* មុនជំនួបលោក ត្រាំ-លោក ស៊ី ជីនពីង សហរដ្ឋអាមេរិកជំរុញឱ្យចិនអនុវត្តតាមការសន្យាជុំវិញពាណិជ្ជកម្ម
* សម្តេចមហាបវរធិបតី៖ អត្ថន័យចម្រៀង «ម៉ែ! ពេលចប់សង្រ្គាមពុកមកវិញទេ?» បញ្ជាក់ច្បាស់ ហេតុអ្វីត្រូវអត់ធ្មត់ និងដោះស្រាយបញ្ហាតាមច្បាប់អន្តរជាតិ?
* គម្រោងវិនិយោគ ចំនួន៣៧ ក្នុងទំហំទុន ២៤៦លានដុល្លារ ត្រូវបានចុះបញ្ជីក្នុងខែតុលា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កីឡាមិនមែនគ្រាន់តែជាសកម្មភាពប្រកួតប្រជែង ដើម្បីដណ្តើមមេដាយ ឬបំបែកកំណត់ត្រានោះទេ។ កីឡា គឺជាមធ្យោបាយដ៏សំខាន់ក្នុងការកសាងមនុស្សឱ្យមានសុខភាពល្អ កាយសម្បទារឹងមាំ, វិន័យ, ការទទួលខុសត្រូវ និងស្មារតីសហការជាក្រុម។ កីឡា ក៏ជាសាលារៀនសម្រាប់អប់រំមនុស្សឱ្យចេះគោរពច្បាប់ គោរពគូប្រកួត ទទួលស្គាល់លទ្ធផល និងក្រោកឈរឡើងវិញនៅពេលបរាជ័យ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការរៀបចំឱ្យមានការប្រកួតកីឡាជាតិ និងកីឡាជាតិជនពិការជាប្រចាំ ជាគំនិតផ្តួចផ្តើម ប្រកបដោយឆន្ទៈមោះមុត និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ក្នុងគោលបំណងផ្តល់ឱកាសដល់កីឡាករ កីឡាការិនីមកពីរាជធានី ខេត្តទាំង២៥ បញ្ចេញសមត្ថភាព ទេពកោសល្យ ព្រមទាំងដុសខាត់ស្មារតី ឆន្ទៈ និងសាមគ្គីភាព។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ព្រឹត្តិការណ៍នេះក៏ដើម្បី បង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលចំពោះតម្លៃដ៏វិសេសរបស់កីឡាករ កីឡាការិនី ជាពិសេសជំរុញការផ្លាស់ប្តូរឥរិយាបថសង្គមចំពោះជនមានពិការភាព សំដៅបង្កើតបរិយាកាសសង្គមកម្ពុជា ប្រកបដោយបរិយាប័ន្ន និងសុខដុម ដោយមិនទុកពលរដ្ឋណាម្នាក់ចោល។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីសោមនស្សរីករាយ ដែលបានមកចូលរួមក្នុងពិធីបើកការប្រកួត កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ ក្រោមបុព្វបទ «កីឡាដើម្បីឯកភាពជាតិ»។
* វិមានក្រឹមឡាំង៖ ក្រុមមន្ត្រីការទូត-យោធារុស្ស៉ី នឹងចូលរួមក្នុងកិច្ចពិភាក្សាជាមួយសហរដ្ឋអាមេរិក និងអ៊ុយក្រែន
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣
* គ.ប.ឆ.ប. បង្ហាញលទ្ធផលនៃកិច្ចប្រជុំផ្តល់បច្ចុប្បន្នភាពលើការប្រយុទ្ធប្រឆាំងបទល្មើស Online Scams ជូនដល់អង្គទូតបរទេស និងតំណាងអង្គការអន្តរជាតិប្រចាំកម្ពុជា
* ប្រធានាធិបតី ដូណាល់ ត្រាំ ផ្លាស់ប្តូរប្រធានខុទ្ទកាល័យសេតវិមាន បន្ទាប់ពីបរាជ័យក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ក្រសួងមុខងារសាធារណៈ៖ ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្រ្តីជាក់ស្តែង សម្រេចបាន២៦ក្រសួង-ស្ថាប័ន
* សហរដ្ឋអាមេរិក រាយការណ៍ករណីជំងឺកញ្ជ្រឹលច្រើនបំផុត គិតក្នុងរយៈពេល៣៥ឆ្នាំ
* មនុស្សជាង ៤០០ ០០០នាក់នៅអាល្លឺម៉ង់ ធ្វើការតវ៉ាទាមទារដំឡើងប្រាក់ឈ្នួល និងលក្ខខណ្ឌការងារប្រសើរជាងមុន
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ល្ងាចនេះ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីបើកការ​ប្រកួតកីឡា​ជាតិ​លើកទី៥ និងកីឡាជាតិជនពិការលើកទី៣

