* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* រយៈពេល ៩ខែដើមឆ្នាំ២០២៦ ប្រជាពលរដ្ឋជាង ៥៦ម៉ឺននាក់ ទទួលបានអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)
* រាជរដ្ឋាភិបាលដំឡើងប្រាក់បំណាច់ដល់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងមន្ត្រីភូមិ សម្រាប់ឆ្នាំ២០២៧
* លោក ហ្សេលេនស្គី ផ្តល់គ្រឿងឥស្សរិយយសជូនស្ត្រីទីមួយអាមេរិក Melania Trump ជុំវិញការសម្រេចបានបទឈប់បាញ់ និងជម្លៀសប្រជាជនក្រុង Oleshky
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* រដ្ឋមន្ត្រីការបរទេសចិន កម្ពុជា និងថៃ ជួបពិភាក្សាប្រកបដោយលក្ខណៈស្ថាបនា ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការ និងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងកម្ពុជា-ថៃ
* ថៃ៖ កំពូលចេតិយនៅវត្ត Mai Nong Hoi ក្នុងខេត្ត Chiang Mai ស្រាប់តែបាក់រលំភ្លាមៗ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ ហើយមានប្រទេស៧០ហើយបានចុះឈ្មោះចូលរួម ហើយនឹងមានប្រធានាធិបតី ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលជាង២០ប្រទេសមកចូលរួម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ម៉ាក្រុង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សមាសភាពគណៈរដ្ឋមន្រ្តី២៣តុលា របស់ លោក សម រង្ស៉ី គឺតែងតាំងតែអ្នកពូកែជេរ តាមបណ្តាញសង្គម ជាពិសេស សម្តេចចំអកឱ្យ លោក អ៊ុំ សំអាន ដែលមិនចេះមើលផែនទី តែចេះប្រើញាណពិសេស
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ដរាបណា CPP នៅតែមានឱកាសដឹកនាំ យើងនឹងដោះស្រាយបញ្ហារបស់ប្រជាជនបន្តរហូត
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ជួបសំណេះសំណាល និងចែកអំណោយដល់កុមារកំព្រា និងកុមារមកពីគ្រួសារខ្វះខាត ចំនួន១៦០នាក់

05-11-2026 15:13

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លីមកម្ពុជា បានអញ្ជើញសំណេះសំណាលជាមួយអាណាព្យាបាល និងចែកអំណោយជាកញ្ចប់អាហារ សម្លៀកបំពាក់ ព្រមទាំងថវិកាហ្សាកាត់ ជូនដល់កុមារកំព្រា និងកុមារមកពីគ្រួសារខ្វះខាត ចំនួន១៦០នាក់ មកពីតំបន់ជុំវិញរាជធានីភ្នំពេញ។

អំណោយមនុស្សធម៌នេះ គឺជាការឧបត្ថម្ភគាំទ្រពីអង្គការ SGQURBAN Global Project ដោយមានកិច្ចសហការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុន អារ៉ាប៊ីយ៉ាធួរ (Arabia Tours) សរុបថវិកាចំនួន៩,៦០០ដុល្លារអាមេរិក។

ថ្លែងក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់ខ្ពស់ជានិច្ចចំពោះសុខទុក្ខ និងអនាគតរបស់កុមារកំព្រា និងកុមារងាយរងគ្រោះ ដោយបានបង្កើតមជ្ឈមណ្ឌលថែទាំ ក៏ដូចជាការរៀបចំផ្តល់កិច្ចគាំពារ ដល់ពួកគាត់។ លោកបានផ្ដោតសំខាន់លើការយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការកម្ពស់វិស័យអប់រំ និងការសិក្សារៀនសូត្ររបស់កុមារ ដោយបានគូសបញ្ជាក់ថា ការផ្ដល់ឱកាសឲ្យកុមារកំព្រា និងកុមារក្រីក្រទទួលបាននូវការអប់រំពេញលេញនៅតាមសាលារៀន គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់បំផុត ក្នុងការបណ្តុះបណ្តាលពួកគាត់ ឲ្យក្លាយខ្លួនជាអ្នកដឹកនាំដ៏ឆ្នើមនៅថ្ងៃអនាគត។

លោកបណ្ឌិតទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការ SGQURBAN និងក្រុមហ៊ុន Arabia Tours ដែលបានផ្តួចផ្តើមសកម្មភាពមនុស្សធម៌ដ៏មានអត្ថន័យនេះឡើង ព្រមទាំងបានសម្តែងនូវក្តីអាណិតស្រឡាញ់ និងលើកទឹកចិត្តដល់កុមារៗទាំងអស់ ឲ្យខិតខំរៀនសូត្រ ដើម្បីកសាងអនាគតដ៏ល្អប្រសើរសម្រាប់ខ្លួនឯង គ្រួសារ និងសង្គមជាតិ។

ចំណែកលោក Mouzzamil PM ប្រធាន SGQURBAN Global Projects បានគូសបញ្ជាក់ថា ការរៀបចំពិធីផ្តល់អំណោយនេះ គឺដើម្បីនាំយកមកនូវក្តីស្រឡាញ់ ស្នាមញញឹម និងពន្លឺថ្ងៃថ្មីដល់ជីវិតរបស់កុមារកំព្រា និងកុមារងាយរងគ្រោះក្នុងតំបន់រាជធានីភ្នំពេញ។ ទោះបីជាអំណោយទាំងនោះមានទំហំតិចតួចក៏ដោយ ប៉ុន្តែវាមានតម្លៃដ៏ធំធេងពីសំណាក់សប្បុរសជន។ ជាមួយគ្នានេះ លោកក៏បានបញ្ជាក់ទៅកាន់កុមារៗថា ពួកគេគឺជាក្មេងដ៏មានតម្លៃ ដែលសប្បុរសជនទាំងអស់មិនអាចភ្លេចឡើយ ហើយថែមទាំងបានបួងសួងសុំឲ្យព្រះអល់ឡោះជាម្ចាស់ប្រទានពរជ័យ សុខភាពល្អ សេចក្តីសុខ ចំណេះដឹង និងអនាគតដ៏ភ្លឺស្វាងផងដែរ។

ដោយឡែកលោក Samer Abu Jami ប្រធានក្រុមហ៊ុន Arabia Tours បានលើកឡើងថា ការថែទាំកុមារកំព្រា មិនមែនគ្រាន់តែជាការងារសប្បុរសធម៌ប៉ុណ្ណោះទេ ប៉ុន្តែគឺជាការទទួលខុសត្រូវ ដ៏ធំធេងផ្នែកមនុស្សធម៌ និងជាគុណតម្លៃដ៏វិសេសវិសាល ផ្នែកសាសនា។ លោកក៏អំណរគុណយ៉ាងជ្រាលជ្រៅចំពោះភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមចំណែកនៅក្នុងការរៀបចំ កម្មវិធីដ៏ប្រសើរ និងមានអត្ថន័យនេះ៕