* វិភាគអន្តរជាតិ៖ សង្រ្គាម ពន្ធគយ និងចិន តើជ័យជម្នះរបស់គណបក្សប្រជាធិបតេយ្យមានន័យយ៉ាងណា?
* តុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួនអតីតបវរកញ្ញាថៃ Boom Panadda និងស្វាមី ពីបទឆបោកប្រាក់សប្បុរសធម៌ និងលាងលុយកខ្វក់
* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* រយៈពេល ៩ខែដើមឆ្នាំ២០២៦ ប្រជាពលរដ្ឋជាង ៥៦ម៉ឺននាក់ ទទួលបានអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)
* រាជរដ្ឋាភិបាលដំឡើងប្រាក់បំណាច់ដល់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងមន្ត្រីភូមិ សម្រាប់ឆ្នាំ២០២៧
* លោក ហ្សេលេនស្គី ផ្តល់គ្រឿងឥស្សរិយយសជូនស្ត្រីទីមួយអាមេរិក Melania Trump ជុំវិញការសម្រេចបានបទឈប់បាញ់ និងជម្លៀសប្រជាជនក្រុង Oleshky
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* រដ្ឋមន្ត្រីការបរទេសចិន កម្ពុជា និងថៃ ជួបពិភាក្សាប្រកបដោយលក្ខណៈស្ថាបនា ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការ និងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងកម្ពុជា-ថៃ
* ថៃ៖ កំពូលចេតិយនៅវត្ត Mai Nong Hoi ក្នុងខេត្ត Chiang Mai ស្រាប់តែបាក់រលំភ្លាមៗ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ ហើយមានប្រទេស៧០ហើយបានចុះឈ្មោះចូលរួម ហើយនឹងមានប្រធានាធិបតី ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលជាង២០ប្រទេសមកចូលរួម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ម៉ាក្រុង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អភិបាលខេត្តព្រះសីហនុ ផ្សព្វផ្សាយសក្តានុពលទេសចរណ៍នៅខេត្តព្រះសីហនុនៅប្រទេសឆែក, ជើងហោះហើរត្រង់ព្រះសីហនុ-ឆែក គ្រោងដំណើរការនៅថ្ងៃទី១៩ ខែធ្នូ

05-11-2026 14:58

(ឆែក)៖ តបតាមការអញ្ជើញរបស់ក្រុមហ៊ុនទេសចរណ៍ «DERTOUR Group (EXIM tours & FISCHER)» ដែលមានមូលដ្ឋាននៅសាធារណរដ្ឋឆែក នាថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានដឹកនាំគណៈប្រតិភូខេត្តចូលរួមកម្មវិធី «ផ្សព្វផ្សាយសក្តានុពលទេសចរណ៍ខេត្តព្រះសីហនុ និងជើងហោះហើរត្រង់ពីសាធារណរដ្ឋឆែកមកកាន់ខេត្តព្រះសីហនុ» ដែលជាវេទិកាផ្សព្វផ្សាយទេសចរណ៍ ដើម្បីផ្សព្វផ្សាយសក្តានុពលទេសចរណ៍ខេត្តព្រះសីហនុទៅកាន់ទីផ្សារប្រទេសឆែក និងតំបន់អឺរ៉ុប។

ក្នុងវេទិកានេះ អ្វីដែលជាចំណុចសំខាន់ និងជាប្រវត្តិសាស្ត្រនៃវេទិកានេះ គឺការផ្សព្វផ្សាយអំពីការដាក់ឱ្យដំណើរការជើងហោះហើរតាមរដូវកាល (Charter Flight) ជាលើកដំបូងបង្អស់ពីទីក្រុងប្រាហ្គ (Prague) សាធារណរដ្ឋឆែក មកកាន់ខេត្តព្រះសីហនុ ដែលគ្រោងចាប់ផ្តើមពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៧។

គម្រោងនេះត្រូវបានរៀបចំឡើងដោយក្រុមហ៊ុន «DERTOUR Group» ដោយភ្ជាប់ជាមួយកញ្ចប់សេវាកម្មទេសចរណ៍ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរអឺរ៉ុបមកកាន់គោលដៅទេសចរណ៍ឆ្នេរសមុទ្រ និងកោះធម្មជាតិដ៏ស្រស់ស្អាតរបស់កម្ពុជា។

ក្នុងឱកាសនោះ អភិបាលខេត្ត បានធ្វើបទបង្ហាញយ៉ាងក្បោះក្បាយអំពីសក្តានុពលទេសចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធអភិវឌ្ឍន៍របស់ខេត្តព្រះសីហនុ ខណៈដែលតំណាងរីសតជាច្រើននៅលើកោះរ៉ុង ក៏បានចូលរួមធ្វើបទបង្ហាញ ណែនាំអំពីសេវាកម្ម កន្លែងស្នាក់នៅកម្រិតប្រណិត និងបទពិសោធន៍ទេសចរណ៍ពិសេសៗជូនដល់ទីភ្នាក់ងារទេសចរណ៍ និងអ្នកចូលរួមផងដែរ។

វត្តមានរបស់លោក ម៉ាង ស៊ីណេត ក្នុងវេទិកានេះ បានស្តែងឱ្យឃើញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ និងការគាំទ្រយ៉ាងពេញទំហឹងរបស់រដ្ឋបាលខេត្តព្រះសីហនុ ក្នុងការសហការយ៉ាងជិតស្និទ្ធជាមួយវិស័យឯកជន ដើម្បីរុញច្រានការផ្សព្វផ្សាយទេសចរណ៍កម្ពុជាលើឆាកអន្តរជាតិ និងត្រៀមខ្លួនរួចរាល់ក្នុងការស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិមកកាន់ដែនដីឆ្នេរសមុទ្រតារារះនាទិសនិរតី៕