07-11-2026 16:01

(ភ្នំពេញ)៖ នៅល្ងាចថ្ងៃសៅរ៍ ១២រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ២៥៧០ ត្រូវ​នឹង​ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា អញ្ជើញជាអធិបតីភាពបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការ​លើក​ទី៣ ប្រារព្ធឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិក។

ការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ ឆ្នាំ២០២៦ ប្រារព្ធឡើង ក្រោម​​​បុព្វបទ «កីឡាដើម្បីឯកភាពជាតិ» ជាពិសេសក្នុងបរិបទដែលកម្ពុជា ប្រាថ្នាចង់បាន​សន្តិភាព និងស្ថិរភាពជាតិ ក្នុងនោះស្មារតីកីឡា គឺជាស្ពានភ្ជាប់បេះដូងជាមួយប្រជាជន លើកកម្ពស់សាមគ្គីភាព និងបណ្តុះស្មារតីស្នេហាជាតិ។

ព្រឹត្តិការណ៍ប្រកួតកីឡាជាតិ បានចាប់ផ្តើមដំណើរការជាប្រវត្តិសាស្ត្រលើកទី១ នៅឆ្នាំ​២០១៦ លើកទី២ ឆ្នាំ២០១៨ លើកទី៣ ឆ្នាំ២០២២ លើកទី៤ ឆ្នាំ២០២៤ និងលើកទី៥ នៅឆ្នាំ២០២៦។

គណៈកម្មការរៀបចំការប្រកួតបានខិតខំកែលម្អលើគ្រប់ទិដ្ឋភាពនៃព្រឹត្តិការណ៍ទាំង៤ដង​កន្លងមក និងទាំងលើកទី៥នេះ នូវទម្រង់នៃការរៀបចំពិធីបើក ពិធីបិទ លក្ខណៈបច្ចេក​ទេស និងទម្រង់នៃការប្រកួត ព្រមទាំងបានបង្កើនយុទ្ធនាការបំផុសការចូលរួមពីមហាជន​ឱ្យ​កាន់តែច្រើនថែមទៀត។

ការរៀបចំព្រឹត្តិការណ៍កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ នាពេលនេះមាន​គោលបំណងបន្តលើកកម្ពស់គុណផលកីឡាជាតិ ដោយកីឡាករ កីឡាការិនីបានបញ្ចេញ​សមត្ថភាព បង្កើនគុណផលកីឡា និងទទួលបានបទពិសោធក្នុងការប្រកួត ព្រមទាំងផ្តល់ ឱកាស​ឱ្យមន្ត្រីជំនាញកីឡាគ្រប់លំដាប់ថ្នាក់ទទួលបាននូវចំណេះដឹង និងបទពិសោធគ្រប់​គ្រាន់ តាមរយៈការរៀបចំការប្រកួតជាក់ស្តែងលើទីលាន ទាំងក្នុងពិធីបើក ពិធីបិទឱ្យស្រប​តាម​ស្តង់ដា តំបន់ និងស្តង់ដាហ្គេម ជាពិសេសការត្រៀមលក្ខណៈធ្វើជាម្ចាស់ផ្ទះ​រៀបចំការ​ប្រកួត​កីឡាសាកលវិទ្យាល័យអាស៊ានលើកទី២៣ នៅឆ្នាំ២០២៨ (23rd AUG), ការប្រកួត​កីឡាយុវជនអាស៊ីប៉ារ៉ាហ្គេម​ នៅឆ្នាំ២០២៩ និងការប្រកួតកីឡាយុវជនអាស៊ី នៅឆ្នាំ​២០៣១​។

