* តុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួនអតីតបវរកញ្ញាថៃ Boom Panadda និងស្វាមី ពីបទឆបោកប្រាក់សប្បុរសធម៌ និងលាងលុយកខ្វក់
* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* រយៈពេល ៩ខែដើមឆ្នាំ២០២៦ ប្រជាពលរដ្ឋជាង ៥៦ម៉ឺននាក់ ទទួលបានអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)
* រាជរដ្ឋាភិបាលដំឡើងប្រាក់បំណាច់ដល់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងមន្ត្រីភូមិ សម្រាប់ឆ្នាំ២០២៧
* លោក ហ្សេលេនស្គី ផ្តល់គ្រឿងឥស្សរិយយសជូនស្ត្រីទីមួយអាមេរិក Melania Trump ជុំវិញការសម្រេចបានបទឈប់បាញ់ និងជម្លៀសប្រជាជនក្រុង Oleshky
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* រដ្ឋមន្ត្រីការបរទេសចិន កម្ពុជា និងថៃ ជួបពិភាក្សាប្រកបដោយលក្ខណៈស្ថាបនា ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការ និងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងកម្ពុជា-ថៃ
* ថៃ៖ កំពូលចេតិយនៅវត្ត Mai Nong Hoi ក្នុងខេត្ត Chiang Mai ស្រាប់តែបាក់រលំភ្លាមៗ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ ហើយមានប្រទេស៧០ហើយបានចុះឈ្មោះចូលរួម ហើយនឹងមានប្រធានាធិបតី ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលជាង២០ប្រទេសមកចូលរួម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ម៉ាក្រុង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សមាសភាពគណៈរដ្ឋមន្រ្តី២៣តុលា របស់ លោក សម រង្ស៉ី គឺតែងតាំងតែអ្នកពូកែជេរ តាមបណ្តាញសង្គម ជាពិសេស សម្តេចចំអកឱ្យ លោក អ៊ុំ សំអាន ដែលមិនចេះមើលផែនទី តែចេះប្រើញាណពិសេស
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ (Video inside)

05-11-2026 15:26

(ភ្នំពេញ)៖ ​នៅឆ្នាំ២០២៧ រាជរដ្ឋាភិបាលកម្ពុជា បានគ្រោងចំណាយ ៣៩ ៧០០ប៊ីលានរៀល (ស្មើនឹងប្រមាណជិត ១០ពាន់លានដុល្លារ) និងបានដាក់គោលដៅប្រមូលចំណូល ឱ្យបានប្រមាណ ៣២ ៣២៧ប៊ីលានរៀល ឬប្រមាណ ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧។ នេះបើយោងតាមឯកសារ​សេចក្តីថ្លែងហេតុ អំពីសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៧ (ច្បាប់ថវិកាជាតិ)។
​
សម្រាប់ឆ្នាំ២០២៧ ចំណូលថវិកាថ្នាក់ជាតិត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល (ប្រមាណជិត៨ពាន់លានដុល្លារ) ត្រូវជា ១៣,៤៩% នៃផ.ស.ស. ឬកើនឡើងចំនួន ៦,៧% ធៀបនឹងច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៦។ ចំណូលថវិកាថ្នាក់ក្រោមជាតិ ត្រូវបានគ្រោងចំនួន ២ ៨១៩ប៊ីលានរៀល មានសមាមាត្រស្មើនឹង ៨% នៃចំណូលសរុបរបស់ថវិការដ្ឋត្រូវជា ១,១៨% នៃផ.ស.ស.។ ​

ដើម្បីសម្រេចតាមគោលដៅនេះ​ សម្រាប់ចំណូលចរន្តថវិកាថ្នាក់ជាតិ ត្រូវសម្រេចឱ្យបានចំនួន ៣១ ២០២ប៊ីលានរៀល ត្រូវជា ១៣,០២% នៃផ.ស.ស. ឬកើនចំនួន៦,៨% ធៀបនឹងច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៦ ដែលក្នុងនោះចំណូលសារពើពន្ធ (គយ និងពន្ធដារ) ត្រូវសម្រេចឱ្យបានចំនួន ២៧ ០២៧ប៊ីលានរៀល (ប្រមាណ​ ៦.៦ពាន់លានដុល្លារ) ត្រូវជា ១១,២៨% នៃផ.ស.ស. ឬកើនចំនួន៦,៧% ធៀបនឹងច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៦ ក្នុងនោះ​ ចំណូលពន្ធ និងអាករគយ ត្រូវបានគ្រោងចំនួន ១៣ ២៥៤ប៊ីលានរៀល (ប្រមាណជាង៣.២​​ប៊ីលានដុល្លារ​) ត្រូវជា៥,៥៣% នៃផ.ស.ស​ ឬកើនចំនួន១០% ធៀបនឹងច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៦។ ​

