* ការគំរាមដាក់គ្រាប់បែក «ពេលវេលាកំពុងរាប់ថយក្រោយ» រំខានដល់ស្ថានីយទូរទស្សន៍ជាច្រើននៅទូទាំងអឺរ៉ុប
* អំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចែកជូនដល់ដៃប្រជាជនរងគ្រោះដោយទឹកជំនន់ និងគ្រួសារងាយរងគ្រោះបំផុតចំនួន ៨៦០គ្រួសារ នៅខេត្តត្បូងឃ្មុំ
* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អំពាវនាវដល់ប្រជាពលរដ្ឋ អញ្ជើញទស្សនាពិព័រណ៍ផលិតផលខ្មែរឱ្យបានច្រើនកុះករនៅកោះពេជ្រ ដើម្បីជួយលើកកម្ពស់គុណភាពផលិតផលរបស់ខ្មែរយើង និងបង្កើនទំនុកចិត្តពីអ្នកប្រើប្រាស់
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាង ១.០០០នាក់ មកពី ៣៦ប្រទេស បានចុះឈ្មោះត្រៀមយកព័ត៌មានពីកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* Fresh Exclusive: ក្រោយបរាជ័យបោះឆ្នោតអាមេរិក៖ តើត្រាំនឹងបញ្ចប់សង្គ្រាមអ៉ីរ៉ង់ ឬបង្កើនការវាយប្រហារមុនឆ្នាំ២០២៧?
* UNHCR៖ មនុស្សប្រហែល ៩០លាននាក់ដែលត្រូវបង្ខំឱ្យចាកចេញពីលំនៅដ្ឋាន កំពុងប្រឈមហានិភ័យពីការគំរាមកំហែងដោយបញ្ហាអាកាសធាតុ
* កាណាដា ប្រកាសដាក់ចេញនូវកញ្ចប់ថវិកា ដើម្បីកាត់បន្ថយការពឹងផ្អែកលើសហរដ្ឋអាមេរិក
* ជួបគ្នានៅមូស្គូ ប្រមុខសន្តិសុខអ៉ីរ៉ង់ប្រគល់សំបុត្ររបស់លោក Khamenei ទៅឱ្យលោក ពូទីន
* ប្រធានាធិបតីអ៉ីស្រាអែល សន្យាតែងតាំងបេក្ខជនដើម្បីបង្កើតរដ្ឋាភិបាល នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ
* សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មលើបុគ្គលចំនួន ៤រូប និងអង្គភាពចំនួន ៤១ ដែលជាប់ពាក់ព័ន្ធជាមួយ Prince Group នៅកម្ពុជា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

គណៈប្រតិភូអន្តរក្រសួង ចុះត្រួតពិនិត្យលទ្ធផលថែទាំផ្លូវជនបទ២ខ្សែ នៅឃុំត្រពាំងបី ស្រុកឈូក ខេត្តកំពត

06-11-2026 21:29

(កំពត)៖ គណៈប្រតិភូអន្តរក្រសួង រួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំដោយលោកបណ្ឌិត សៅ ជីវ័ន្ត រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ តំណាងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយ លោក ឈន សេដ្ឋា អនុរដ្ឋលេខាធិការ នៅថ្ងៃទី៦ ខែវិឆ្ឆកា ឆ្នាំ២០២៦ បានចុះត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលការងារថែទាំខួបផ្លូវចំនួន២ខ្សែ ដោយក្រាលល្បាយក្រួស ប្រវែងសរុប ៨,៧៦០ម៉ែត្រ ទទឹង៤ម៉ែត្រ កម្រាស់២០សង់ទីម៉ែត្រ ស្ថិតក្នុងឃុំត្រពាំងបី ស្រុកឈូក ខេត្តកំពត (គម្រោងលេខ DRR-PM-2026-No.016) ដែរជាផែនការឆ្នាំ២០២៦ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត។

