* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* រយៈពេល ៩ខែដើមឆ្នាំ២០២៦ ប្រជាពលរដ្ឋជាង ៥៦ម៉ឺននាក់ ទទួលបានអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)
* រាជរដ្ឋាភិបាលដំឡើងប្រាក់បំណាច់ដល់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងមន្ត្រីភូមិ សម្រាប់ឆ្នាំ២០២៧
* លោក ហ្សេលេនស្គី ផ្តល់គ្រឿងឥស្សរិយយសជូនស្ត្រីទីមួយអាមេរិក Melania Trump ជុំវិញការសម្រេចបានបទឈប់បាញ់ និងជម្លៀសប្រជាជនក្រុង Oleshky
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* រដ្ឋមន្ត្រីការបរទេសចិន កម្ពុជា និងថៃ ជួបពិភាក្សាប្រកបដោយលក្ខណៈស្ថាបនា ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការ និងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងកម្ពុជា-ថៃ
* ថៃ៖ កំពូលចេតិយនៅវត្ត Mai Nong Hoi ក្នុងខេត្ត Chiang Mai ស្រាប់តែបាក់រលំភ្លាមៗ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ ហើយមានប្រទេស៧០ហើយបានចុះឈ្មោះចូលរួម ហើយនឹងមានប្រធានាធិបតី ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលជាង២០ប្រទេសមកចូលរួម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ម៉ាក្រុង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សមាសភាពគណៈរដ្ឋមន្រ្តី២៣តុលា របស់ លោក សម រង្ស៉ី គឺតែងតាំងតែអ្នកពូកែជេរ តាមបណ្តាញសង្គម ជាពិសេស សម្តេចចំអកឱ្យ លោក អ៊ុំ សំអាន ដែលមិនចេះមើលផែនទី តែចេះប្រើញាណពិសេស
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ដរាបណា CPP នៅតែមានឱកាសដឹកនាំ យើងនឹងដោះស្រាយបញ្ហារបស់ប្រជាជនបន្តរហូត
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អភិបាលរាជធានីភ្នំពេញ ចុះពិនិត្យប្រឡាយ, លូ និងស្ថានីយ៍បូមទឹក ដើម្បីរំដោះការលិចលង់នៅតំបន់មុខមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ និងចំណុចមុខអតីតព្រលានយន្តហោះអន្តរជាតិភ្នំពេញ

05-11-2026 15:49

(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ពេញមួយព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានដឹកនាំមន្ត្រីជំនាញនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌទួលគោក ខណ្ឌសែនសុខ និងខណ្ឌពោធិ៍សែនជ័យ ចុះពិនិត្យមើលប្រឡាយ, លូ និងស្ថានីយ៍បូមទឹក ដើម្បីរិះរកគ្រប់វិធីធ្វើយ៉ាងណា អាចរំដោះការលិចលង់នៅតំបន់មុខមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ ខណ្ឌទួលគោក និងចំណុចមុខអតីតព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្នុងមូលដ្ឋានពោធិ៍សែនជ័យ។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា ក្នុងខណៈដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរខណ្ឌ ចុះពិនិត្យមើលប្រឡាយ និងស្ថានីយ៍បូមទឹកបឹងសាឡាង លោក ឃួង ស្រេង បានណែនាំឲ្យស្តារប្រឡាយបឹងសាឡាង និងការសិក្សា ដើម្បីបុកស៊ីផាយប្រឡាយបឹងសាឡាងជាមួយនិងការស្ថាបនាផ្លូវអបសងខាងប្រឡាយ ប្រវែង១០៥៣ម៉ែត្រ ស្ថិតក្នុងមូលដ្ឋានសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ដែលនេះជាគម្រោងអនុវត្តយូរអង្វែង។

ក្រោយពីបានពិនិត្យប្រឡាយ និងស្ថានីយមបូមទឹកបឹងសាឡាងហើយ លោក ឃួង ស្រេង បានបន្តចុះពិនិត្យមើលប្រឡាយ និងស្ថានីយ៍បូមទឹកទួលសំពៅ មហាវិថីឈ្នះ ឈ្នះ និងបានណែនាំឲ្យមន្រ្តីជំនាញ ពង្រីកស្ថានីយ៍បូមទឹកទួលសំពៅឲ្យបានធំជាងមុន ដើម្បីរំដោះទឹកភាគខាងជើង ដោយប្រឡាយទួលសំពៅនេះ មានប្រវែង៩គីឡូម៉ែត្រ ក្នុងភូមិសាស្រ្តខណ្ឌសែនសុខ រហូតដល់ខណ្ឌព្រែកព្នៅ។

ជាមួយគ្នានោះ លោក ឃួង ស្រេង បានណែនាំឲ្យសិក្សាពីគម្រោងអាទិភាព ដើម្បីដោះស្រាយទឹកលិចនៅមហាវិថីសហព័ន្ធរុស្ស៉ី ពិសេសនៅចំណុចមុខអតីតព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្នុងមូលដ្ឋានពោធិ៍សែនជ័យ ដែលមានទាំងការដាក់លូប្រអប់ខ្នាតធំ ការស្តារប្រឡាយ និងការសិក្សាធ្វើស្ថានីយ៍បូមទឹករ៉ឺលែល ដើម្បីដោះស្រាយទឹកលិចមុខអតីតព្រលានយន្តហោះអន្តរជាតិភ្នំពេញ។

ក្នុងឱកាសនោះ លោកអភិបាលរាជធានីប្រាប់អាជ្ញាធរ សង្កាត់ ខណ្ឌ ចុះមកធ្វើការអំពាវនាវឲ្យប្រជាពលរដ្ឋ ចូលរួមទុកដាក់សំរាមឲ្យបានត្រឹមត្រូវ កុំបោះសំរាមចូលលូ និងប្រឡាយ ដែលធ្វើឲ្យស្ទះលូ បង្កជាការលិចលង់ដោយជំនន់ទឹកភ្លៀង៕