* ការគំរាមដាក់គ្រាប់បែក «ពេលវេលាកំពុងរាប់ថយក្រោយ» រំខានដល់ស្ថានីយទូរទស្សន៍ជាច្រើននៅទូទាំងអឺរ៉ុប
* អំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចែកជូនដល់ដៃប្រជាជនរងគ្រោះដោយទឹកជំនន់ និងគ្រួសារងាយរងគ្រោះបំផុតចំនួន ៨៦០គ្រួសារ នៅខេត្តត្បូងឃ្មុំ
* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អំពាវនាវដល់ប្រជាពលរដ្ឋ អញ្ជើញទស្សនាពិព័រណ៍ផលិតផលខ្មែរឱ្យបានច្រើនកុះករនៅកោះពេជ្រ ដើម្បីជួយលើកកម្ពស់គុណភាពផលិតផលរបស់ខ្មែរយើង និងបង្កើនទំនុកចិត្តពីអ្នកប្រើប្រាស់
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាង ១.០០០នាក់ មកពី ៣៦ប្រទេស បានចុះឈ្មោះត្រៀមយកព័ត៌មានពីកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* Fresh Exclusive: ក្រោយបរាជ័យបោះឆ្នោតអាមេរិក៖ តើត្រាំនឹងបញ្ចប់សង្គ្រាមអ៉ីរ៉ង់ ឬបង្កើនការវាយប្រហារមុនឆ្នាំ២០២៧?
* UNHCR៖ មនុស្សប្រហែល ៩០លាននាក់ដែលត្រូវបង្ខំឱ្យចាកចេញពីលំនៅដ្ឋាន កំពុងប្រឈមហានិភ័យពីការគំរាមកំហែងដោយបញ្ហាអាកាសធាតុ
* កាណាដា ប្រកាសដាក់ចេញនូវកញ្ចប់ថវិកា ដើម្បីកាត់បន្ថយការពឹងផ្អែកលើសហរដ្ឋអាមេរិក
* ជួបគ្នានៅមូស្គូ ប្រមុខសន្តិសុខអ៉ីរ៉ង់ប្រគល់សំបុត្ររបស់លោក Khamenei ទៅឱ្យលោក ពូទីន
* ប្រធានាធិបតីអ៉ីស្រាអែល សន្យាតែងតាំងបេក្ខជនដើម្បីបង្កើតរដ្ឋាភិបាល នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ
* សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មលើបុគ្គលចំនួន ៤រូប និងអង្គភាពចំនួន ៤១ ដែលជាប់ពាក់ព័ន្ធជាមួយ Prince Group នៅកម្ពុជា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ជួបផ្ទាល់ផលបានទៅប្រជាពលរដ្ឋ, ពលរដ្ឋមានជំងឺរ៉ាំរ៉ៃ៣នាក់ ទទួលបានការ​ព្យាបាល​ក្រោយជួបសម្តេចមហាបវរធិបតី

06-11-2026 15:54

(ភ្នំពេញ)៖ ប្រជាពលរដ្ឋមានជំងឺរ៉ាំរ៉ៃ៣នាក់ ទទួលបានការព្យាបាលជំងឺពីក្រុមគ្រូពេទ្យ បន្ទាប់​ពី​បានជួបផ្ទាល់ជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងពិធីចែក​ពូជស្រូវ និងស្បៀងអាហារនៅខេត្តពោធិ៍សាត់ នាថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦។

ក្នុងពិធីម្សិលមិញនេះ សម្តេចមហាបវរធិបតី បានជួបសំណេះសំណាលផ្ទាល់ជាមួយប្រជា​ពល​រដ្ឋលើតម្រាយផ្លូវទៅកាន់វេទិកាកិត្តិយស។ តាមរយៈការសំណេះសំណាលនោះ សម្តេចបានជួបពលរដ្ឋ៣នាក់មានជំងឺប្រចាំកាយ។

ពលរដ្ឋទាំង៣នាក់នោះរួមមាន៖ ១) លោក ប្រាក់ រ៉ន អាយុ ៤៦ឆ្នាំ មកព្យាបាលជំងឺភ្នែក​ខាងឆ្វេងដែលជាភ្នែកសិប្បនិម្មិត, ២) លោក ណែម ភឿន អាយុ ៥៧ឆ្នាំ មានជំងឺទឹកដក់​ក្នុង​ភ្នែក​ទាំងសងខាងរ៉ាំរ៉ៃ និងទី៣) លោក យិន ប៊ុនធឿន អាយុ ៥៩ឆ្នាំ មានជំងឺរលាកទងសួតរ៉ាំរ៉ៃ។

ក្រោយទទួលបានព័ត៌មានពីស្ថានភាពជំងឺរបស់ប្រជាពលរដ្ឋខាងលើនេះ សម្តេចមហាបវរ​ធិប​តី បានចាត់បានក្រុមគ្រូពេទ្យរបស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) រៀបចំការព្យាបាលជូនគាត់។

អ្នកជំងឺទាំង៣ ត្រូវបាននាំមកព្យាបាលអស់ហើយ។ លោក ប្រាក់ រ៉ន ត្រូវបន្តក់ថ្នាំបន្ថយការរលាក និងដាក់គ្រាប់​ភ្នែក​សិប្បនិម្មិតថ្មី នៅមន្ទីរពេទ្យព្រះអង្គឌួង ស្ថិតក្នុងរាជធានីភ្នំពេញ។ លោក ណែម ភឿន សម្រាកព្យាបាលជំងឺទឹកដក់​ក្នុងភ្នែក​ទាំងសងខាងរ៉ាំរ៉ៃ នៅមន្ទីរពេទ្យព្រះអង្គឌួង។

រីឯលោក​ យិន ប៊ុនធឿន ទទួលការព្យាបាលជំងឺរលាកទងសួតរ៉ាំរ៉ៃ​ នៅមន្ទីរពេទ្យមិត្តភាព​កម្ពុជា-ចិន ព្រះកុសុមៈ។

រាល់ការចំណាយទាំងអស់ក្នុងការព្យាបាល ថ្លៃអាហារប្រចាំថ្ងៃ និងថ្លៃធ្វើដំណើរត្រូវបានទំនុក​បម្រុងទាំងស្រុងដោយសម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត។

តាមរយៈកាយវិការទាំងនេះ បានស្តែងឱ្យឃើញពីការយកចិត្តទុកដាក់របស់​សម្តេច​មហាបវរ​ធិបតី និងលោកជំទាវបណ្ឌិត រាល់ពេលបានជួបពលរដ្ឋមានបញ្ហាសុខភាព តែងចាត់ចែងការ​ព្យា​បាល។

បញ្ហាសុខភាព គឺជាទុក្ខកង្វល់នៅក្នុងជីវិតប្រជាពលរដ្ឋ។ អាស្រ័យបែបនេះហើយ ទើប​សម្តេច​​នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត បានគិតគូរខ្ពស់ដល់យន្តការនៃការផ្តល់សេវា​ផ្នែក​សុខាភិបាល ដូចជាការពង្រីកបណ្ណមូលនិធិសមធម៌ផ្នែកសុខាភិបាល និងការពង្រីកសេវាតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកស្រុកជាដើម៕