* នាយកចារកម្មអាមេរិកបញ្ជាក់ថាលោក ពូទីន មិនមែនជាមិត្តរបស់សហរដ្ឋអាមេរិកនោះទេ ក្នុងករណីអ៊ុយក្រែន
* អាមេរិកដាក់សម្ពាធលើ Nvidia ជុំវិញការលក់ឈីបទៅចិន៖ «យើងត្រូវដឹងថា អ្នកណាជាអ្នកទទួលខុសត្រូវ»
* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញបើកកម្មវិធីបោះជំរំយុវជនកាកបាទក្រហមកម្ពុជាថ្នាក់ជាតិ នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
* លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដឹកនាំក្រុមការងារ ចូលរួមកិច្ចប្រជុំលើកទី៣ នៃគណៈកម្មការផ្សះផ្សះដោយបង្ខំ លើដែនសមុទ្រកម្ពុជា និងថៃ នៅម៉ាឡេស៊ី
* កូនប្រុសសម្តេចមហាបវរធិបតី អាយុទើប៩ឆ្នាំ តែមានសមត្ថភាពរៀនគណិតវិទ្យាកម្រិតមធ្យម
* អ្នកសារព័ត៌មានអន្តរជាតិ ចុះផ្ដិតយករូបភាពពីស្លាកស្នាមឈឺចាប់ បន្សល់ទុកដោយការឈ្លានពានរបស់យោធាថៃ នៅតាមបន្ទាត់ព្រំដែន
* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនពលរដ្ឋងាយរងគ្រោះបំផុត ១០២០គ្រួសារ នៅខេត្ដពោធិ៍សាត់
* លោក Mark Rutte៖ NATO នឹងការពារទឹកដីគ្រប់ចំអាមទាំងអស់របស់ប៉ូឡូញ
* កម្ពុជា រកឃើញជំងឺអុតស្វាមួយករណីថ្មី, ក្រសួងអំពាវនាវដល់ប្រជាពលរដ្ឋយកចិត្តទុកដាក់ថែសុខភាព
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កុំចាំបាច់ធ្វើល្អឥតខ្ចោះទើបចាប់ផ្ដើម ត្រូវហ៊ានចាប់ផ្ដើមធ្វើដាក់ឲ្យប្រើប្រាស់បណ្ដើរៗ និងកែតម្រូវទើបយើងទៅមុខ
* CoolApp មានមុខងារជាច្រើនរួមមាន Chat Call Channel Reel ដោយប្រើប្រាស់តាមស្តង់ដារអន្តរជាតិ ទិន្នន័យស្ថិតក្នុងលក្ខណៈ Encryption ! បណ្តាញទំនាក់ទំនងសង្គម CoolApp ជាមោទនភាពរបស់ជាតិយើង និងប្រើប្រាស់ក្នុងដែនសុវត្ថិភាពរបស់ខ្មែរ

អគ្គនាយក ARDB: កសិករចូលជាសមាជិកសមាគមបណ្ដាញកសិករតេជោ អាចទទួលបានទុន បច្ចេកទេស ការភ្ជាប់ទីផ្សារ និងជំនួយផ្នែកច្បាប់

06-11-2026 15:20

(កំពង់ធំ)៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្ដាញកសិករតេជោ បានលើកទឹកចិត្តឱ្យកសិករចូលរួមជាសមាជិករបស់សមាគមបណ្ដាញកសិករតេជោ ដែលជាអង្គការក្រៅរដ្ឋាភិបាលមួយមិនស្វែងរកប្រាក់ចំណេញ ហើយបង្កើតឡើងដើម្បីជួយសម្របសម្រួល សម្រាប់ស្វែងរកដំណោះស្រាយការលំបាកផ្សេងៗរបស់បងប្អូនប្រជាកសិករនៅទូទាំងប្រទេស។

