* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* រយៈពេល ៩ខែដើមឆ្នាំ២០២៦ ប្រជាពលរដ្ឋជាង ៥៦ម៉ឺននាក់ ទទួលបានអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)
* រាជរដ្ឋាភិបាលដំឡើងប្រាក់បំណាច់ដល់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងមន្ត្រីភូមិ សម្រាប់ឆ្នាំ២០២៧
* លោក ហ្សេលេនស្គី ផ្តល់គ្រឿងឥស្សរិយយសជូនស្ត្រីទីមួយអាមេរិក Melania Trump ជុំវិញការសម្រេចបានបទឈប់បាញ់ និងជម្លៀសប្រជាជនក្រុង Oleshky
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* រដ្ឋមន្ត្រីការបរទេសចិន កម្ពុជា និងថៃ ជួបពិភាក្សាប្រកបដោយលក្ខណៈស្ថាបនា ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការ និងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងកម្ពុជា-ថៃ
* ថៃ៖ កំពូលចេតិយនៅវត្ត Mai Nong Hoi ក្នុងខេត្ត Chiang Mai ស្រាប់តែបាក់រលំភ្លាមៗ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ ហើយមានប្រទេស៧០ហើយបានចុះឈ្មោះចូលរួម ហើយនឹងមានប្រធានាធិបតី ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលជាង២០ប្រទេសមកចូលរួម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ម៉ាក្រុង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សមាសភាពគណៈរដ្ឋមន្រ្តី២៣តុលា របស់ លោក សម រង្ស៉ី គឺតែងតាំងតែអ្នកពូកែជេរ តាមបណ្តាញសង្គម ជាពិសេស សម្តេចចំអកឱ្យ លោក អ៊ុំ សំអាន ដែលមិនចេះមើលផែនទី តែចេះប្រើញាណពិសេស
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ដរាបណា CPP នៅតែមានឱកាសដឹកនាំ យើងនឹងដោះស្រាយបញ្ហារបស់ប្រជាជនបន្តរហូត
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

កម្ពុជា ចែករំលែកបទពិសោធពីការរៀបចំ និងអនុវត្តវិធានការសុវត្ថិភាព និងសុខភាពការងារ នាកិច្ចប្រជុំថ្នាក់តំបន់នៅម៉ាឡេស៊ី

05-11-2026 15:03

(ម៉ាឡេស៊ី)៖ លោកស្រី សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដឹកនាំគណៈប្រតិភូត្រីភាគីកម្ពុជាចូលរួមកិច្ចប្រជុំថ្នាក់តំបន់ស្ដីពី ការពង្រឹងប្រព័ន្ធកត់ត្រានិងជូនដំណឹង (R&N) អំពីគ្រោះថ្នាក់ការងារនិងជំងឺវិជ្ជាជីវៈ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៣-៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីក្រុងពុត្រាចាយ៉ា ប្រទេសម៉ាឡេស៊ី ដែលត្រូវបានសហការរៀបចំដោយអង្គការអន្តរជាតិខាងការងារ (ILO) និងក្រសួងធនធានមនុស្សម៉ាឡេស៊ី ក្រោមការគាំទ្រពីគម្រោង ILO/Japan និងសហភាពអឺរ៉ុបប្រចាំម៉ាឡេស៊ី ដោយមានអ្នកចូលរួមសរុបប្រមាណ១០០នាក់ មកពី១៧ប្រទេស ក្នុងនោះមានបណ្ដាប្រទេសអាស៊ាន និងប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

ក្នុងនាមជាវាគ្មិនកិត្តិយស លោកស្រី សុវណ្ណ វណ្ណារតន៍ បានចែករំលែកបទពិសោធរបស់កម្ពុជាក្នុងការរៀបចំនិងអនុវត្តគោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធសុវត្ថិភាពនិងសុខភាពការងារ (OSH)។ លោកស្រីក៏បានលើកឡើងអំពីវឌ្ឍនភាពនៃការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាពនិងសុខភាពការងារ និងការធ្វើបច្ចុប្បន្នភាពប្រកាសពាក់ព័ន្ធក្នុងការលើកកម្ពស់សុខភាពផ្លូវចិត្ត និងវិធានការឆ្លើយតបនឹងភាពតានតឹងដោយកម្តៅនៅកន្លែងធ្វើការ ជាពិសេសក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប វិស័យកសិកម្ម និងវិស័យសំណង់។

លោកស្រីបានគូសបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់សុវត្ថិភាពនិងសុខភាពការងារ តាមរយៈការអនុវត្តច្បាប់ស្តីពីការងារ ដើម្បីបង្ការនិងទប់ស្កាត់គ្រោះថ្នាក់ការងារនិងជំងឺវិជ្ជាជីវៈ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់ និងមានចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា៕