ចំណែកចំណូលពន្ធដារវិញ ត្រូវបានគ្រោងប្រមូលឱ្យបានចំនួន ១៣ ៧៧៣ប៊ីលានរៀល (​ប្រមាណជាង ៣.៣​​ប៊ីលានដុល្លារ) ​ត្រូវជា៥,៧៥% នៃផ.ស.ស. ឬកើនចំនួន៣,៦% ធៀបនឹងច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៦។ ​តែ​យ៉ាងណា ឆ្នាំ២០២៧ ខាងមុខនេះ រាជរដ្ឋាភិបាលនឹងមិនបានដាក់ចេញនូវប្រភេទពន្ធថ្មី ឬបង្កើនអត្រាពន្ធ នោះទេ។

ច្បាប់ថវិកាជាតិឆ្នាំ២០២៧ បានឱ្យដឹងផងដែរថា សម្រាប់ ចំណូលមិនមែនសារពើពន្ធវិញ ត្រូវបានគ្រោងប្រមូលឱ្យ ចំនួន៤ ១៧៦ប៊ីលានរៀល (​ប្រមាណជាង១​​​ប៊ីលានដុល្លារ) ត្រូវជា១,៧៤% ន ផ.ស.ស. ឬកើនចំនួន៨,១% ធៀបនឹងច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៦ ក្នុងនោះ​ ចំណូលពីការចាត់ចែងទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធផ្សេងទៀត ថ្នាក់ជាតិ ត្រូវបានគ្រោងចំនួន៣ ៦២៤ប៊ីលានរៀល កើនចំនួន១,៨% ធៀបនឹងច្បាប់ ហិរញ្ញវត្ថុឆ្នាំ២០២៦ ខណៈចំណូលពាក់ព័ន្ធនឹងកាតព្វកិច្ចពីល្បែងកាស៊ីណូ ល្បែងផ្សងសំណាង និងអាជ្ញាបណ្ណ ត្រូវបានគ្រោងចំនួន៥៥២ប៊ីលានរៀល(ប្រមាណជាង១០០លានដុល្លារ) កើនចំនួន៨១,៤% ធៀបនឹងច្បាប់ហិរញ្ញវត្ថុ ឆ្នាំ២០២៦។ ​

​ដោយឡែក ចំណូលផ្សេងៗ ត្រូវបានគ្រោងប្រមូលឱ្យបាន ចំនួន១ ១២៥ប៊ីលានរៀល (ប្រមាណជាង២៧០លានដុល្លារ) ត្រូវជា០,៤៧% នៃផ.ស.ស. ឬកើនចំនួន៤,១% ធៀបនឹងច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៦ ក្នុងនោះ​ចំណូលផ្សេងៗក្នុងប្រទេស ត្រូវបានកំណត់សម្រេចឱ្យបានចំនួន៦៦៧ប៊ីលានរៀល ត្រូវជា ០,២៨% នៃផ.ស.ស. ឬកើនចំនួន១៨,១% ធៀបនឹងច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៦ និងចំណូលផ្សេងៗដោយហិរញ្ញប្បទានផ្ទាល់ពីក្រៅប្រទេស (ចំណូលមិនឆ្លងកាត់រតនាគារជាតិ )​ចំណូលដែលមានប្រភពពីហិរញ្ញប្បទានឥតសំណង ត្រូវបានគ្រោងចំនួន៤៥៨ប៊ីលានរៀល ត្រូវជា០,១៩% នៃផ.ស.ស. ឬថយចំនួន១០% ធៀបនឹងច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៦​៕