* មុនជំនួបលោក ត្រាំ-លោក ស៊ី ជីនពីង សហរដ្ឋអាមេរិកជំរុញឱ្យចិនអនុវត្តតាមការសន្យាជុំវិញពាណិជ្ជកម្ម
* សម្តេចមហាបវរធិបតី៖ អត្ថន័យចម្រៀង «ម៉ែ! ពេលចប់សង្រ្គាមពុកមកវិញទេ?» បញ្ជាក់ច្បាស់ ហេតុអ្វីត្រូវអត់ធ្មត់ និងដោះស្រាយបញ្ហាតាមច្បាប់អន្តរជាតិ?
* គម្រោងវិនិយោគ ចំនួន៣៧ ក្នុងទំហំទុន ២៤៦លានដុល្លារ ត្រូវបានចុះបញ្ជីក្នុងខែតុលា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កីឡាមិនមែនគ្រាន់តែជាសកម្មភាពប្រកួតប្រជែង ដើម្បីដណ្តើមមេដាយ ឬបំបែកកំណត់ត្រានោះទេ។ កីឡា គឺជាមធ្យោបាយដ៏សំខាន់ក្នុងការកសាងមនុស្សឱ្យមានសុខភាពល្អ កាយសម្បទារឹងមាំ, វិន័យ, ការទទួលខុសត្រូវ និងស្មារតីសហការជាក្រុម។ កីឡា ក៏ជាសាលារៀនសម្រាប់អប់រំមនុស្សឱ្យចេះគោរពច្បាប់ គោរពគូប្រកួត ទទួលស្គាល់លទ្ធផល និងក្រោកឈរឡើងវិញនៅពេលបរាជ័យ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការរៀបចំឱ្យមានការប្រកួតកីឡាជាតិ និងកីឡាជាតិជនពិការជាប្រចាំ ជាគំនិតផ្តួចផ្តើម ប្រកបដោយឆន្ទៈមោះមុត និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ក្នុងគោលបំណងផ្តល់ឱកាសដល់កីឡាករ កីឡាការិនីមកពីរាជធានី ខេត្តទាំង២៥ បញ្ចេញសមត្ថភាព ទេពកោសល្យ ព្រមទាំងដុសខាត់ស្មារតី ឆន្ទៈ និងសាមគ្គីភាព។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ព្រឹត្តិការណ៍នេះក៏ដើម្បី បង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលចំពោះតម្លៃដ៏វិសេសរបស់កីឡាករ កីឡាការិនី ជាពិសេសជំរុញការផ្លាស់ប្តូរឥរិយាបថសង្គមចំពោះជនមានពិការភាព សំដៅបង្កើតបរិយាកាសសង្គមកម្ពុជា ប្រកបដោយបរិយាប័ន្ន និងសុខដុម ដោយមិនទុកពលរដ្ឋណាម្នាក់ចោល។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីសោមនស្សរីករាយ ដែលបានមកចូលរួមក្នុងពិធីបើកការប្រកួត កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ ក្រោមបុព្វបទ «កីឡាដើម្បីឯកភាពជាតិ»។
* វិមានក្រឹមឡាំង៖ ក្រុមមន្ត្រីការទូត-យោធារុស្ស៉ី នឹងចូលរួមក្នុងកិច្ចពិភាក្សាជាមួយសហរដ្ឋអាមេរិក និងអ៊ុយក្រែន
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣
* គ.ប.ឆ.ប. បង្ហាញលទ្ធផលនៃកិច្ចប្រជុំផ្តល់បច្ចុប្បន្នភាពលើការប្រយុទ្ធប្រឆាំងបទល្មើស Online Scams ជូនដល់អង្គទូតបរទេស និងតំណាងអង្គការអន្តរជាតិប្រចាំកម្ពុជា
* ប្រធានាធិបតី ដូណាល់ ត្រាំ ផ្លាស់ប្តូរប្រធានខុទ្ទកាល័យសេតវិមាន បន្ទាប់ពីបរាជ័យក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ក្រសួងមុខងារសាធារណៈ៖ ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្រ្តីជាក់ស្តែង សម្រេចបាន២៦ក្រសួង-ស្ថាប័ន
* សហរដ្ឋអាមេរិក រាយការណ៍ករណីជំងឺកញ្ជ្រឹលច្រើនបំផុត គិតក្នុងរយៈពេល៣៥ឆ្នាំ
* មនុស្សជាង ៤០០ ០០០នាក់នៅអាល្លឺម៉ង់ ធ្វើការតវ៉ាទាមទារដំឡើងប្រាក់ឈ្នួល និងលក្ខខណ្ឌការងារប្រសើរជាងមុន
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

