* ជើងហោះហើរជាច្រើននៅអឺរ៉ុប បង្ខំចិត្តប្តូរទិសដៅចុះចតបន្ទាន់សាជាថ្មី ដោយសារការគំរាមបំផ្ទុះគ្រាប់បែកក្លែងក្លាយ
* វិភាគអន្តរជាតិ៖ ២ឆ្នាំចុងក្រោយនៃអាណត្តិរបស់លោក ត្រាំ តើពិភពលោកនឹងបានឃើញសង្រ្គាម ឬសន្តិភាព?
* តុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួនអតីតបវរកញ្ញាថៃ Boom Panadda និងស្វាមី ពីបទឆបោកប្រាក់សប្បុរសធម៌ និងលាងលុយកខ្វក់
* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* រយៈពេល ៩ខែដើមឆ្នាំ២០២៦ ប្រជាពលរដ្ឋជាង ៥៦ម៉ឺននាក់ ទទួលបានអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)
* រាជរដ្ឋាភិបាលដំឡើងប្រាក់បំណាច់ដល់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងមន្ត្រីភូមិ សម្រាប់ឆ្នាំ២០២៧
* លោក ហ្សេលេនស្គី ផ្តល់គ្រឿងឥស្សរិយយសជូនស្ត្រីទីមួយអាមេរិក Melania Trump ជុំវិញការសម្រេចបានបទឈប់បាញ់ និងជម្លៀសប្រជាជនក្រុង Oleshky
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* រដ្ឋមន្ត្រីការបរទេសចិន កម្ពុជា និងថៃ ជួបពិភាក្សាប្រកបដោយលក្ខណៈស្ថាបនា ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការ និងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងកម្ពុជា-ថៃ
* ថៃ៖ កំពូលចេតិយនៅវត្ត Mai Nong Hoi ក្នុងខេត្ត Chiang Mai ស្រាប់តែបាក់រលំភ្លាមៗ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ ហើយមានប្រទេស៧០ហើយបានចុះឈ្មោះចូលរួម ហើយនឹងមានប្រធានាធិបតី ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលជាង២០ប្រទេសមកចូលរួម
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ការពារធនធានធម្មជាតិ! ប្រជាពលរដ្ឋខេត្តព្រះវិហារ ប្រគល់សត្វត្រក្រៀលដ៏កម្រ ២ក្បាល ជូនមន្ត្រីជំនាញដើម្បីជួយសង្គ្រោះ និងអភិរក្ស

05-11-2026 20:08

(ព្រះវិហារ)៖ ប្រជាពលរដ្ឋនៅក្នុងភូមិបុស្ស ឃុំម្លូព្រៃពីរ ស្រុកឆែប ខេត្តព្រះវិហារ បានបង្ហាញស្មារតីចូលរួមយ៉ាងសកម្មក្នុងការការពារធនធានធម្មជាតិ ដោយបានប្រទះឃើញសត្វត្រក្រៀលដ៏កម្រចំនួន ២ក្បាលនៅក្នុងវាលស្រែរបស់ខ្លួន ហើយបានស្ម័គ្រចិត្តប្រគល់ជូនសមត្ថកិច្ច និងមន្ត្រីជំនាញដើម្បីជួយសង្គ្រោះ។

តាមព័ត៌មានពីមន្ត្រីជំនាញនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា មន្ត្រីឧទ្យានុរក្សប្រចាំស្នាក់ការដំរីបូត សហការជាមួយបុគ្គលិកអង្គការ WCS ចំនួន ២នាក់ បានចុះទទួលយកសត្វត្រក្រៀលទាំង ២ក្បាល ពីប៉ុស្តិ៍នគរបាលរដ្ឋបាលម្លូព្រៃពីរ ស្ថិតក្នុងភូមិបុស្ស ឃុំម្លូព្រៃពីរ ស្រុកឆែប ខេត្តព្រះវិហារ បន្ទាប់ពីប្រជាពលរដ្ឋបាននាំយកមកប្រគល់ជូន។

