* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* រយៈពេល ៩ខែដើមឆ្នាំ២០២៦ ប្រជាពលរដ្ឋជាង ៥៦ម៉ឺននាក់ ទទួលបានអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)
* រាជរដ្ឋាភិបាលដំឡើងប្រាក់បំណាច់ដល់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងមន្ត្រីភូមិ សម្រាប់ឆ្នាំ២០២៧
* លោក ហ្សេលេនស្គី ផ្តល់គ្រឿងឥស្សរិយយសជូនស្ត្រីទីមួយអាមេរិក Melania Trump ជុំវិញការសម្រេចបានបទឈប់បាញ់ និងជម្លៀសប្រជាជនក្រុង Oleshky
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* រដ្ឋមន្ត្រីការបរទេសចិន កម្ពុជា និងថៃ ជួបពិភាក្សាប្រកបដោយលក្ខណៈស្ថាបនា ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការ និងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងកម្ពុជា-ថៃ
* ថៃ៖ កំពូលចេតិយនៅវត្ត Mai Nong Hoi ក្នុងខេត្ត Chiang Mai ស្រាប់តែបាក់រលំភ្លាមៗ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ ហើយមានប្រទេស៧០ហើយបានចុះឈ្មោះចូលរួម ហើយនឹងមានប្រធានាធិបតី ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលជាង២០ប្រទេសមកចូលរួម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ម៉ាក្រុង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សមាសភាពគណៈរដ្ឋមន្រ្តី២៣តុលា របស់ លោក សម រង្ស៉ី គឺតែងតាំងតែអ្នកពូកែជេរ តាមបណ្តាញសង្គម ជាពិសេស សម្តេចចំអកឱ្យ លោក អ៊ុំ សំអាន ដែលមិនចេះមើលផែនទី តែចេះប្រើញាណពិសេស
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ដរាបណា CPP នៅតែមានឱកាសដឹកនាំ យើងនឹងដោះស្រាយបញ្ហារបស់ប្រជាជនបន្តរហូត
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ក្រសួងផែនការ ប្រកាសផ្សព្វផ្សាយលទ្ធផលបឋមផលិតផលក្នុងស្រុកសរុប (GDP) នៅខេត្តបាត់ដំបង

05-11-2026 15:01

(បាត់ដំបង)៖ ក្រសួងផែនការ បានរៀបចំពិធីប្រកាសផ្សព្វផ្សាយលទ្ធផលបឋមផលិតផលក្នុងស្រុកសរុប (GDP) ខេត្តបាត់ដំបង ក្រោមអធិបតីភាពលោក រិន វីរៈ ទីប្រឹក្សាផ្ទាល់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានជាតិស្ថិតិ, លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងលោក សុខ លូ អភិបាលខេត្តបាត់ដំបង។ ពិធីនេះធ្វើឡើងនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តបាត់ដំបង។

ក្នុងឱកាសនោះ លោក សុខ លូ ថ្លែងឱ្យដឹងថា ខេត្តបាត់ដំបងជាបេះដូងកសិកម្ម និងជាមជ្ឈមណ្ឌលកសិ-ឧស្សាហកម្មដ៏សំខាន់របស់ប្រទេសជាតិ ដោយមានការបែងចែកសណ្ឋានដីយ៉ាងសម្បូរបែប គឺតំបន់ខ្ពង់រាបនិងភ្នំ តំបន់វាលទំនាប និងតំបន់ទំនាបជាប់បឹងទន្លេសាប។

លោកថា ទីប្រជុំជនក្រុងបាត់ដំបង គឺជាចំណុចប្រសព្វនៃផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ៥៧ ផ្លូវរថភ្លើង និងមានស្ទឹងសង្កែដ៏ស្រស់ត្រកាលហូរកាត់ជាប្រភពទឹកទ្រទ្រង់ជីវភាពប្រជាពលរដ្ឋក្នុងខេត្តដ៏សំខាន់។ ស្ថិតក្នុងបរិបទនៃការជំរុញ អភិវឌ្ឍសេដ្ឋកិច្ចសង្គម ការវាយតម្លៃពីទំហំ និងកំណើនសេដ្ឋកិច្ចជាក់លាក់របស់ខេត្ត គឺជាតម្រូវការដ៏ចាំបាច់បំផុតដើម្បីអាចវាស់វែងសក្ដានុពល និងដើម្បីជាមូលដ្ឋានកំណត់ទិសដៅអភិវឌ្ឍន៍ឱ្យបានសមស្រប និងទាន់ពេលវេលា។

