* ជើងហោះហើរជាច្រើននៅអឺរ៉ុប បង្ខំចិត្តប្តូរទិសដៅចុះចតបន្ទាន់សាជាថ្មី ដោយសារការគំរាមបំផ្ទុះគ្រាប់បែកក្លែងក្លាយ
* វិភាគអន្តរជាតិ៖ ២ឆ្នាំចុងក្រោយនៃអាណត្តិរបស់លោក ត្រាំ តើពិភពលោកនឹងបានឃើញសង្រ្គាម ឬសន្តិភាព?
* តុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួនអតីតបវរកញ្ញាថៃ Boom Panadda និងស្វាមី ពីបទឆបោកប្រាក់សប្បុរសធម៌ និងលាងលុយកខ្វក់
* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* រយៈពេល ៩ខែដើមឆ្នាំ២០២៦ ប្រជាពលរដ្ឋជាង ៥៦ម៉ឺននាក់ ទទួលបានអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)
* រាជរដ្ឋាភិបាលដំឡើងប្រាក់បំណាច់ដល់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងមន្ត្រីភូមិ សម្រាប់ឆ្នាំ២០២៧
* លោក ហ្សេលេនស្គី ផ្តល់គ្រឿងឥស្សរិយយសជូនស្ត្រីទីមួយអាមេរិក Melania Trump ជុំវិញការសម្រេចបានបទឈប់បាញ់ និងជម្លៀសប្រជាជនក្រុង Oleshky
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* រដ្ឋមន្ត្រីការបរទេសចិន កម្ពុជា និងថៃ ជួបពិភាក្សាប្រកបដោយលក្ខណៈស្ថាបនា ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការ និងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងកម្ពុជា-ថៃ
* ថៃ៖ កំពូលចេតិយនៅវត្ត Mai Nong Hoi ក្នុងខេត្ត Chiang Mai ស្រាប់តែបាក់រលំភ្លាមៗ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ ហើយមានប្រទេស៧០ហើយបានចុះឈ្មោះចូលរួម ហើយនឹងមានប្រធានាធិបតី ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលជាង២០ប្រទេសមកចូលរួម
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ក្រុមសន្ដិសុខនាំមុខរបស់ប្រធានាធិបតីបារាំង មកដល់ប្រទេសកម្ពុជាហើយ ដើម្បីជួបជាមួយថ្នាក់ដឹកនាំកម្លាំងនគរបាលកម្ពុជា ដែលទទួលបន្ទុកការពារ

05-11-2026 22:17

(ភ្នំពេញ)៖ នារសៀលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ លោឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ ទទួលដឹកនាំនាយកដ្ឋានអង្គរក្ស ជួបប្រជុំជាមួយក្រុមការងារសន្តិសុខនាំមុខរបស់ប្រធានាធិបតី នៃសាធារណរដ្ឋបារាំង ដែលដឹកនាំដោយលោក ស្ទីហ្វេន ហ្គេ (StephanGay) នាយការិយាល័យសន្តិសុខអនុព័ន្ធស្ថានទូតបារាំង ព្រមទាំងសហការី ដើម្បីពិភាក្សាអំពីការងាររៀបចំសន្តិសុខ សុវត្ថិភាព ជូនឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតី នៃសាធារណរដ្ឋបារាំង ដែលនឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅកម្ពុជា និងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦នាពេលខាងមុខនេះ។

ក្នុងជំនួបពិភាក្សានេះក៏មានការអញ្ចើញចូលរួមពីលោកឧត្ដមសេនីយ៍ឯក ជុំ សាវុឌ្ឍ ប្រធាននាយកដ្ឋានអង្គរក្ស, លោកឧត្តមសេនីយ៍ឯក ឆន ឡាឌី ប្រធាននាយកដ្ឋានសន្តិសុខផ្ទៃក្នុង, លោកឧត្តមសេនីយ៍ឯក ហ៊ុន សំណាង ប្រធាននាយកដ្ឋានចារកម្ម និងលោកអនុប្រធាននាយកដ្ឋានអង្គរក្សទទួលការងារជំនាញផងដែរ។

លោកឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ និងជាអនុប្រធានអនុគណៈកម្មការទី៤ (សន្តិសុខ សណ្តាប់ធ្នាប់ និងសង្គ្រោះ) បានបង្ហាញនូវការជឿជាក់លើសមត្ថភាពរបស់កម្លាំងសមត្ថកិច្ចកម្ពុជា ក្នុងការធានាដល់សន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ជូនដំណើរការទូទៅនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនាពេលខាងមុខនេះ។

លោកឧត្តមសេនីយ៍ឯក យឹម លាង បានអះអាងថា ដោយផ្អែកតាមការចុះឈ្មោះតាមប្រព័ន្ធអនឡាញ មកទល់ពេលនេះ មានគណៈប្រតិភូចំនួន៧០ប្រទេស, ថ្នាក់ប្រមុខ និងប្រមុខរាជរដ្ឋាភិបាល ប្រមាណ២០ប្រទេស ដែលបានបញ្ជាក់ថាបានចូលរួម និងគណៈប្រតិភូជាង៧០០នាក់ ដែលនឹងអញ្ជើញមកចូលរួមព្រឹត្តិការណ៍ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅប្រទេសកម្ពុជានាពេលខាងមុខនេះ។

លោកឧត្តមសេនីយ៍ឯក យឹម លាង បានសង្កត់ធ្ងន់ទៀតថា អនុគណៈកម្មការទី៤ (សន្ដិសុខ សណ្ដាប់ធ្នាប់ និងសង្គ្រោះ) បានត្រៀមកម្លាំងការពារ ដែលនឹងដាក់ពង្រាយតាមគោលដៅសំខាន់ៗ សរុបប្រមាណជាង២ម៉ឺននាក់ មកពី៣១ស្ថាប័នអង្គភាព ដែលជាស្ថាប័នសំខាន់ៗ និងជំនាញពាក់ព័ន្ធទៅនឹងការការពារសុវត្ថិភាពកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកនេះ ដើម្បីធានាឲ្យបានទាំងស្រុងនូវសន្ដិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពនៃកិច្ចប្រជុំ។

បើទោះបីមានការជឿជាក់ និងទំនុកចិត្តលើកងកម្លាំងការពារយ៉ាងណាក្ដី ប៉ុន្ដែលោកឧត្តមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ ក៏បានបង្ហាញអំពីផែនការនៃការត្រៀមលក្ខណៈជាមុន ក្នុងករណីមានហេតុការណ៍កើតឡើងផងដែរ ដើម្បីប្រាដកច្បាស់ថា ទោះមានរឿងអ្វីកើតឡើងក៏ដោយក៏កម្លាំងសមត្ថកិច្ចរបស់កម្ពុជាអាចគ្រប់គ្រងបានទាំងស្រុង។

សូមជម្រាបថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដែលគ្រោងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។ កិច្ចប្រជុំនេះមានគោលបំណងជំរុញកិច្ចសន្ទនា ផ្លាស់ប្តូរយោបល់ និងស្វែងរកដំណោះស្រាយជាក់ស្តែងលើបញ្ហាប្រឈមជាសកលពាក់ព័ន្ធនឹងសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព៕