* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* រយៈពេល ៩ខែដើមឆ្នាំ២០២៦ ប្រជាពលរដ្ឋជាង ៥៦ម៉ឺននាក់ ទទួលបានអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)
* រាជរដ្ឋាភិបាលដំឡើងប្រាក់បំណាច់ដល់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងមន្ត្រីភូមិ សម្រាប់ឆ្នាំ២០២៧
* លោក ហ្សេលេនស្គី ផ្តល់គ្រឿងឥស្សរិយយសជូនស្ត្រីទីមួយអាមេរិក Melania Trump ជុំវិញការសម្រេចបានបទឈប់បាញ់ និងជម្លៀសប្រជាជនក្រុង Oleshky
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* រដ្ឋមន្ត្រីការបរទេសចិន កម្ពុជា និងថៃ ជួបពិភាក្សាប្រកបដោយលក្ខណៈស្ថាបនា ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការ និងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងកម្ពុជា-ថៃ
* ថៃ៖ កំពូលចេតិយនៅវត្ត Mai Nong Hoi ក្នុងខេត្ត Chiang Mai ស្រាប់តែបាក់រលំភ្លាមៗ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ ហើយមានប្រទេស៧០ហើយបានចុះឈ្មោះចូលរួម ហើយនឹងមានប្រធានាធិបតី ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលជាង២០ប្រទេសមកចូលរួម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ម៉ាក្រុង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សមាសភាពគណៈរដ្ឋមន្រ្តី២៣តុលា របស់ លោក សម រង្ស៉ី គឺតែងតាំងតែអ្នកពូកែជេរ តាមបណ្តាញសង្គម ជាពិសេស សម្តេចចំអកឱ្យ លោក អ៊ុំ សំអាន ដែលមិនចេះមើលផែនទី តែចេះប្រើញាណពិសេស
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ដរាបណា CPP នៅតែមានឱកាសដឹកនាំ យើងនឹងដោះស្រាយបញ្ហារបស់ប្រជាជនបន្តរហូត
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ជួបពិភាក្សាការងារជាមួយ នាយកគ្រប់គ្រងក្រុមហ៊ុន Studio FC & Partners S.r.l. នៅទីក្រុងហ្សេណូវ៉ា ប្រទេសអ៊ីតាលី

05-11-2026 17:08

(ហ្សេណូវ៉ា-អ៊ីតាលី)៖ នារសៀលថ្ងៃអង្គារ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា អ្នកឧកញ៉ា ឡាវ កាង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានបន្ត ដឹកនាំប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ជួបពិភាក្សាការងារជាមួយ លោក Cinaglia Francesco នាយកគ្រប់គ្រងក្រុមហ៊ុន Studio FC & Partners S.r.l. ទីក្រុងហ្សេណូវ៉ា ប្រទេសអ៊ីតាលី។

ជំនួបនេះមានគោលបំណងពិភាក្សា និងស្វែងរកឱកាសក្នុងការ លើកកម្ពស់វិស័យទេសចរណ៍ ពង្រឹងកិច្ចសហប្រតិបត្តិការធុរកិច្ច ជំរុញទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងកម្ពុជា និងអ៊ីតាលី ព្រមទាំងស្វែងយល់ពីសក្តានុពលនៃការវិនិយោគ និងឱកាសធុរកិច្ចថ្មីៗរវាងវិស័យឯកជននៃប្រទេសទាំងពីរ។

ក្នុងឱកាសនោះ អ្នកឧកញ៉ា ឡាវ កាង ក៏បានជម្រាបជូនអំពីតួនាទី និងសកម្មភាពរបស់សភាពាណិជ្ជកម្មកម្ពុជា ក្នុងការលើកកម្ពស់វិស័យឯកជន និងជំរុញកិច្ចសហប្រតិបត្តិការធុរកិច្ចអន្តរជាតិ។ អ្នកឧកញ៉ា ក៏បានជម្រាបជូនថា សភាពាណិជ្ជកម្មកម្ពុជា ទទួលបានគោលការណ៍ពីរដ្ឋាភិបាលកម្ពុជា ក្នុងការរៀបចំបង្កើតការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំទីក្រុងហ្ស៊េណូវ៉ា ប្រទេសអ៊ីតាលី។

ឆ្លៀតក្នុងឱកាសនោះ អ្នកឧកញ៉ា ឡាវ កាង ក៏ជម្រាបជូនថា ប្រទេសកម្ពុជានឹងធ្វើម្ចាស់ផ្ទះ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលនេះជាលើកទី១ របស់ប្រទេសកម្ពុជា និងជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់មួយក្នុង វិស័យការទូត និងពាណិជ្ជកម្មអន្តរជាតិ ដែលជាមានការអញ្ជើញចូលរួមពីប្រទេសនិយាយភាសាបារាំង ទូទាំងពិភពលោក។

សភាពាណិជ្ជកម្មកម្ពុជា សហការជាមួយសមាគមសហព័ន្ធនិយោជកនិយាយភាសាបារាំង (Alliance des Patronats Francophones – APF) នឹងរៀបចំវេទិកាជួបជុំសហគ្រិននិយាយភាសាបារាំង (Rencontre des Entrepreneurs Francophones – REF 2026) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ នឹងមានការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំធុរកិច្ច វិនិយោគិន និងអ្នករៀបចំគោលនយោបាយ ជាង ១.០០០នាក់ មកពីជាង៣០ប្រទេស។

អ្នកឧកញ៉ា ឡាវ កាង ក៏បានអញ្ជើញភាគីអ៊ីតាលី ពិចារណាចូលរួមក្នុងវេទិកាដ៏មានសារៈសំខាន់នេះ ដើម្បីបង្កើនឱកាសជួបជុំ បង្កើតបណ្តាញទំនាក់ទំនង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងសហគ្រិន និងធុរជនមកពីបណ្តាប្រទេសនានា។

សូមជម្រាបថា ជំនួបនេះបានបង្ហាញពីការប្តេជ្ញាចិត្តរបស់សភាពាណិជ្ជកម្មកម្ពុជាក្នុងការពង្រីកទំនាក់ទំនងជាមួយដៃគូអន្តរជាតិ និងបង្កើតឱកាសសម្រាប់ការតភ្ជាប់ធុរកិច្ច ការវិនិយោគ និងកិច្ចសហប្រតិបត្តិការរយៈពេលវែងរវាងកម្ពុជា និងអ៊ីតាលី៕