ផ្លូវទាំងពីរខ្សែខាងលើ រួមមាន៖

*ផ្លូវខ្សែទី១៖ ក្រាលល្បាយក្រួស មានប្រវែងសរុប ៣៨៦០ម៉ែត្រ ផ្លូវភូមិកោះឫស្សី ស្ថិតក្នុងឃុំត្រពាំងបី ស្រុកឈូក ខេត្តកំពត
*ផ្លូវខ្សែទី២៖ ផ្លូវក្រាលល្បាយក្រួស ប្រវែងសរុប ៤៩០០ម៉ែត្រ ផ្លូវពីត្រពាំងបី (ផ ជ ៣) វត្តដងទង់ថ្មី ស្ថិតក្នុងឃុំត្រពាំងបី ស្រុកឈូក ខេត្តកំពត ដែលអនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត។

នាឱកាសចុះត្រួតពិនិត្យនោះ លោក ហ៊ សូរិន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត បានឲ្យដឹងថា ការងារសាងសង់ និងថែទាំផ្លូវ សម្អាតសំណង់សិល្បការ្យ ព្រមទាំងសម្អាតរុក្ខជាតិ តាមសងខាងផ្លូវសម្រេចបាន១០០ភាគរយ។ ហេដ្ឋារចនាសម្ព័ន្ធទាំងនេះ បានជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ការដឹកជញ្ជូនកសិផល និងផលិតផលកសិ-ឧស្សាហកម្ម ព្រមទាំងសម្រួលដល់ការធ្វើដំណើររបស់សិស្សានុសិស្ស និងការដឹកអ្នកជំងឺទៅកាន់មណ្ឌលសុខភាពបានកាន់តែងាយស្រួល និងទាន់ពេលវេលា។

ក្រោយការចុះពិនិត្យជាក់ស្តែង លោកបណ្ឌិត សៅ ជីវ័ន្ត រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាសមាជិកគណៈកម្មាធិការលទ្ធកម្ម និងគណៈប្រតិភូ បានឯកភាពទទួលយកលទ្ធផលការងារ ដំណាក់កាលទី១ និងស្នើឲ្យអ្នកទទួលការបន្តខិតខំអនុវត្តការងារដែលនៅសល់ ឲ្យបានរួចរាល់តាមផែនការ ព្រមទាំងធានាគុណភាព និងស្តង់ដារបច្ចេកទេស ដើម្បីឲ្យផ្លូវមានភាពរឹងមាំ ប្រើប្រាស់បានយូរអង្វែង និងផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ។

លោករដ្ឋលេខាធិការ បានណែនាំឲ្យប្រជាពលរដ្ឋ ដែលរស់នៅសងខាងផ្លូវចូលរួមថែរក្សាផ្លូវ និងបើចាក់ដីភូមិខ្ពស់ជាងផ្លូវ ត្រូវមានប្រព័ន្ធបង្ហូតទឹកត្រឹមត្រូវតាមបច្ចេកទេស កុំឲ្យផ្លូវឆាប់ខូច ដើម្បីឲ្យផ្លូវមានគុណភាពប្រើប្រាស់បានយូរអង្វែង​ និងបន្តផ្តល់ភាពងាយស្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនផលិតផលរបស់ប្រជាពលរដ្ឋ។

ក្រោយពីអន្តរក្រសួង បានត្រួតពិនិត្យ វាយតម្លៃផ្លូវទាំងពីរខាងលើឃើញថា ការងារដំណាក់កាលទី១ សម្រេចបានតាមផែនការ និងឯកភាពទទួលយកលទ្ធផល ដើម្បីបន្តការងារឲ្យមានគុណភាព និងធានាប្រយោជន៍ជូនប្រជាពលរដ្ឋ។ ទន្ទឹមនេះ គណៈកម្មការ ក៏បានឯកភាពទទួលយក១០០% លើការងារផ្លូវថែទាំលក្ខណៈខួបនេះ៕