លោកគូសបញ្ជាក់ថា គណនេយ្យជាតិសម្រាប់ឆ្នាំ២០២៥ របស់ខេត្តបាត់ដំបង គឺជាសមិទ្ធផលផ្លែផ្កាបានមកពីកិច្ចសហការយ៉ាងជិតស្និទ្ធ និងស្មារតីទទួលខុសត្រូវខ្ពស់រវាងរដ្ឋបាលខេត្ត មន្ទីរ អង្គភាពជំនាញជុំវិញខេត្ត ក្នុងការប្រមូល និងបញ្ជូនទិន្នន័យតាមវិស័យនីមួយៗផ្ដល់ជូនវិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ ដើម្បីធ្វើការចងក្រង និងគណនាបានត្រឹមត្រូវច្បាស់លាស់។

ក្នុងនាមរដ្ឋបាលខេត្តបាត់ដំបង លោកថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះក្រសួងផែនការ និងវិទ្យាស្ថានជាតិស្ថិតិដែលបានយកចិត្តទុកដាក់ និងផ្ដល់ការគាំទ្រដល់ខេត្តបាត់ដំបង ព្រមទាំងសូមកោតសរសើរដល់មន្ត្រី ជំនាញពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងរហូតសម្រេចបាននូវឯកសារស្ថិតិគណនេយ្យជាតិដ៏មានតម្លៃនេះ។

លោកស្នើសុំបណ្ដាមន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក និងវិស័យឯកជន និងដៃគូអភិវឌ្ឍទាំងអស់ មេត្តាប្រើប្រាស់លទ្ធផល និងទិន្នន័យទាំងនេះឱ្យអស់ពីលទ្ធភាពក្នុងកិច្ចការងារជំរុញអភិវឌ្ឍន៍គ្រប់វិស័យ សំដៅបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋឱ្យកាន់តែមានភាពរីកចម្រើនជាបន្តបន្ទាប់។

លោក រិន វីរៈ បញ្ជាក់ឱ្យដឹងថា ខេត្តបាត់ដំបងមានសក្ដានុពលវិស័យកសិកម្មសម្រាប់ផ្គត់ផ្គង់ផលិតផលកសិកម្មសម្រាប់ប្រទេស និងវិស័យឧស្សាហកម្ម-ទេសចរណ៍ ដែលអាចជំរុញកំណើនសេដ្ឋកិច្ចខេត្តកាន់តែខ្លាំងថែមទៀត។ ជាលទ្ធផល សេដ្ឋកិច្ចខេត្តបាត់ដំបងឆ្នាំ២០២៥ មានទំហំសេដ្ឋកិច្ច ១៥.៧២៣,៨៦៣ លានរៀល គិតជាដុល្លារ ៣.៩១៩ លានដុល្លារអាមេរិក (អត្រាប្ដូរប្រាក់ ៤០១២ រៀលក្នុង ១ ដុល្លារ) បើគិតតាមថ្លៃបច្ចុប្បន្ន នៅឆ្នាំ២០២៥ ស្មើនឹង ៧,៦% នៃទំហំសេដ្ឋកិច្ចជាតិ និងមានកំណើនសេដ្ឋកិច្ច ៥,៤% (តាមថ្លៃថេរឆ្នាំ២០១៤) ប្រាក់ចំណូលសម្រាប់ម្នាក់មាន ២.៧៧៦ ដុល្លារអាមេរិក។ រចនាសម្ព័ន្ធសេដ្ឋកិច្ចតាមថ្លៃបច្ចុប្បន្ន វិស័យកសិកម្មមានចំណែក ៥៧,៥% វិស័យឧស្សាហកម្មមានចំណែក ២០,៨% និងវិស័យសេវាកម្មមានចំណែក ២១,៧%។

លោកសម្ដែងការអបអរសាទរចំពោះសមិទ្ធផលធំៗរបស់ខេត្តបាត់ដំបង និងសង្ឃឹមយ៉ាងមុតមាំថា ក្នុងបណ្ដាឆ្នាំបន្ទាប់ទៀត ក្រោមការដឹកនាំរបស់លោកអភិបាលខេត្ត នឹងសម្រេចបានជោគជ័យធំៗជាច្រើនបន្ថែមទៀតផងដែរ៕