* Fresh Exclusive: សម្ពាធការទូតពីភ្នំពេញដល់ម៉ានីល៖ ការមិនគោរពកិច្ចព្រមព្រៀង និងការគេចវេសរបស់ថៃ ត្រូវបានលាតត្រដាងលើឆាកអន្តរជាតិ
* ជួបសម្តេចមហាបវរធិបតី, ឯកអគ្គរដ្ឋទូតអាមេរិក បានបញ្ជាក់ថា អាមេរិក នៅតែបន្តជំរុញការអនុវត្តសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួលើបញ្ហាព្រំដែនកម្ពុជា-ថៃ
* ជួបអនុប្រធានព្រឹទ្ធសភាម៉ាឡេស៊ី, សម្តេចមហាបវរធិបតី បង្ហាញការពេញលើចំណងមិត្តភាពប្រទេសទាំងពីរ និងឆ្លៀតលើកពីស្ថានភាពព្រំដែនកម្ពុជា-ថៃ
* ជួបអនុប្រធានព្រឹទ្ធសភាម៉ាឡេស៊ី, សម្តេចមហាបវរធិបតី បង្ហាញការពេញលើចំណងមិត្តភាពប្រទេសទាំងពីរ និងឆ្លៀតលើកពីស្ថានភាពព្រំដែនកម្ពុជា-ថៃ
* លោក ដូណាល់ ត្រាំ ថាអាមេរិកកំពុងពង្រីកកិច្ចសហប្រតិបត្តិការផ្នែកការពារជាតិជាមួយហ្វីលីពីន
* ទោះបីជាពេលវេលាតែមួយថ្ងៃ តែសម្តេចធិបតី ហ៊ុន ម៉ាណែត បានចូលរួមកិច្ចប្រជុំកំពូលរហូតដល់៧ និងជំនួបទ្វេភាគីចំនួន២ ដោយគ្រប់នាទីសុទ្ធតែមានតម្លៃ
* សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើជាថ្មីដល់ភាគីថៃ ឱ្យសហការបន្តការងារវាស់វែង និងខណ្ឌសីមាព្រំដែនជាបន្ទាន់ ដើម្បីលុបបំបាត់ឫសគល់នៃជម្លោះ និងឈានទៅរកសន្តិភាពយូរអង្វែង
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូអញ្ជើញដល់ប្រទេសវិញហើយ ក្រោយបញ្ចប់ការងារនៅហ្វីលីពីន
* សម្តេចតេជោ ហ៊ុន សែន ផ្ញើសារទៅថៃ បើចង់ឱ្យកម្ពុជា ឈប់លើករឿងថៃឈ្លានពានលើវេទិកាអន្តរជាតិ ត្រូវគោរពកិច្ចព្រមព្រៀង និងចាប់ផ្តើមដំណើរការវាស់វែងដីព្រំដែន
* វិភាគអន្តរជាតិ៖ តើលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន អាចជួបគ្នាជាថ្មីនៅចិន?
* នៅចំពោះមុខសម្តេចតេជោ, អនុប្រធានព្រឹទ្ធសភាម៉ាឡេស៊ី ចង់បង្កើតឱ្យមានក្រុមមិត្តភាពនៃសមាជិកព្រឹទ្ធសភាប្រទេសទាំងពីរ ដើម្បីឱ្យមានចំណងមិត្តភាពនៃស្ថាប័ននីតិបញ្ញត្តិកាន់តែរឹងមាំ
* លោក ដូណាល់ ត្រាំ លើកឡើងពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួរ សម្តែងក្តីសង្ឃឹមចំពោះនិរន្តរភាព
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក និងពិធីលៀងសាយភោជន៍ផ្លូវការនៅប្រទេសហ្វីលីពីន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីបិទកិច្ចប្រជុំកំពូលអាស៊ាននៅហ្វីលីពីន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ក្រសួងអភិវឌ្ឍន៍ជនបទ បើកសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងផែនការយុទ្ធសាស្រ្ត ស្តីពីការអភិវឌ្ឍសហគមន៍ជនបទឆ្នាំ២០២៦-២០៣៣ និងផែនការយុទ្ធសាស្រ្តស្តីពីការធ្វើពិពិធកម្មសេដ្ឋកិច្ចគ្រួសារនៅតំបន់ជនបទឆ្នាំ២០២៦-២០៣៣

