* ការគំរាមដាក់គ្រាប់បែក «ពេលវេលាកំពុងរាប់ថយក្រោយ» រំខានដល់ស្ថានីយទូរទស្សន៍ជាច្រើននៅទូទាំងអឺរ៉ុប
* អំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចែកជូនដល់ដៃប្រជាជនរងគ្រោះដោយទឹកជំនន់ និងគ្រួសារងាយរងគ្រោះបំផុតចំនួន ៨៦០គ្រួសារ នៅខេត្តត្បូងឃ្មុំ
* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អំពាវនាវដល់ប្រជាពលរដ្ឋ អញ្ជើញទស្សនាពិព័រណ៍ផលិតផលខ្មែរឱ្យបានច្រើនកុះករនៅកោះពេជ្រ ដើម្បីជួយលើកកម្ពស់គុណភាពផលិតផលរបស់ខ្មែរយើង និងបង្កើនទំនុកចិត្តពីអ្នកប្រើប្រាស់
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាង ១.០០០នាក់ មកពី ៣៦ប្រទេស បានចុះឈ្មោះត្រៀមយកព័ត៌មានពីកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* Fresh Exclusive: ក្រោយបរាជ័យបោះឆ្នោតអាមេរិក៖ តើត្រាំនឹងបញ្ចប់សង្គ្រាមអ៉ីរ៉ង់ ឬបង្កើនការវាយប្រហារមុនឆ្នាំ២០២៧?
* UNHCR៖ មនុស្សប្រហែល ៩០លាននាក់ដែលត្រូវបង្ខំឱ្យចាកចេញពីលំនៅដ្ឋាន កំពុងប្រឈមហានិភ័យពីការគំរាមកំហែងដោយបញ្ហាអាកាសធាតុ
* កាណាដា ប្រកាសដាក់ចេញនូវកញ្ចប់ថវិកា ដើម្បីកាត់បន្ថយការពឹងផ្អែកលើសហរដ្ឋអាមេរិក
* ជួបគ្នានៅមូស្គូ ប្រមុខសន្តិសុខអ៉ីរ៉ង់ប្រគល់សំបុត្ររបស់លោក Khamenei ទៅឱ្យលោក ពូទីន
* ប្រធានាធិបតីអ៉ីស្រាអែល សន្យាតែងតាំងបេក្ខជនដើម្បីបង្កើតរដ្ឋាភិបាល នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ
* សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មលើបុគ្គលចំនួន ៤រូប និងអង្គភាពចំនួន ៤១ ដែលជាប់ពាក់ព័ន្ធជាមួយ Prince Group នៅកម្ពុជា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចែកជូនដល់ដៃប្រជាជនរងគ្រោះដោយទឹកជំនន់ និងគ្រួសារងាយរងគ្រោះបំផុតចំនួន ៨៦០គ្រួសារ នៅខេត្តត្បូងឃ្មុំ

06-11-2026 22:25

(ត្បូងឃ្មុំ)៖ តបតាមសំណើសុំរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យ លោកវេជ្ជបណ្ឌិត អ៊ុយ សំអុន នាយកនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា នាំយកអំណោយមនុស្សធម៌ជូនប្រជាជនរងគ្រោះដោយបាក់ច្រាំងទន្លេ ប្រជាជនរងផលប៉ះពាល់ក្រោយទឹកជំនន់ និងគ្រួសារងាយរងគ្រោះបំផុតសរុបចំនួន ៨៦០គ្រួសារ មកពីស្រុកចំនួន២រួមមានស្រុកក្រូចឆ្មារ និងស្រុកត្បូងឃ្មុំ នៃខេត្តត្បូងឃ្មុំ។

ពិធីចែកអំណោយមនុស្សធម៌ខាងលើ ត្រូវបានរៀបចំធ្វើឡើងនៅលើទីតាំងចំនួន២កន្លែង ក្នុងនោះ ទីតាំងទី១៖ នៅបរិវេណវត្តពោធិព្រឹក្ស (ហៅវត្តកញ្ចក់) ក្នុងឃុំក្រូចឆ្មារ ស្រុកក្រូចឆ្មារ និងទីតាំងទី២៖ នៅបរិវេណសាលាស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

អំណោយដែលផ្តល់ជូនគ្រួសាររងគ្រោះ និងងាយរងគ្រោះបំផុតនាឱកាសនេះ ដោយក្នុងមួយគ្រួសារទទួល បាន៖ អង្ករ ៣០គីឡូក្រាម, មី ១កេស, ត្រីខ ១យួរ, ទឹកត្រី ១យួរ, សាប៊ូកក់សក់ ១ដប, ឃីត( សារុង មុង ភួយ ក្រមា) ១ឃីត។ បន្ថែមលើនេះចាស់ជរាឥតទីពឹង ស្ត្រីមានផ្ទៃពោះ ស្ត្រីមានកូនច្រើន និងជនមានពិការភាព ក៏ទទួលបានថវិកាមួយចំនួន។

ជាមួយគ្នានេះ ក្រុមការងារក៏បាននាំយកនូវទេយ្យវត្ថុរួមទាំងបច្ច័យប្រគេនវត្តចំនួនពីរក្នុងស្រុកក្រូចឆ្មារ រួមមានវត្តវេឡុវនារាម (កោះបីពៃ) និងវត្តពោធិព្រឹក្ស (ហៅវត្តកញ្ចក់) ដោយក្នុងមួយវត្តទទួលបានបច្ច័យ ១លានរៀល និងព្រះគ្រូចៅអធិការ ព្រមទាំងព្រះសង្ឃដែលគង់នៅវត្តនីមួយៗ នូវបច្ច័យមួយចំនួនផងដែរ។

ឆ្លៀតក្នុងឱកាសនោះ ក្រុមការងារក៏បានបន្តដំណើរចុះសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយជូនប្រជាពលរដ្ឋ ៣៥គ្រួសារដែលរងគ្រោះដោយបាក់ច្រាំងទន្លេនៅឃុំកោះពីរក្នុងស្រុកក្រូចឆ្មារ ដោយក្នុងមួយគ្រួសារក្រៅពីទទួលបានគ្រឿងឧបភោគបរិភោគ ក៏ទទួលបាននូវថវិកា១០ម៉ឺនរៀលបន្ថែមទៀតពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផងដែរ៕