាត់ខ្លួន ជនសង្ស័យជាបន្តបន្ទាប់សរុបចំនួន០៧នាក់ និងចាប់យកវត្ថុតាងគ្រឿងញៀនមួយចំនួន។

អង្គភាពនគរបាលយុត្តិធម៌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើការសហការជាមួយកម្លាំងមូលដ្ឋានចុះបង្ក្រាប និងធ្វើការឃាត់ខ្លួនបានជនសង្ស័យបានជាបន្តបន្ទាប់សរុបចំនួន០៦នាក់ ដែលជនសង្ស័យទី០១មានឈ្មោះ តែម បញ្ញា ភេទប្រុស អាយ២៤ឆ្នាំ មុខរបរជាងកញ្ចក់, ទី០២ឈ្មោះ លីម អេងគ័ង ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរអ្នកដឹកអីវ៉ាន់, ទី០៣ឈ្មោះ កើត សុខម៉េង ភេទប្រុស អាយុ២២ឆ្នាំ មុខរបរអ្នកលក់សម្លៀកបំពាក់, ទី០៤ឈ្មោះ ចន្ទរិទ្ធ សម្មា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរជាងកង់បី, ទី០៥ ឈ្មោះ កែវ ស៊ីនួន ភេទស្រី អាយុ២៦ឆ្នាំ មុខរបរបុគ្គលិកអាហារដ្ឋាន, ទី០៦ឈ្មោះ ជា ស្រីឡែន ភេទស្រី អាយុ២២ឆ្នាំ មុខរបរជាងសាឡន ពាក់ព័ន្ធករណី ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តកាលពីវេលាម៉ោង ០៤៖៤០នាទី ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ នៅចំណុចរមណីដ្ឋានធម្មជាតិគីរីរម្យ ស្ថិតនៅភូមិដំរីផុត ឃុំគីរីរម្យ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ក្រោយពីបានទទួលចម្លើយសារភាពរបស់ឈ្មោះ លីម អេងគ័ង កម្លាំងអង្គភាពនគរបាលយុត្តិធម៌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការស្រាវជ្រាវកំណត់អត្តសញ្ញាណ និងឃាត់ខ្លួនជនសង្ស័យ ចំនួន០១នាក់ ឈ្មោះ សំណាង រាជ្យសីហ៍ ភេទប្រុស អាយ២៣ឆ្នាំ មុខរបរអ្នកដឹកជញ្ជូនម្ហូបអាហារ ពាក់ព័ន្ធករណី រក្សាទុក ជួញដូរ ចែកចាយនូវសារធាតុញៀនដោយខុសច្បាប់ ប្រព្រឹត្តកាលពីវេលាម៉ោង ១៤៖២០នាទី ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ នៅចំណុចលើផ្លូវជាតិលេខ៤ ស្ថិតនៅភូមិព្រៃគុយ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

វត្ថុតាងចាប់យករួមមានគ្រឿងញៀន (ប្រភេទ K និងទឹក) ចំនួន០៤កញ្ចប់ ទម្ងន់ ក្រាម (កញ្ចប់ម្សៅទម្ងន់ ១.៩៨ក្រាម និងកញ្ចប់ទឹកទម្ងន់ ១១.៧៦ក្រាម សរុបទម្ងន់ ១៣.៧៤ក្រាម)។ កញ្ចប់គ្រឿងញៀន (ប្រភេទ K) ចំនួន០៤កញ្ចប់ ។ ម៉ូតូ ចំនួន០១គ្រឿង (ម៉ាក HONDA DREAM ពណ៌ខ្មៅ ឆ្នាំ២០២០ ផ្លាកលេខ ភ្នំពេញ 1IN-6535)។ ទូរស័ព្ទ ចំនួន០២គ្រឿង (ម៉ាក Iphone) ។បាស់ ចំនួន០១គ្រឿង។ អំពូលភ្លើងពណ៌ ចំនួន០១ ។

បច្ចុប្បន្ន ជនសង្ស័យខាងលើ រួមទាំងវត្ថុតាង ត្រូវបានកម្លាំងជំនាញកំកសាងសំណុំរឿងបញ្ជូនទៅសលាដំបូងដើម្បីបន្តនីតិវិធី៕