* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* រយៈពេល ៩ខែដើមឆ្នាំ២០២៦ ប្រជាពលរដ្ឋជាង ៥៦ម៉ឺននាក់ ទទួលបានអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)
* រាជរដ្ឋាភិបាលដំឡើងប្រាក់បំណាច់ដល់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងមន្ត្រីភូមិ សម្រាប់ឆ្នាំ២០២៧
* លោក ហ្សេលេនស្គី ផ្តល់គ្រឿងឥស្សរិយយសជូនស្ត្រីទីមួយអាមេរិក Melania Trump ជុំវិញការសម្រេចបានបទឈប់បាញ់ និងជម្លៀសប្រជាជនក្រុង Oleshky
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* រដ្ឋមន្ត្រីការបរទេសចិន កម្ពុជា និងថៃ ជួបពិភាក្សាប្រកបដោយលក្ខណៈស្ថាបនា ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការ និងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងកម្ពុជា-ថៃ
* ថៃ៖ កំពូលចេតិយនៅវត្ត Mai Nong Hoi ក្នុងខេត្ត Chiang Mai ស្រាប់តែបាក់រលំភ្លាមៗ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ ហើយមានប្រទេស៧០ហើយបានចុះឈ្មោះចូលរួម ហើយនឹងមានប្រធានាធិបតី ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលជាង២០ប្រទេសមកចូលរួម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ម៉ាក្រុង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សមាសភាពគណៈរដ្ឋមន្រ្តី២៣តុលា របស់ លោក សម រង្ស៉ី គឺតែងតាំងតែអ្នកពូកែជេរ តាមបណ្តាញសង្គម ជាពិសេស សម្តេចចំអកឱ្យ លោក អ៊ុំ សំអាន ដែលមិនចេះមើលផែនទី តែចេះប្រើញាណពិសេស
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ដរាបណា CPP នៅតែមានឱកាសដឹកនាំ យើងនឹងដោះស្រាយបញ្ហារបស់ប្រជាជនបន្តរហូត
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អាជ្ញាធរជាតិអប្សរា​ រៀបចំកម្មវិធីទស្សនកិច្ចសិក្សា បេតិកភណ្ឌវប្បធម៌កម្ពុជា ODA ឆ្នាំ២០២៦

05-11-2026 15:19

(សៀមរាប)៖ នៅនាយកដ្ឋានសណ្ដាប់ធ្នាប់ នៃអាជ្ញាធរជាតិអប្សរា នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ មានរៀបចំ «កម្មវិធីទស្សនកិច្ចសិក្សាបេតិកភណ្ឌវប្បធម៌កម្ពុជា ODA ឆ្នាំ២០២៦»។

កម្មវិធីនេះ រៀបចំឡើងដោយកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា និងទីភ្នាក់ងារបេតិកភណ្ឌជាតិកូរ៉េ មានការអញ្ជើញចូលរួមជាកិត្តិយសពីលោក Kim Sung Tae អគ្គកុងស៊ុលនៃសាធារណរដ្ឋកូរ៉េប្រចាំខេត្តសៀមរាប លោកស្រី អ៊ុំ ម៉ារ៉ាឌី អនុប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាល និងផ្សព្វផ្សាយ នៃអាជ្ញាធរជាតិអប្សរា លោក Kim Dongmin តំណាងទីភ្នាក់ងារបេតិកភណ្ឌជាតិកូរ៉េ លោក ខៀវ ច័ន្ទ និងកញ្ញា Kim Da Ae ជាវាគ្មិនកិត្តិយសធ្វើបទបង្ហាញស្ដីអំពីតម្លៃនៃបេតិកភណ្ឌអង្គរ និងសកម្មភាពអភិរក្ស ព្រមទាំងមានការអញ្ជើញចូលរួមពីលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សមកពីអនុវិទ្យាល័យក្របីរៀល និងអនុវិទ្យាល័យហ៊ុនសែនប្រាសាទបាគង សរុបចំនួន៥០នាក់។