ព្រឹត្តិការណ៍កីឡាជាតិលើកទី៥នេះ មានប្រភេទកីឡាចំនួន ៣២ប្រភេទ (ស្មើនឹង ២៥៨ វិញ្ញាសា) រួមមាន៖ អត្តពលកម្ម ហែលទឹក វាយសី បាល់បោះ ប្រដាល់សកល បាល់ទាត់ ចំបាប់ វាយកូនឃ្លីលើតុ តេក្វាន់ដូ WT វាយកូនបាល់ បាល់ទះ កាយសម្ព័ន្ធ យូដូ ការ៉ាតេ ទោចក្រយាន ទ្រីយ៉ាត្លុង គុនដាវ ទូកប្រពៃណី ប្រដាល់គុនខ្មែរ ល្បុក្កតោ ប៉េតង់ រាំ វ៉ូវីណាម ប៊ីយ៉ា ជឺជិតស៊ូ ឃីកបុកស៊ីង សូហ្វតិន្នីស តេក្វាន់ដូ ITF អុកចត្រង្គ លើកទម្ងន់ ហុកគី និង​វូស៊ូ។

រីឯកីឡាជាតិជនពិការលើកទី៣ មានចំនួន ១០ប្រភេទកីឡា (ស្មើនឹង ៤៦ វិញ្ញាសា) រួមមាន៖ អត្តពលកម្មជនពិការ ហែលទឹកជនពិការ បាល់បោះរទេះជនពិការ វាយកូនឃ្លីលើតុ​ជនពិការ បាល់ទះអង្គុយ អុកជនពិការ បូស្យាជនពិការ យូដូជនពិការ លើកទម្ងន់ជនពិការ និងវាយសីជនពិការ។ វិញ្ញាសាសរុប ៣០៤វិញ្ញាសា និងមានប្រតិភូកីឡាសរុប ៤,៦៨០នាក់ ចូលរួម មកពី២៥ រាជធានី-ខេត្ត និងក្រសួងចំនួន៣ រួមមានក្រសួងមហាផ្ទៃ ក្រសួងការពារ​ជាតិ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

សូមជម្រាបថា ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំឱ្យមានការប្រកួតកីឡាជាតិ ពីរឆ្នាំម្តង ចាប់ពីឆ្នាំ២០១៦ មកដល់ពេលនេះមានចំនួន៥លើក ក្នុងគោលដៅលើកកម្ពស់​គុណផលកីឡា ការបង្កើនសមត្ថភាពមន្ត្រីកីឡាឱ្យបានគ្រប់គ្រាន់ និងប្រកបដោយចំណេះ​ដឹង និងបទពិសោធន៍សម្រាប់ការរៀបចំ និងការចូលរួមក្នុងព្រឹត្តិការណ៍កីឡាជាតិ និងអន្តរ​ជាតិនានា។

