* ការគំរាមដាក់គ្រាប់បែក «ពេលវេលាកំពុងរាប់ថយក្រោយ» រំខានដល់ស្ថានីយទូរទស្សន៍ជាច្រើននៅទូទាំងអឺរ៉ុប
* អំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចែកជូនដល់ដៃប្រជាជនរងគ្រោះដោយទឹកជំនន់ និងគ្រួសារងាយរងគ្រោះបំផុតចំនួន ៨៦០គ្រួសារ នៅខេត្តត្បូងឃ្មុំ
* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អំពាវនាវដល់ប្រជាពលរដ្ឋ អញ្ជើញទស្សនាពិព័រណ៍ផលិតផលខ្មែរឱ្យបានច្រើនកុះករនៅកោះពេជ្រ ដើម្បីជួយលើកកម្ពស់គុណភាពផលិតផលរបស់ខ្មែរយើង និងបង្កើនទំនុកចិត្តពីអ្នកប្រើប្រាស់
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាង ១.០០០នាក់ មកពី ៣៦ប្រទេស បានចុះឈ្មោះត្រៀមយកព័ត៌មានពីកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* Fresh Exclusive: ក្រោយបរាជ័យបោះឆ្នោតអាមេរិក៖ តើត្រាំនឹងបញ្ចប់សង្គ្រាមអ៉ីរ៉ង់ ឬបង្កើនការវាយប្រហារមុនឆ្នាំ២០២៧?
* UNHCR៖ មនុស្សប្រហែល ៩០លាននាក់ដែលត្រូវបង្ខំឱ្យចាកចេញពីលំនៅដ្ឋាន កំពុងប្រឈមហានិភ័យពីការគំរាមកំហែងដោយបញ្ហាអាកាសធាតុ
* កាណាដា ប្រកាសដាក់ចេញនូវកញ្ចប់ថវិកា ដើម្បីកាត់បន្ថយការពឹងផ្អែកលើសហរដ្ឋអាមេរិក
* ជួបគ្នានៅមូស្គូ ប្រមុខសន្តិសុខអ៉ីរ៉ង់ប្រគល់សំបុត្ររបស់លោក Khamenei ទៅឱ្យលោក ពូទីន
* ប្រធានាធិបតីអ៉ីស្រាអែល សន្យាតែងតាំងបេក្ខជនដើម្បីបង្កើតរដ្ឋាភិបាល នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ
* សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មលើបុគ្គលចំនួន ៤រូប និងអង្គភាពចំនួន ៤១ ដែលជាប់ពាក់ព័ន្ធជាមួយ Prince Group នៅកម្ពុជា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា អំពាវនាវឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្ន លើការទូទាត់ឌីជីថល ដោយត្រូវពិនិត្យព័ត៌មានឱ្យបានច្បាស់មុនចុចបញ្ជាក់

06-11-2026 17:58

(កែប)៖ លោក យឹម លាត ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យបង្កើនការប្រុងប្រយ័ត្នក្នុងការប្រើប្រាស់ប្រព័ន្ធទូទាត់ឌីជីថល ជាពិសេសការទូទាត់តាមរយៈ QR Code ដោយត្រូវពិនិត្យឈ្មោះអ្នកទទួល ចំនួនទឹកប្រាក់ និងប្រភេទរូបិយប័ណ្ណឱ្យបានត្រឹមត្រូវ មុននឹងចុចបញ្ជាក់ប្រតិបត្តិការ ដើម្បីជៀសវាងកំហុសឆ្គង និងហានិភ័យនៃការឆបោក។

ការលើកឡើងរបស់លោក យឹម លាត ធ្វើឡើងក្នុងសិក្ខាសាលាផ្សព្វផ្សាយស្ដីពី «ប្រាក់រៀល ប្រព័ន្ធបាគង និងខេអេចឃ្យូអរ (KHQR)» នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦។

លោក យឹម លាត បានគូសបញ្ជាក់ថា ក្រដាសប្រាក់រៀលមិនមែនគ្រាន់តែជាមធ្យោបាយសម្រាប់ការទូទាត់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជានិមិត្តរូបនៃអត្តសញ្ញាណជាតិ អធិបតេយ្យភាពរូបិយវត្ថុ និងការវិវត្តនៃសេដ្ឋកិច្ចកម្ពុជាផងដែរ។ ប្រាក់រៀលបានឆ្លងកាត់ដំណាក់កាលប្រវត្តិសាស្ត្រជាច្រើន ចាប់តាំងពីការដាក់ឱ្យប្រើប្រាស់ដំបូង ការផ្អាកចរាចរ រហូតដល់ការដាក់ឱ្យប្រើប្រាស់ឡើងវិញ និងការវិវត្តមកដល់សម័យឌីជីថលនាពេលបច្ចុប្បន្ន។

លោកបានបន្តថា ការរីកចម្រើននៃបច្ចេកវិទ្យាហិរញ្ញវត្ថុ បានធ្វើឱ្យការប្រើប្រាស់ប្រាក់រៀល កាន់តែមានភាពងាយស្រួល ដោយប្រជាពលរដ្ឋអាចធ្វើការទូទាត់តាមទូរស័ព្ទដៃ ដោយគ្រាន់តែស្កេន QR Code មិនចាំបាច់ប្រើប្រាស់ក្រដាសប្រាក់ដូចពីមុនឡើយ។ ការវិវត្តនេះត្រូវបានគាំទ្រដោយប្រព័ន្ធទូទាត់ឌីជីថល ជាពិសេសប្រព័ន្ធបាគង និងស្តង់ដា KHQR ដែលបានរួមចំណែកសម្រួលដល់ប្រតិបត្តិការទូទាត់ក្នុងជីវភាពប្រចាំថ្ងៃ។

លោកក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃសុវត្ថិភាពក្នុងការប្រើប្រាស់សេវាហិរញ្ញវត្ថុឌីជីថល ដោយណែនាំឱ្យប្រជាពលរដ្ឋកុំប្រញាប់ចុចបញ្ជាក់ការទូទាត់ មុនពេលពិនិត្យព័ត៌មានប្រតិបត្តិការឱ្យបានច្បាស់លាស់។ ជាពិសេស មិនត្រូវចែករំលែកលេខសម្ងាត់ ឬលេខកូដ OTP ទៅកាន់អ្នកដទៃជាដាច់ខាត ដើម្បីការពារគណនី និងទ្រព្យសម្បត្តិរបស់ខ្លួនពីការឆបោកតាមប្រព័ន្ធឌីជីថល។

លោក យឹម លាត ក៏បានអំពាវនាវដល់អាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋក្នុងខេត្តកែប បន្តគាំទ្រ និងប្រើប្រាស់ប្រាក់រៀលឱ្យកាន់តែទូលំទូលាយ ដោយចាត់ទុកថា រាល់ការប្រើប្រាស់រូបិយវត្ថុជាតិរបស់ប្រជាពលរដ្ឋម្នាក់ៗ គឺជាការចូលរួមពង្រឹងទំនុកចិត្តលើប្រាក់រៀល និងរួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

លោកបានបញ្ជាក់ថា ការប្រើប្រាស់ប្រាក់រៀល មិនថាតាមរយៈក្រដាសប្រាក់ ឬប្រព័ន្ធទូទាត់ឌីជីថលនោះទេ សុទ្ធតែមានសារៈសំខាន់ក្នុងការលើកកម្ពស់តួនាទីរបស់រូបិយវត្ថុជាតិ និងពង្រឹងសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរឹងមាំ៕