សភាពាណិជ្ជកម្មកម្ពុជា-អ៊ីស្រាអែល រៀបចំរាត្រីភាពយន្តអ៊ីស្រាអែលជាលើកដំបូងនៅកម្ពុជា ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការវប្បធម៌

07-11-2026 16:15

(ភ្នំពេញ)៖ សភាពាណិជ្ជកម្មកម្ពុជា-អ៊ីស្រាអែល (CICC) សហការជាមួយស្ថានទូតអ៊ីស្រាអែលប្រចាំកម្ពុជា និងស្ថានកុងស៊ុលកិត្តិយសអ៊ីស្រាអែលប្រចាំកម្ពុជា បានរៀបចំកម្មវិធីរាត្រីភាពយន្តអ៊ីស្រាអែលជាលើកដំបូងនៅកម្ពុជា ដោយមានការចាក់បញ្ចាំងខ្សែភាពយន្តដែលទទួលបានពានរង្វាន់ «Here We Are» និងមានការចូលរួមពីភ្ញៀវកិត្តិយសជិត ២០០នាក់។

ព្រឹត្តិការណ៍នេះបានរៀបចំឡើងនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរោងភាពយន្ត Sabay Cinema ផ្សារទំនើប AEON Mall 1 ក្នុងគោលបំណងផ្សព្វផ្សាយសិល្បៈ និងវប្បធម៌អ៊ីស្រាអែល ព្រមទាំងជំរុញការផ្លាស់ប្ដូរវប្បធម៌ និងការយល់ដឹងពីគ្នាទៅវិញទៅមក រវាងប្រជាជននៃប្រទេសទាំងពីរ។

លោក ឯក ប៊ុនថា អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកឡើងថា កម្មវិធីនេះបានប្រមូលផ្ដុំភ្ញៀវចូលរួមមកពីមជ្ឈដ្ឋានផ្សេងៗ មានទាំងមនុស្សគ្រប់វ័យ និងគ្រប់វិស័យ ដែលមានចំណាប់អារម្មណ៍ចង់ស្វែងយល់ពីសិល្បៈភាពយន្តអ៊ីស្រាអែល និងទិដ្ឋភាពជាក់ស្ដែងនៃប្រទេសនេះ។

លោកបានបញ្ជាក់ថា កម្ពុជា និងអ៊ីស្រាអែលមានកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនរួចមកហើយដូចជា កសិកម្ម ការបណ្ដុះបណ្ដាល និងពាណិជ្ជកម្ម ខណៈវប្បធម៌គឺជាមធ្យោបាយដ៏សំខាន់មួយ ក្នុងការជួយឱ្យប្រជាជននៃប្រទេសទាំងពីរកាន់តែស្គាល់ និងយល់ពីគ្នាទៅវិញទៅមក ដែលអាចក្លាយជាមូលដ្ឋានសម្រាប់កិច្ចសហប្រតិបត្តិការរយៈពេលវែង។

លោក Moran Hadad ប្រធានសភាពាណិជ្ជកម្មកម្ពុជា-អ៊ីស្រាអែល បានថ្លែងថា «ភាពយន្តគឺជាស្ពានរវាងវប្បធម៌ ជាស្ពានរវាងប្រជាជាតិ និងប្រជាជន វាផ្ដល់ឱ្យទស្សនិកជននូវការមើលឃើញទិដ្ឋភាពពិត ដែលមិនធ្លាប់ដឹងនៅផ្នែកផ្សេងទៀតនៃពិភពលោក និងបង្ហាញយ៉ាងច្បាស់អំពីខ្លឹមសារនៃមនុស្សជាតិរួម»។