លោកស្រី អ៊ុំ ម៉ារ៉ាឌី តំណាងឱ្យលោក អ៊ឹម សុខរិទ្ធី ប្រធាននាយកដ្ឋានស្រាវជ្រាវបណ្ដុះបណ្ដាល និងផ្សព្វផ្សាយ នៃអាជ្ញាធរជាតិអប្សរា បានស្វាគមន៍ និងលើកឡើងថា ក្រោមជំនួយអភិវឌ្ឍន៍ផ្លូវការ ODA ពីសំណាក់រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ យើងបានរៀបចំកម្មវិធីនេះឡើង ដើម្បីបង្កើនការយល់ដឹង និងបណ្ដុះស្មារតីស្រឡាញ់ បេតិកភណ្ឌវប្បធម៌ដល់យុវជនជំនាន់ក្រោយ។ លើសពីនេះ ក្មួយៗដែលជាអ្នកបន្តវេននឹងទទួលបានចំណេះដឹងបន្ថែមអំពីតម្លៃនៃបេតិកភណ្ឌអង្គរ និងកិច្ចការអភិរក្ស។

លោក Kim Sung Tae ក៏បានថ្លែងថា អង្គរវត្តគឺជាមោទនភាពរបស់កម្ពុជា ហើយក៏ជាបេតិកភណ្ឌវប្បធម៌ អារ្យធម៌ខ្មែរដ៏រុងរឿង និងជាបេតិកភណ្ឌរបស់មនុស្សជាតិ ដែលជុំវិញពិភពលោកត្រូវចូលរួមថែរក្សា ហើយប្រទេសកូរ៉េក៏បានឱ្យតម្លៃយ៉ាងខ្ពស់លើប្រវត្តិសាស្ត្រ វប្បធម៌របស់ប្រាសាទអង្គរវត្ត និងបានចូលរួមអនុវត្តគម្រោងជួសជុល និងអភិរក្សរមណីយដ្ឋានអង្គរ ដែលជាដំណើរការនៃកិច្ចសហប្រតិបត្តិការ ក្នុងគោលបំណងចែករំលែកបច្ចេកវិទ្យានៃការអភិរក្សបេតិកភណ្ឌវប្បធម៌កូរ៉េជាមួយកម្ពុជា ហើយក៏ជាកម្លាំងសាមគ្គី ដើម្បីបន្សល់ទុកបេតិកភណ្ឌដ៏មានតម្លៃនេះដល់អ្នកជំនាន់ក្រោយ។

ក្នុងឱកាសនោះដែរ លោក Kim Dongmin តំណាងទីភ្នាក់ងារបេតិកភណ្ឌកូរ៉េបានបញ្ជាក់ថា ទីភ្នាក់ងារបេតិកភណ្ឌកូរ៉េ គឺជាស្ថាប័នដែលមានតួនាទីការពារ និងផ្សព្វផ្សាយតម្លៃនៃបេតិកភណ្ឌរបស់ប្រទេសកូរ៉េ។ ចាប់តាំងពីឆ្នាំ ២០២៤មក គឺបានសហការជាមួយអាជ្ញាធរជាតិអប្សរា អនុវត្តគម្រោងអភិរក្ស និងជួសជុលបាកាណដែលជាកំពូលខ្ពស់បំផុតនៃប្រាសាទអង្គរវត្ត។

លោកក៏បានបន្តថា ការថែរក្សាបេតិកភណ្ឌវប្បធម៌ មិនមែនជាការងាររបស់តែអ្នកជំនាញប៉ុណ្ណោះទេ វាចាប់ផ្ដើមពីចិត្តស្រឡាញ់បេតិកភណ្ឌ ព្រមទាំងការបន្តចិត្តនោះ ទៅកាន់មនុស្សជំនាន់ក្រោយ៕