មន្ត្រីដដែលបានបញ្ជាក់ឱ្យដឹងថា នៅព្រឹកថ្ងៃកើនេះ ប្រជាពលរដ្ឋបាននាំគ្នាទៅច្រូតស្រូវនៅចំណុចវាលចម្ការអំពៅ ហើយបានប្រទះឃើញសត្វទាំង២ក្បាលនៅក្នុងវាលស្រែ។ ទោះបីជាមិនបានស្គាល់ច្បាស់ថាជាសត្វប្រភេទអ្វីក៏ដោយ ប៉ុន្តែដោយមានស្មារតីស្រឡាញ់ និងចូលរួមការពារធនធានធម្មជាតិ ពួកគាត់បានសម្រេចចិត្តនាំយកសត្វទាំងនោះមកប្រគល់ជូនប៉ុស្តិ៍នគរបាលរដ្ឋបាលម្លូព្រៃពីរ ដើម្បីបញ្ជូនបន្តទៅមន្ត្រីជំនាញចាត់ចែងថែទាំ និងអភិរក្ស។

ជាមួយគ្នានេះ មន្ទីរបរិស្ថានខេត្តព្រះវិហារ និងអង្គការ WCS បានឯកភាពគ្នាបញ្ជូនសត្វត្រក្រៀលទាំង ២ក្បាល ទៅកាន់មជ្ឈមណ្ឌលអង្គរ សម្រាប់ការអភិរក្សជីវចម្រុះ (ACCB) ក្នុងខេត្តសៀមរាប ដើម្បីទទួលការថែទាំ និងព្យាបាលឱ្យមានសុខភាពល្អប្រសើរឡើងវិញ មុននឹងពិចារណាលែងឱ្យរស់នៅក្នុងជម្រកធម្មជាតិវិញ។

គួរបញ្ជាក់ថា សត្វត្រក្រៀល គឺជាប្រភេទបក្សីកម្រដែលកំពុងប្រឈមនឹងការគំរាមកំហែង និងត្រូវការការយកចិត្តទុកដាក់ខ្ពស់ក្នុងការអភិរក្ស។ សត្វប្រភេទនេះចូលចិត្តរស់នៅ និងស្វែងរកចំណីនៅតាមតំបន់ដីសើម ព្រៃរបោះ និងត្រពាំងធម្មជាតិ ជាពិសេសនៅតំបន់ភាគខាងជើង និងភូមិភាគឦសាននៃប្រទេសកម្ពុជា រួមមានខេត្តព្រះវិហារ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី។

យោងតាមទិន្នន័យដែលបានផ្តល់ឱ្យបច្ចុប្បន្នសត្វត្រក្រៀលត្រូវបានកត់ត្រាថាមានចំនួនសរុបប្រមាណ ២៤៦ក្បាលនៅទូទាំងប្រទេស ក្នុងនោះខេត្តព្រះវិហារមានចំនួន ៥៥ក្បាល ដែលបង្ហាញពីសារៈសំខាន់នៃខេត្តនេះក្នុងការការពារ និងអភិរក្សប្រភេទបក្សីដ៏កម្រនេះ។

ក្នុងឱកាសនេះ មន្ត្រីជំនាញបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាពលរដ្ឋ ដែលមានការយល់ដឹង និងស្មារតីទទួលខុសត្រូវក្នុងការការពារសត្វព្រៃ ព្រមទាំងអាជ្ញាធរមូលដ្ឋាន និងអង្គការដៃគូ ដែលបានសហការគ្នាយ៉ាងសកម្មក្នុងការជួយសង្គ្រោះ និងអភិរក្សធនធានធម្មជាតិ។ ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការការពារសត្វព្រៃ មិនត្រឹមតែជួយសង្គ្រោះជីវិតសត្វដ៏កម្រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការចូលរួមថែរក្សាជីវចម្រុះ និងបេតិកភណ្ឌធម្មជាតិរបស់កម្ពុជាឱ្យគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយផងដែរ៕