ព្រឹត្តិការណ៍កីឡាជាតិ គឺជាកំណែទម្រង់នៃការប្រកួត និងជាការសាកល្បង ដើម្បីវាស់ស្ទង់​គុណផល កីឡាជាតិ និងហ្វឹកហ្វឺនមន្ត្រីជំនាញកីឡាឱ្យមានចំណេះដឹង និងបទពិសោធ​គ្រប់​គ្រាន់ ទាំងការរៀបចំពិធី បើក-បិទ និងបដិសណ្ឋារកិច្ចឱ្យបានល្អ រួមទាំងការដណ្តើម​មេដា​យ ដោយផ្តោតលើការរៀបចំបច្ចេកទេសប្រកួតឱ្យមានតម្លាភាព ភាពស្អាតស្អំ និងយុត្តិធម៌។

លើសពីនេះទៅទៀត នៅក្នុងព្រឹត្តិការណ៍នេះ ក្រសួងអប់រំ យុវជន និងកីឡា ក៏បានបង្កើត​ឱ្យមានយុទ្ធនាការអប់រំសំខាន់ៗរួមមាន៖ កីឡាដើម្បីឯកភាពជាតិ, កីឡារស់ក្នុងសន្តិភាព, កីឡាដើម្បីកិត្យានុភាពជាតិ, ប្រជាជនម្នាក់ លេងកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត, កីឡាគ្មានគ្រឿងញៀន គ្មានផ្សែងបារី, កីឡាបៃតង កីឡាស្អាតស្អំ និងកីឡាគ្មានសារធាតុ​ដូប៉ា-ដូពីង។

ដើម្បីលើកកម្ពស់វិស័យកីឡា និងកិត្យានុភាពកម្ពុជាលើឆាកជាតិ និងអន្តរជាតិឱ្យបានខ្ពស់​ឡើង​ជាលំដាប់ វិស័យកីឡានឹងត្រូវធ្វើកំណែទម្រង់បន្តទៀត ដោយពង្រឹងយន្តការដែល​មានស្រាប់​និងផ្តោតលើ៖

* ការពង្រឹងសហព័ន្ធកីឡា ការបណ្តុះបណ្តាលកីឡាករ គ្រូបង្វឹក អាជ្ញាកណ្តាល ចៅក្រម និងពង្រឹងការគ្រប់គ្រងសហព័ន្ធ

* ការរៀបចំទីលានកីឡាតាមស្តង់ដាក្នុងគ្រឹះស្ថានសិក្សា ដោយចាប់ផ្តើមពី១វិទ្យាល័យ ក្នុង១រាជធានី-ខេត្ត

* ការពង្រឹង និងពង្រីកសកម្មភាពអប់រំកាយក្នុងម៉ោងសិក្សា និងការងារកីឡាក្រៅម៉ោងសិក្សា

* ការរៀបចំកម្មវិធីបណ្តុះបណ្តាលគ្រូអប់រំកាយ និងកីឡាឱ្យដល់កម្រិតបរិញ្ញាបត្រ

* ការជំរុញមហាជនឱ្យ ហាត់ប្រាណជាប្រចាំ និងផ្សារភ្ជាប់សកម្មភាពអប់រំកាយនិងកីឡាទៅនឹងកិច្ចការសង្គម វប្បធម៌ និងលុបបំបាត់បាតុភាពរំលោភបំពាន និងអំពើហិង្សាគ្រប់ប្រភេទ និងចាកផុតពីការប្រើប្រាស់គ្រឿងញៀន

* ការអភិវឌ្ឍសមត្ថភាពគ្រូបង្វឹក អនុរក្ស និងកីឡាករ កីឡាការិនីជម្រើសជាតិថ្នាល

* ការរៀបចំព្រឹត្តិការណ៍ កីឡាជាតិរៀងរាល់ ២ឆ្នាំម្តង សម្រាប់ត្រៀមធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតកីឡាយុវជនអាស៊ីលើកទី៥ និងយុវជនអាស៊ីប៉ារ៉ាហ្គេមលើកទី៦។

ជាពិសេស ក្រសួងនឹងបន្តពង្រឹងការបណ្តុះបណ្តាលធនធានកីឡាស្រប តាមទស្សនទាន «ថាមវ័ន្តកីឡា Dynamic Sport»៕