* មុនជំនួបលោក ត្រាំ-លោក ស៊ី ជីនពីង សហរដ្ឋអាមេរិកជំរុញឱ្យចិនអនុវត្តតាមការសន្យាជុំវិញពាណិជ្ជកម្ម
* សម្តេចមហាបវរធិបតី៖ អត្ថន័យចម្រៀង «ម៉ែ! ពេលចប់សង្រ្គាមពុកមកវិញទេ?» បញ្ជាក់ច្បាស់ ហេតុអ្វីត្រូវអត់ធ្មត់ និងដោះស្រាយបញ្ហាតាមច្បាប់អន្តរជាតិ?
* គម្រោងវិនិយោគ ចំនួន៣៧ ក្នុងទំហំទុន ២៤៦លានដុល្លារ ត្រូវបានចុះបញ្ជីក្នុងខែតុលា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កីឡាមិនមែនគ្រាន់តែជាសកម្មភាពប្រកួតប្រជែង ដើម្បីដណ្តើមមេដាយ ឬបំបែកកំណត់ត្រានោះទេ។ កីឡា គឺជាមធ្យោបាយដ៏សំខាន់ក្នុងការកសាងមនុស្សឱ្យមានសុខភាពល្អ កាយសម្បទារឹងមាំ, វិន័យ, ការទទួលខុសត្រូវ និងស្មារតីសហការជាក្រុម។ កីឡា ក៏ជាសាលារៀនសម្រាប់អប់រំមនុស្សឱ្យចេះគោរពច្បាប់ គោរពគូប្រកួត ទទួលស្គាល់លទ្ធផល និងក្រោកឈរឡើងវិញនៅពេលបរាជ័យ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការរៀបចំឱ្យមានការប្រកួតកីឡាជាតិ និងកីឡាជាតិជនពិការជាប្រចាំ ជាគំនិតផ្តួចផ្តើម ប្រកបដោយឆន្ទៈមោះមុត និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ក្នុងគោលបំណងផ្តល់ឱកាសដល់កីឡាករ កីឡាការិនីមកពីរាជធានី ខេត្តទាំង២៥ បញ្ចេញសមត្ថភាព ទេពកោសល្យ ព្រមទាំងដុសខាត់ស្មារតី ឆន្ទៈ និងសាមគ្គីភាព។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ព្រឹត្តិការណ៍នេះក៏ដើម្បី បង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលចំពោះតម្លៃដ៏វិសេសរបស់កីឡាករ កីឡាការិនី ជាពិសេសជំរុញការផ្លាស់ប្តូរឥរិយាបថសង្គមចំពោះជនមានពិការភាព សំដៅបង្កើតបរិយាកាសសង្គមកម្ពុជា ប្រកបដោយបរិយាប័ន្ន និងសុខដុម ដោយមិនទុកពលរដ្ឋណាម្នាក់ចោល។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីសោមនស្សរីករាយ ដែលបានមកចូលរួមក្នុងពិធីបើកការប្រកួត កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ ក្រោមបុព្វបទ «កីឡាដើម្បីឯកភាពជាតិ»។
* វិមានក្រឹមឡាំង៖ ក្រុមមន្ត្រីការទូត-យោធារុស្ស៉ី នឹងចូលរួមក្នុងកិច្ចពិភាក្សាជាមួយសហរដ្ឋអាមេរិក និងអ៊ុយក្រែន
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣
* គ.ប.ឆ.ប. បង្ហាញលទ្ធផលនៃកិច្ចប្រជុំផ្តល់បច្ចុប្បន្នភាពលើការប្រយុទ្ធប្រឆាំងបទល្មើស Online Scams ជូនដល់អង្គទូតបរទេស និងតំណាងអង្គការអន្តរជាតិប្រចាំកម្ពុជា
* ប្រធានាធិបតី ដូណាល់ ត្រាំ ផ្លាស់ប្តូរប្រធានខុទ្ទកាល័យសេតវិមាន បន្ទាប់ពីបរាជ័យក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ក្រសួងមុខងារសាធារណៈ៖ ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្រ្តីជាក់ស្តែង សម្រេចបាន២៦ក្រសួង-ស្ថាប័ន
* សហរដ្ឋអាមេរិក រាយការណ៍ករណីជំងឺកញ្ជ្រឹលច្រើនបំផុត គិតក្នុងរយៈពេល៣៥ឆ្នាំ
* មនុស្សជាង ៤០០ ០០០នាក់នៅអាល្លឺម៉ង់ ធ្វើការតវ៉ាទាមទារដំឡើងប្រាក់ឈ្នួល និងលក្ខខណ្ឌការងារប្រសើរជាងមុន
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

លោក ហ៊ុន ម៉ានី តំណាងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញបិទវគ្គបណ្តុះបណ្តាល «ជនបង្គោលលើការងារមហាជន ក្រុង ស្រុក ឃុំ សង្កាត់» ខេត្តកំពង់ធំ