05-11-2026 14:13

(ភ្នំពេញ)៖ ក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងផែនការយុទ្ធសាស្រ្ត ស្តីពីការអភិវឌ្ឍសហគមន៍ជនបទឆ្នាំ២០២៦-២០៣៣ និងផែនការយុទ្ធសាស្រ្តស្តីពីការធ្វើពិពិធកម្មសេដ្ឋកិច្ចគ្រួសារនៅតំបន់ជនបទឆ្នាំ២០២៦-២០៣៣ ក្រោមអធិបតីភាពលោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ។

សិក្ខាសាលាពិគ្រោះយោបល់នេះ មានវត្តមានអញ្ជើញចូលរួមពីសំណាក់ ថ្នាក់ដឹកនាំក្រសួង, តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ, អភិបាលរងនៃគណៈអភិបាលរាជធានី ខេត្តទាំង២៥, តំណាងដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ ព្រមទាំងមន្ដ្រីជំនាញ នៃក្រសួងអភិវឌ្ឍន៍ជនបទ និងមន្ទីរអភិវឌ្ឍន៍ជនបទ សរុបប្រមាណ ៣០០រូប។

សិក្ខាសាលានេះ ដោយមានការធ្វើបទបង្ហាញលើឯកសារចំនួន២ រួមមាន៖ ទី១)សេចក្តីព្រាងផែនការយុទ្ធសាស្ត្រស្តីពី ការអភិវឌ្ឍសហគមន៍ជនបទឆ្នាំ២០២៦-២០៣៣ ដោយ លោក ឌី សារ៉ាត់ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ភូមិ និងសហគមន៍ជនបទ និងទី២)សេចក្ដីព្រាងផែនការយុទ្ធសាស្រ្តស្តីពី ការធ្វើពិពិធកម្មសេដ្ឋកិច្ចគ្រួសារនៅតំបន់ជនបទឆ្នាំ២០២៦-២០៣៣ ដោយ លោក ចាន់ សុភា ប្រធាននាយកដ្ឋានស្តីទីនាយកដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ។

ជាមួយគ្នានោះដែរ អង្គសិក្ខាសាលាបានធ្វើការពិភាក្សាយ៉ាងផុលផុស លើសេចក្ដីព្រាងផែនការយុទ្ធសាស្ដ្រទាំងពីរខាងលើ ព្រមទាំងបានចូលរួមផ្ដល់ជាធាតុចូលជាច្រើន ធ្វើឱ្យសេចក្ដីព្រាងផែនការយុទ្ធសាស្ដ្រនេះ កាន់តែមានភាពគ្រប់ជ្រុងជ្រោយ ក្លាយជាឯកសារគតិយុត្ត និងផែនទីបង្ហាញផ្លូវសម្រាប់ប្រើប្រាស់លើការងារអភិវឌ្ឍន៍ភូមិនិងសហគមន៍ជនបទ និងការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ។

ក្នុងឱកាសនោះដែរ លោក ឆាយ ឫទ្ធិសែន បានថ្លែងអំណរគុណចំពោះវត្តមានរបស់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ចូលរួមក្នុងពិធីដ៏មានសារៈសំខាន់នេះ ដែលជាកាយវិការបង្ហាញនូវស្មារតីរួមគ្នាជាសហថាមពល ក្រោមអភិក្រមជវភាពនៃប្រព័ន្ធតួអង្គតែមួយ លើការងារអភិវឌ្ឍន៍ជនបទ ជាពិសេសការងារអភិវឌ្ឍន៍សហគមន៍ជនបទ។ តាមរយៈបទបង្ហាញ និងកិច្ចពិភាក្សា លោករដ្ឋមន្ដ្រី បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះនាយកដ្ឋានជំនាញដែលខិតខំរៀបចំសេចក្តីព្រាងផែនការយុទ្ធសាស្រ្តទាំងពីរនេះ បានយ៉ាងល្អប្រសើរ ព្រមទាំងបានថ្លែងអំណរគុណចំពោះអង្គសិក្ខាសាលាទាំងមូល ដែលបានចូលរួមពិភាក្សាយ៉ាងផុសផុល និងផ្តល់ជាធាតុចូលដ៏មានសារៈសំខាន់ជាច្រើន ដែលជាបំពេញបន្ថែមនូវចំណុចខ្វះខាត និងធ្វើឱ្យផែនការយុទ្ធសាស្រ្តទាំងពីរនេះ កាន់តែមានភាពគ្រប់ជ្រុងជ្រោយបន្ថែមទៀត។