លោកបណ្ឌិតបានថ្លែងថា «បងប្អូនអាចចូលរួមជាសមាជិករបស់សមាគមបណ្ដាញកសិករតេជោរបស់យើងជាលក្ខណៈបុគ្គលបាន បើទោះបីបងប្អូនស្ថិតនៅក្នុងសហគមន៍កសិកម្មណាក៏ដោយ ដែលទុកលទ្ធភាពឱ្យយើងខ្ញុំជួយសម្របសម្រួល និងដោះស្រាយ ចែករំលែកនូវការលំបាកមួយចំនួនរបស់បងប្អូន ដែលធ្វើឱ្យបងប្អូននឹងទទួលបាននូវផលប្រយោជន៍ផ្សេងៗគ្នា»។

លោកបណ្ឌិត បានថ្លែងបែបនេះ ក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករនៅសាលាស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦។ ពិធីនេះមានការអញ្ជើញចូលរួមជាកិត្តិយសពីលោក សេង សំអាង អភិបាលរងខេត្តកំពង់ធំ ក្រុមការងារបណ្ដាញកសិករតេជោ មន្ទីរកសិកម្មខេត្ត រដ្ឋបាលស្រុក ការិយាល័យកសិកម្មស្រុក មេឃុំគ្រប់ឃុំ មេភូមិគ្រប់ភូមិ តំណាងសហគមន៍កសិកម្មសរុបប្រមាណ៣០០នាក់។

លោកបណ្ឌិតបានគូសបញ្ជាក់ថា តួនាទីធំទី១របស់សមាគមបណ្ដាញកសិករតេជោគឺចង់ធ្វើជាខែលការពារបងប្អូនប្រជាកសិករកុំឱ្យរងកម្ដៅ កុំឱ្យរងា ប្រៀបដូចជាឆ័ត្រឱ្យបងប្អូនជ្រកភ្លៀង ជ្រកកម្ដៅបាន។ សមាគមនឹងជួយការពារនូវអ្វីដែលជាផលប្រយោជន៍ស្របច្បាប់របស់ប្រជាកសិករ បើសិនជាត្រូវបានគេរំលោភបំពានទៅលើផលប្រយោជន៍ស្របច្បាប់ ភាពត្រឹមត្រូវរបស់បងប្អូន ដោយសមាគមអាចចេញមុខជួយផ្ដល់យោបល់ទាមទារនូវផលប្រយោជន៍របស់បងប្អូនមកវិញ ហើយបើប្រជាកសិករខ្វះមេធាវី សមាគមអាចជួលមេធាវីមកជួយការពារថែមទៀត។

តួនាទីធំទី២របស់សមាគម រួមមាន៖ ទី១ គឺចង់ធ្វើជាស្ពានឱ្យបងប្អូនកសិករទូទាំងប្រទេស ដែលជួបបញ្ហាខ្វះទុន ដើរឆ្លងទៅរកប្រភពទុនយកមកធ្វើកសិកម្ម។ សមាគមអាចជួយសម្របសម្រួលជាមួយគ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារផ្សេងៗ ដែលអាចមានលទ្ធភាពផ្ដល់កម្ចីដល់កសិករបាន។ ទី២ គឺស្ពានដើរទៅរកព័ត៌មានទីផ្សារ។ ទី៣ គឺស្ពានដើរទៅរកបច្ចេកទេសនៃការដាំដុះ និងចិញ្ចឹម និងទី៤ គឺជាស្ពានជួយចម្លងសំឡេងរបស់ប្រជាកសិករ សំឡេងនៃការលំបាករបស់បងប្អូនប្រជាកសិករនៅតាមមូលដ្ឋាន ដែលសមាគមអាចពាំនាំដល់ថ្នាក់ដឹកនាំ អាជ្ញាធរសមត្ថកិច្ចអាចជួយដោះស្រាយ។

ដូចនេះ សូមបងប្អូនប្រជាកសិករចូលរួមជាមួយសមាគមបណ្ដាញកសិករតេជោ ឱ្យបានច្រើន ដើម្បីឱ្យសមាគមអាចជួយផ្ដល់ជាព័ត៌មាន ផ្ដល់ជាយោបល់ និងជួយរំលែកការលំបាករបស់បងប្អូនប្រជាកសិករ៕