07-11-2026 15:03

(កំពង់ធំ)៖ នាព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ លោក ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការនៃគណៈចលនាមហាជន តំណាងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាល «ជនបង្គោលលើការងារមហាជន ក្រុង ស្រុក ឃុំ សង្កាត់» ខេត្តកំពង់ធំ ដែលមានសមាជិក សមាជិកា ចូលរួមសរុបប្រមាណ៥៦០នាក់។

ជាកិច្ចចាប់ផ្តើម លោក នួន ផារ័ត្ន ប្រធានគណៈចលនាមហាជនខេត្តកំពង់ធំ បានថ្លែងស្វាគមន៍ចំពោះវត្តមានរបស់លោក ហ៊ុន ម៉ានី ព្រមទាំងបានរាយការណ៍អំពី វឌ្ឍនភាពនៃការអនុវត្តការងារចលនាមហាជន និងវឌ្ឍនភាពការរៀបចំវគ្គបណ្តុះបណ្តាលជនបង្គោលការងារមហាជនក្រុង-ស្រុក ឃុំ-សង្កាត់ នៃខេត្តកំពង់ ដែលបានបញ្ចប់ទៅដោយជោគជ័យ។

លោកបានបញ្ជាក់ផងដែរថា តាមរយៈវគ្គបណ្តុះបណ្តាលនេះ ជនបង្គោលការងារមហាជនទាំងអស់ទទួលបានចំណេះដឹង និងការយល់ដឹងកាន់តែច្បាស់អំពីតួនាទី ភារកិច្ច រចនាសម្ព័ន្ធ និងយន្តការការងាររបស់គណៈចលនាមហាជនគ្រប់ថ្នាក់ ព្រមទាំងពង្រឹងសមត្ថភាពក្នុងការប្រាស្រ័យទាក់ទង សម្របសម្រួល និងចុះអនុវត្តការងារជាក់ស្តែងនៅមូលដ្ឋាន។

ថ្លែងក្នុងពិធីបិទវគ្គបណ្តុះបណ្តាលជនបង្គោលលើការងារមហាជនក្នុងខេត្តកំពង់ធំ លោក ហ៊ុន ម៉ានី បានកោតសរសើរ ចំពោះសមិទ្ធផលនានា ដែលគណបក្សខេត្តកំពង់ធំសម្រេចបាន និងបានវាយតម្លៃខ្ពស់ ចំពោះការរៀបចំវគ្គបណ្តុះបណ្តាលជនបង្គោលលើការងារមហាជន តាមបណ្តាក្រុង-ស្រុក ឃុំ-សង្កាត់ប្រកបដោយជោគជ័យ។

ជាមួយគ្នានេះ លោក ក៏បានលើកឡើងថា​ ការបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្រ្តីបក្សគឺជាការងារគន្លឹះដែលត្រូវបន្តធ្វើជាប្រចាំដើម្បីពង្រឹងភាពធន់របស់គណបក្សប្រជាជនកម្ពុជា ពង្រឹងសាមគ្គីឯកភាពផ្ទៃក្នុងបក្ស ទាំងគោលជំហរ ទស្សនៈ ព្រមទាំងជំរុញឱ្យការអនុវត្តសកម្មភាពកាន់តែស្រុះដៃ និងប្រទាក់ក្រឡាគ្នាពីលើដល់ក្រោម សំដៅក្តាប់ជាប់នូវ បញ្ហាប្រឈម តម្រូវការ និងសំណូមពររបស់ប្រជាពលរដ្ឋ ដើម្បីដាក់ចេញនូវវិធានការដោះស្រាយតាមភាពជាក់ស្តែង និងទាន់ពេលវេលា។

លោក ហ៊ុន ម៉ានី ក៏បានណែនាំដល់មន្រ្តីបក្សគ្រប់ជាន់ថ្នាក់ សូមឱ្យបន្តអនុវត្ត តួនាទី ភារកិច្ចរបស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ស្របតាមគោលការណ៍ និងការសម្រេចចិត្តនានារបស់គណបក្ស ឱ្យមានលក្ខណៈលឿនរហ័ស និងចំគោលដៅ សំដៅដោះស្រាយបាននូវទុក្ខលំបាករបស់ប្រជាពលរដ្ឋ។ ជាពិសេស មន្រ្តីគណបក្សគ្រប់រូប ត្រូវប្រកាន់ខ្ជាប់នូវ គុណធម៌ សីលធម៌ល្អ និងរក្សាភាពជាគំរូ ឈរលើស្មារតី «បម្រើប្រជាជនដោយស្មោះត្រង់» និង «យកប្រជាជនធ្វើជាគោលដៅនៃការបម្រើរបស់ខ្លួន» តាមយុទ្ធសាស្រ្ត «ផ្អែកលើអំពើល្អ​របស់មន្រ្តីគណបក្ស គុណភាព និងបរិមាណរបស់សមាជិកបក្ស ដើម្បីបន្តឈ្នះឆ្នោត» ក្នុងគ្រប់ដំណាក់កាល៕