* នាយកចារកម្មអាមេរិកបញ្ជាក់ថាលោក ពូទីន មិនមែនជាមិត្តរបស់សហរដ្ឋអាមេរិកនោះទេ ក្នុងករណីអ៊ុយក្រែន
* អាមេរិកដាក់សម្ពាធលើ Nvidia ជុំវិញការលក់ឈីបទៅចិន៖ «យើងត្រូវដឹងថា អ្នកណាជាអ្នកទទួលខុសត្រូវ»
* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញបើកកម្មវិធីបោះជំរំយុវជនកាកបាទក្រហមកម្ពុជាថ្នាក់ជាតិ នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
* លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដឹកនាំក្រុមការងារ ចូលរួមកិច្ចប្រជុំលើកទី៣ នៃគណៈកម្មការផ្សះផ្សះដោយបង្ខំ លើដែនសមុទ្រកម្ពុជា និងថៃ នៅម៉ាឡេស៊ី
* កូនប្រុសសម្តេចមហាបវរធិបតី អាយុទើប៩ឆ្នាំ តែមានសមត្ថភាពរៀនគណិតវិទ្យាកម្រិតមធ្យម
* អ្នកសារព័ត៌មានអន្តរជាតិ ចុះផ្ដិតយករូបភាពពីស្លាកស្នាមឈឺចាប់ បន្សល់ទុកដោយការឈ្លានពានរបស់យោធាថៃ នៅតាមបន្ទាត់ព្រំដែន
* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនពលរដ្ឋងាយរងគ្រោះបំផុត ១០២០គ្រួសារ នៅខេត្ដពោធិ៍សាត់
* លោក Mark Rutte៖ NATO នឹងការពារទឹកដីគ្រប់ចំអាមទាំងអស់របស់ប៉ូឡូញ
* កម្ពុជា រកឃើញជំងឺអុតស្វាមួយករណីថ្មី, ក្រសួងអំពាវនាវដល់ប្រជាពលរដ្ឋយកចិត្តទុកដាក់ថែសុខភាព
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កុំចាំបាច់ធ្វើល្អឥតខ្ចោះទើបចាប់ផ្ដើម ត្រូវហ៊ានចាប់ផ្ដើមធ្វើដាក់ឲ្យប្រើប្រាស់បណ្ដើរៗ និងកែតម្រូវទើបយើងទៅមុខ
* CoolApp មានមុខងារជាច្រើនរួមមាន Chat Call Channel Reel ដោយប្រើប្រាស់តាមស្តង់ដារអន្តរជាតិ ទិន្នន័យស្ថិតក្នុងលក្ខណៈ Encryption ! បណ្តាញទំនាក់ទំនងសង្គម CoolApp ជាមោទនភាពរបស់ជាតិយើង និងប្រើប្រាស់ក្នុងដែនសុវត្ថិភាពរបស់ខ្មែរ

នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារអបអរសាទរជូន នាយឧត្តមសេនីយ៍ វង្ស ពិសេន ក្នុងទិវាកំណើតកងយោធពលខេមរភូមិន្ទ

06-11-2026 15:08

(ភ្នំពេញ)៖ នាឱកាសដ៏មហានក្ខត្តឫក្សនៃពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៧៣ ទិវាបុណ្យឯករាជ្យជាតិ និង ទិវាកំណើតកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ តាងនាមថ្នាក់ដឹកនាំ និងមន្ត្រីនគរបាល គ្រប់ជាន់ថ្នាក់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ សូមសម្ដែងនូវក្តីសោមន៍ស្សរីករាយ ចូលរួមអបអរសាទរជាមួយថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន នៃកងយោធពលខេមរភូមិន្ទ ក៏ដូចជានិវត្តន៍ជនយោធិនទាំងអស់ ព្រមទាំងក្រុមគ្រួសារ ដែលបានធ្វើពលិកម្មសព្វបែបយ៉ាង ក្នុងបុព្វហេតុការពារឯករាជ្យ អធិបតេយ្យជាតិ បូរណភាពទឹកដី នាំមកនូវសុខសន្តិភាព និងស្ថិរភាពសង្គម ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំជំរុញការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ។

ទន្ទឹមនេះក៏សូមផ្តាំផ្ញើនូវការសាកសួរ សុខទុក្ខដល់យោធិន និងក្រុមគ្រួសារដែលមានជំងឺ ឬរបួស កំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ មណ្ឌល សុខភាព ឬតាមគេហដ្ឋាន សូមឆាប់ជាសះស្បើយបានវិលត្រឡប់មករួមរស់ជាមួយក្រុមគ្រួសារ មិត្តភ័ក្តិ សហការី និងបានចូលបម្រើការងារនៅតាមអង្គភាពវិញ។

ទិវាជាប្រវត្តិសាស្ត្រនេះ ជាការរំលឹកនូវកតញ្ញុតាធម៌ចំពោះព្រះមហាករុណាទិគុណរបស់ ព្រះករុណា ព្រះមហាវីរបុត្រ ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» ដែលបានបំពេញព្រះរាជបូជនីយកិច្ច ទាមទារឯករាជ្យជូនជាតិមាតុភូមិ និងការបង្កើតកងយោធពលខេមរភូមិន្ទដ៏អង់អាចក្លាហាន ហើយក៏ជាការ រំលឹកឡើងវិញនូវការធ្វើពលិកម្មដ៏ធំធេងរបស់យុទ្ធជន យុទ្ធនារីកងទ័ព ដែលបានតស៊ូឆ្លងកាត់ឧបសគ្គដ៏ ស្មុគស្មាញជាច្រើន បង្កើតនូវស្នាដៃ និងសមិទ្ធផលឥតគណនា ពិសេសការបន្សល់ទុកនូវគំរូវីរភាពដ៏ឧត្ដុង្គឧត្តម មិនអាចកាត់ថ្លៃបានរបស់បុព្វបុរសរៀមច្បងកងទ័ពគ្រប់ជំនាន់ ដោយការលះបង់សាច់ស្រស់ ឈាមស្រស់ដើម្បីជាតិមាតុភូមិ។

ជាថ្មីម្ដងទៀត យើងខ្ញុំសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមជួយប្រោះព្រំបីបាច់ថែរក្សា និងប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខគ្រប់ប្រការជូន ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន នៃកងយោធពលខេមរភូមិន្ទ ព្រមទាំងក្រុមគ្រួសារ សូមប្រកប ដោយពុទ្ធពរ ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