សម្រាប់កម្មវិធីនេះ ភាពយន្តដែលត្រូវបានជ្រើសរើសមកចាក់បញ្ចាំង គឺរឿង «Here We Are» ឬជាភាសាហេប្រ៊ូ «Hineh Anachnu» ដែលជាខ្សែភាពយន្តបែបមនោសញ្ចេតនារបស់អ៊ីស្រាអែល ផលិតក្នុងឆ្នាំ២០២០ ដឹកនាំរឿងដោយលោក Nir Bergman និងនិពន្ធដោយ Dana Idisis។

ខ្សែភាពយន្តនេះរៀបរាប់ពីរឿងរ៉ាវរបស់ឪពុកម្នាក់ឈ្មោះ Aharon ដែលលះបង់ពេលវេលា និងជីវិតដើម្បីថែរក្សាកូនប្រុសរបស់ខ្លួនឈ្មោះ Uri ដែលមានជំងឺអូទីស្សឹម។ នៅពេលម្ដាយរបស់កុមារសម្រេចថា កូនប្រុសគួរផ្លាស់ទៅរស់នៅក្នុងមណ្ឌលថែទាំឯកទេស Aharon បាននាំកូនប្រុសចេញដំណើរឆ្លងកាត់ប្រទេសអ៊ីស្រាអែល ដែលបង្ហាញពីចំណងស្នេហារបស់ឪពុកម្ដាយ និងការលំបាកក្នុងការសម្រេចចិត្តដ៏ស្មុគស្មាញមួយ។

ក្រៅពីការចាក់បញ្ចាំងភាពយន្ត កម្មវិធីក៏មានការទទួលបដិសណ្ឋារកិច្ច និងបង្ហាញម្ហូបប្រពៃណីរបស់អ៊ីស្រាអែល ដល់ភ្ញៀវចូលរួមផងដែរ រួមមាន នំប៉័ង Pita ដែលដុតថ្មីៗ ម្ហូប Falafel និង Hummus ដែលជាមុខម្ហូបល្បីរបស់ប្រទេសអ៊ីស្រាអែល។

លោក Rami Teplitskiy អនុប្រធានបេសកកម្មការទូតអ៊ីស្រាអែលប្រចាំកម្ពុជា បានលើកឡើងពីភាពពិសេសនៃភាពយន្តអ៊ីស្រាអែល ដែលស្វែងរកការនាំទស្សនិកជនចូលក្នុងដំណើរកម្សាន្តប្រកបដោយមនោសញ្ចេតនា ដោយអនុញ្ញាតឱ្យពួកគេកាត់ផ្ដាច់អារម្មណ៍មួយរយៈពេលខ្លី ហើយចូលទៅក្នុងការពិតមួយផ្សេងទៀត។

លោកបានឲ្យដឹងថា ព្រឹត្តិការណ៍នេះគឺជាផ្នែកមួយនៃកម្មវិធីសកម្មភាពវប្បធម៌ដ៏ទូលំទូលាយ ដែលបានគ្រោងទុកនៅកម្ពុជា ទន្ទឹមនឹងការងារបន្តរបស់ CICC លើវិស័យពាណិជ្ជកម្ម បច្ចេកវិទ្យា កសិកម្ម និងការអភិវឌ្ឍជំនាញ។

សូមជម្រាបថា សភាពាណិជ្ជកម្មកម្ពុជា-អ៊ីស្រាអែល គឺជាស្ថាប័នធុរកិច្ចទ្វេភាគីដែលមានមូលដ្ឋាននៅរាជធានីភ្នំពេញ ដែលបំប្លែងទំនាក់ទំនងរវាងកម្ពុជា និងអ៊ីស្រាអែល ឱ្យទៅជាគម្រោងជាក់ស្ដែង។ ស្ថាប័ននេះធ្វើការជាមួយក្រសួងនានារបស់កម្ពុជា ស្ថានទូតអ៊ីស្រាអែល និងក្រុមហ៊ុនមកពីប្រទេសទាំងពីរ លើពាណិជ្ជកម្ម និងលទ្ធភាពចូលទីផ្សារ កសិកម្ម និងបច្ចេកវិទ្យាកសិកម្ម បច្ចេកវិទ្យា និងនវានុវត្តន៍ ការអភិវឌ្ឍកម្លាំងពលកម្ម ការអប់រំ និងការវិនិយោគ។ CICC ត្រូវបានដឹកនាំដោយប្រធានគឺ លោក Moran Hadad៕