* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* រយៈពេល ៩ខែដើមឆ្នាំ២០២៦ ប្រជាពលរដ្ឋជាង ៥៦ម៉ឺននាក់ ទទួលបានអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)
* រាជរដ្ឋាភិបាលដំឡើងប្រាក់បំណាច់ដល់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងមន្ត្រីភូមិ សម្រាប់ឆ្នាំ២០២៧
* លោក ហ្សេលេនស្គី ផ្តល់គ្រឿងឥស្សរិយយសជូនស្ត្រីទីមួយអាមេរិក Melania Trump ជុំវិញការសម្រេចបានបទឈប់បាញ់ និងជម្លៀសប្រជាជនក្រុង Oleshky
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* រដ្ឋមន្ត្រីការបរទេសចិន កម្ពុជា និងថៃ ជួបពិភាក្សាប្រកបដោយលក្ខណៈស្ថាបនា ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការ និងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងកម្ពុជា-ថៃ
* ថៃ៖ កំពូលចេតិយនៅវត្ត Mai Nong Hoi ក្នុងខេត្ត Chiang Mai ស្រាប់តែបាក់រលំភ្លាមៗ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ ហើយមានប្រទេស៧០ហើយបានចុះឈ្មោះចូលរួម ហើយនឹងមានប្រធានាធិបតី ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលជាង២០ប្រទេសមកចូលរួម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ម៉ាក្រុង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សមាសភាពគណៈរដ្ឋមន្រ្តី២៣តុលា របស់ លោក សម រង្ស៉ី គឺតែងតាំងតែអ្នកពូកែជេរ តាមបណ្តាញសង្គម ជាពិសេស សម្តេចចំអកឱ្យ លោក អ៊ុំ សំអាន ដែលមិនចេះមើលផែនទី តែចេះប្រើញាណពិសេស
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ដរាបណា CPP នៅតែមានឱកាសដឹកនាំ យើងនឹងដោះស្រាយបញ្ហារបស់ប្រជាជនបន្តរហូត
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

សមាជិកក្រុមប្រឹក្សាខេត្តតាកែវ ចាត់ទុកការកសាងរូបបង្កង នឹងជួយទាក់ទាញភ្ញៀវទេសចរមកខេត្តតាកែវកាន់តែច្រើនឡើង

05-11-2026 15:17

(តាកែវ)៖ សមាជិកក្រុមប្រឹក្សាខេត្តតាកែវ បានសម្ដែងការសាទរចំពោះរដ្ឋបាលខេត្តតាកែវ ដែលបានកសាងសមិទ្ធផលថ្មីរូបសំណាកបង្កងបាញ់ទឹក នៅមាត់បឹងតាកែវ កណ្ដាលក្រុងដូនកែវ ដោយចាត់ទុកសមិទ្ធផលថ្មីនេះ បានជួយទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ មកទស្សនាលេងកម្សាន្តក្នុងក្រុងដូនកែវ កាន់តែច្រើនជាពិសេសនឹងជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋថែមទៀត។

ថ្លែងនៅក្នុងកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តតាកែវ នៅសាលប្រជុំរដ្ឋបាលខេត្ត នាព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅចំពោះមុខគណៈអភិបាលខេត្ត និងមន្ទីរអង្គភាពជុំវិញខេត្តលោក ឡាយ សុខា សមាជិកក្រុមប្រឹក្សាខេត្តតាកែវ បានបញ្ជាក់ថា សមិទ្ធផលថ្មីរូបសំណាកបង្កងបាញ់ទឹក ដែលមានទីតាំងនៅបឹងតាកែវ ដែលរដ្ឋបាលខេត្តបានសម្ពោធកាលពីថ្ងៃទី៣០ ខែតុលាកន្លងទៅនេះ កំពុងមានភាពល្បីល្បាញយ៉ាងខ្លាំងនៅតាមបណ្ដាញសង្គម និងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសាធារណជន ប្រជាពលរដ្ឋក្នុងខេត្ត និងក្រៅខេត្ត ពិសេសភ្ញៀវទេសចរជាតិ អន្តរជាតិបានមកលេងកម្សាន្ត ផ្ដិតយករូបភាពយ៉ាងច្រើនកុះករ។

លោកបន្ដថា តាមរយៈកំណើនទេសចរណ៍មកមើលរូបសំណាកបង្កងយ៉ាងច្រើនកុះករនេះ បានជួយបង្កើនសេដ្ឋកិច្ចខេត្ត ក៏ដូចជាលើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋ អាជីវករលក់បង្កង ប្រជានេសាទបង្កង តាមផ្ទៃបឹងក្នុងខេត្តតាកែវ ឲ្យមានជីវភាពល្អប្រសើរមួយកម្រឹតថែមទៀតជាក់ជាពុំខាន។

ក្នុងឱកាសនោះលោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានលើកឡើងថា ការកសាងរូបសំណាកបង្កងបាញ់ទឹកនេះឡើង គឺដើម្បីបង្ហាញពីសក្តានុពលម្ហូបអាហារដ៏ល្បីល្បាញមួយប្រចាំខេត្តតាកែវ ក៏ដូចជាបង្កើតជាសោភ័ណភាពក្នុងក្រុងដូនកែវ និងជាកន្លែងកម្សាន្តសម្រាប់ប្រជាពលរដ្ឋមូលដ្ឋាន ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលអញ្ជើញមកទស្សនាកម្សាន្តខេត្តតាកែវ ថតរូបទុកជាអនុស្សាវរីយ៍ផងដែរ។

លោកអភិបាលខេត្ត បានថ្លែងបន្តថា ក្រៅពីរូបសំណាកបង្កង អាជ្ញាធរខេត្តកំពុងកែលំអរហេដ្ឋារចនាសម្ព័ន្ធ រួមមានផ្លូវថ្នល់ សួនច្បារ កសាងវេទិការអុំទូកនៅមាត់បឹង កសាងប្រាសាទនៅចំកណ្ដាលបឹងតាកែវ និងផ្លូវក្រវ៉ាត់បឹងដើម្បីធ្វើយ៉ាងណាឲ្យក្រុងដូនកែវ ដែលជាបេះដូងរបស់ខេត្តតាកែវក្លាយជាទីក្រុងទេសចរណ៍ សម្រាប់ទាក់ទាញភ្ញៀវទេសចរមកលេងកាន់តែច្រើនឡើងនាពេលអនាគត៕