លោករដ្ឋមន្ដ្រី បានគូសបញ្ជាក់ជូនថា ការអភិវឌ្ឍភូមិនិងសហគមន៍ជនបទចម្រុះប្រកបដោយភាពធន់ និងបរិយាបន្ននៅតំបន់ជនបទ ព្រមទាំងការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ គឺជាការងារអាទិភាពមួយរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងការគាំទ្រសកម្មភាពអភិវឌ្ឍន៍សហគមន៍ជនបទទូទៅ សហគមន៍ដីសម្បទានសង្គមកិច្ចគ្រប់ប្រភេទ និងសហគមន៍ជនជាតិដើមភាគតិចផងដែរ។ ក្នុងន័យនេះ ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងរៀបចំផែនការយុទ្ធសាស្រ្តស្តីពី ការអភិវឌ្ឍសហគមន៍ជនបទឆ្នាំ២០២៦-២០៣៣ និងផែនការយុទ្ធសាស្រ្តស្តីពី ការធ្វើពិពិធកម្មសេដ្ឋកិច្ចគ្រួសារនៅតំបន់ជនបទឆ្នាំ២០២៦-២០៣៣ ដើម្បីប្រើប្រាស់ជាឯកសារគិតយុត្ត និងជាផែនទីបង្ហាញផ្លូវ ក្នុងការជំរុញការងារអភិវឌ្ឍន៍ភូមិនិងសហគមន៍ជនបទ និងការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ ឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។

ឆ្លៀតក្នុងឱកាសដ៏មានអត្ថន័យនេះ លោករដ្ឋមន្ដ្រី បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្រ្តីបច្ចេកទេស និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមគាំទ្រ និងសហការយ៉ាងល្អប្រសើរក្នុងការអភិវឌ្ឍភូមិនិងសហគមន៍នាពេលកន្លងមកប្រកបដោយការទទួលខុសត្រូវ និងវិជ្ជាជីវៈខ្ពស់ ដែលបានកែប្រែតំបន់ជនបទឱ្យមានការរីកចម្រើន និងប្រែប្រួលគួរឱ្យកត់សម្គាល់ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធ៌ម ព្រមទាំងភាពស៊ីវីល័យ។

មុននឹងបញ្ចប់ លោករដ្ឋមន្ត្រី បានណែនាំដល់ក្រុមការងារបច្ចេកទេសត្រូវយកមតិយោបល់ និងធាតុចូលទាំងអស់ដែលទទួលបានពីការពិភាក្សាក្នុងអង្គសិក្ខាសាលានាថ្ងៃនេះ ដាក់បញ្ចូលក្នុងសេចក្តីព្រាងផែនការយុទ្ធសាស្រ្តទាំងពីរនេះ ឱ្យបានពេញលេញ។ លោករដ្ឋមន្ត្រីបានផ្តល់នូវអនុសាសន៍មួយចំនួន ដើម្បីជាការតម្រង់ទិស ក្នុងការរៀបចំផែនការយុទ្ធសាស្រ្តនេះឱ្យបានគ្រប់ជ្រុងជ្រោយ និងអាចអនុវត្តបានជោគជ័យប្រកបដោយភាពប្រាកដនិយម ដើម្បីឆ្លើយតបទៅនឹងបរិបទ និងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅតំបន់ជនបទ ក្នុងគោលដៅចូលរួមចំណែកសម្រេចឱ្យបានជោគជ័យនូវគោលនយោបាយជាតិស្ដីពី ការអភិវឌ្ឍន៍ជនបទឆ្នាំ២០២៥-២០៣៥៕